វេទិកាសាធារណៈ​ស្តីពី​សេដ្ឋកិច្ចកម្ពុជា​

1121
ចែករម្លែក

ដោយ : ស៊ាថាំង/ ​ភ្នំពេញ​ ៖ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​នឹង​រៀបចំ​វេទិកាសាធារណៈ ក្រោម​ប្រធានបទ “​សេដ្ឋកិច្ចកម្ពុជា ៖ សមិទ្ធកម្ម​និង​ទស្សនវិស័យ​” នៅ​ព្រឹក​ថ្ងៃទី​២៨ ខែមីនា ឆ្នាំ​២០១៨ ក្រោម​អធិបតីភាព​របស់លោក វ​ង្សី វិស្សុត រដ្ឋលេខាធិការ​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​។​

​គោលបំណង​នៃ​ការបើក​វេទិកា​នេះ ដើម្បី​ចែករំលែក​នូវ​ព័ត៌មាន​ដល់​តួអង្គ​ពាក់ព័ន្ធ​ទាំងអស់​បាន​ស្វែងយល់​កាន់តែច្បាស់ អំពី​ស្ថានភាព​សេដ្ឋកិច្ច​របស់​ប្រទេសជាតិ ពិសេស​ការគ្រប់គ្រង​សេដ្ឋកិច្ចជាតិ និង​សមិទ្ធកម្ម​ខាង​ផ្នែក​សេដ្ឋកិច្ច​សំខាន់ៗ ដែល​រាជរដ្ឋាភិបាល​សម្រេចបាន​នៅក្នុង​រយៈកាល​កន្លងមក​ក៏ដូចជា ទស្សនវិស័យ​ក្នុងការ​គ្រប់គ្រង​សេដ្ឋកិច្ចជាតិ​ទៅ​ថ្ងៃមុខ​។​

​វេទិកាសាធារណៈ​នេះ​នឹងមាន​ការចូលរួម​ពី​តំណាង​គ្រប់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ដៃគូ​អភិវឌ្ឍន៍​សង្គម​ស៊ីវិល​ស្ថាប័ន​ស្រាវ​ជ្រា គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា​វិស័យ​ឯកជន អ្នកសិក្សា​ស្រាវជ្រាវ និស្សិត​យុវជន និង​អ្នកសារព័ត៌មាន​ជាតិ​និង​អន្តរជាតិ​៕​B

លោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (រូបភាពឯកសារ)