វេជ្ជបណ្ឌិត ២ នាក់​នៅ​ប្រទេស​ចិន​មាន​គម្រោង​វះកាត់​ប្តូរ​ក្បាលមនុស្ស​ជា​លើកដំបូង​លើ​ពិភពលោក​

879

​វា​អាច​ស្តាប់ទៅ​ដូចជា​ឈុត​មួយ​ក្នុង​ខ្សែភាពយន្ត​បែប​រន្ធត់ ប៉ុន្តែ​គ្រូពេទ្យ​វះកាត់​២​នាក់​នៅក្នុង​ប្រទេស​ចិន​កំពុង​បង្កើត​បច្ចេកទេស​សម្រាប់​ការវះកាត់​ប្តូរ​ក្បាលមនុស្ស​ដំបូង​គេ​បង្អស់​លើ​ពិភពលោក​។​

​អ្នកវិទ្យាសាស្ត្រ​អ៊ីតាលី​លោក សឺ​ជី​អូ កា​ណា​វើ​រ៉ូ (Sergio Canavero) និង​គ្រូ​ពេទ្យវះកាត់​ជនជាតិ​ចិន​ឈ្មោះ សៀវ​ពីង រេ​ន (Xiaoping Ren) គ្រោង​នឹង​បញ្ជូន​ថាមពល​អគ្គិសនី​ទៅកាន់​រាងកាយ ជាមួយ​ប៊ូឡុង​ភ្ជាប់​ក្បាល​និង​ក​។​

​ពួកគេ​និយាយថា បច្ចេកទេស​នេះ​អាច​អនុញ្ញាតឱ្យ​អ្នកជំងឺ​ដែលមាន​របួស​ខួរឆ្អឹងខ្នង និង​ពិការ​មួយ​ចំហៀង​ខ្លួន អាច​ដើរ​បាន​ម្តងទៀត​។​

​គ្រូពេទ្យ​វះកាត់​ទាំង​២​នេះ​បាន​បង្កឱ្យមាន​កំហឹង នៅពេល​ពួកគេ​អះអាងថា​បានធ្វើ​ការវះកាត់​សាកសព​២​នាក់​។​

​ពួកគេ​បាន​និយាយថា អំឡុងពេល​វះកាត់​ប្តូរ​ក្បាល​សាកសព​រយៈពេល ១៨ ម៉ោង គ្រូពេទ្យ​វះកាត់​ចិន​បានបង្ហាញ​ថា​វា​អាចទៅរួច​ក្នុងការ​ភ្ជាប់​ឡើងវិញ​នូវ​ឆ្អឹងខ្នង សរសៃប្រសាទ និង​ស​សៃ​ឈាម​នៃ​ក្បាល​ដែល​កាត់ចេញ​ពីគ្នា​រួច​។​

​មនុស្ស​ជាច្រើន​នៅក្នុង​សហគមន៍​វិទ្យាសាស្ដ្រ​បានចាត់ទុក​ការពិសោធន៍​នេះ​ថា​មានគុណ​វិបត្តិ​ខាង​វិទ្យាសាស្ត្រ​ឬ​វេជ្ជសាស្ត្រ​ពោរពេញ​ដោយ​ការធ្វេសប្រហែស និង​ចោទ​ជា​មន្ទិល​អំពី​ក្រមសីលធម៌​របស់​គម្រោង​នេះ​។​

​អ្នកវិទ្យាសាស្ត្រ​ផ្នែក​វះកាត់​ម្នាក់​នៅ​សាកលវិទ្យាល័យ​អក់​ស្វត​និយាយថា ការប៉ុនប៉ង​វះកាត់​ប្តូរ​ក្បាលមនុស្ស​ទាំង​រស់ គឺ “​មិន​ខុស​អី​ពី​ឧក្រិដ្ឋកម្ម​ឡើយ​”​។​

​នៅក្នុង​បទសម្ភាសន៍​ថ្មី​មួយ លោក​សាស្ត្រាចារ្យ រេ​ន អាយុ ៥៦ ឆ្នាំ​បាន​ទទូចថា ទោះបីជា​គម្រោង​ថ្មី​របស់​ពួកគេ​មាន​ភាពចម្រូងចម្រាស់​ក៏ដោយ ក៏ប៉ុន្តែ​វា​ចាំបាច់​ណាស់​ក្នុងការ​សង្គ្រោះ​ជីវិត​មនុស្ស “​ដែលមាន​ខួរក្បាល​នៅ​ដំណើរការ បន្ទាប់ពី​រាងកាយ​បាន​ស្លាប់ទៅ​”​។​

​គាត់​បាន​និយាយថា ការវះកាត់​នេះ​ក៏​រួមបញ្ចូល​ទាំង​អ្នក​ដែល​ទទួលរង​ជំងឺសរសៃប្រសាទ​សាច់ដុំ​មិន​ដំណើរការ ខ្សោយ​សរីរាង្គ​ចម្រុះ និង​មហារីក​ដំណាក់កាល​ចុងក្រោយ​ផងដែរ​៕ ដោយ៖ កញ្ញាដាលីស

គ្រូពេទ្យ​វះកាត់​ចិន​និង​អ៊ីតាលី នឹងធ្វើ​ការវះកាត់​ប្តូរ​ក្បាលមនុស្ស​រស់ក្នុង​ពេល​ឆាប់ៗ​ខាងមុខ