វេទិកា​កំពូល​ស្តីពី​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​“​ខ្សែក្រវាត់​មួយ និង​ផ្លូវ​មួយ​”​លើក​ទី ២ ទទួល​សមិទ្ធផល​ជា​ផ្លែផ្កា​

484
ចែករម្លែក

កាលពី​ថ្ងៃទី ២៥ ដល់ទី ២៧ ខែមេសា ឆ្នាំ ២០១៩ វេទិកា​កំពូល​ស្តីពី​កិច្ច​សហប្រតិបត្តិ ការ​អន្តរជាតិ​“​ខ្សែក្រវាត់​មួយ និង​ផ្លូវ​មួយ​”​លើក​ទី ២ បាន​បើកសម្ពោធ​នៅ​ក្រុង​ប៉េកាំង ។ ក្នុងឱកាស​វេទិកា​កំពូល​លើក​ទី ១ និង​លើក​ទី ២ រដ្ឋាភិបាល សាលា​រដ្ឋបាល មូលដ្ឋាន និង​សហគ្រាស​នៃ​បណ្តា​ប្រទេស​នានា​បាន​ឯកភាពគ្នា​លើ​គម្រោង​សហ ប្រតិបត្តិ​ការជាក់ស្តែង និង​វិធាន​ការសំខាន់​មួយចំនួនធំ​ហើយ​បានទទួល​នូវ​សមិទ្ធផល ជាក់ស្តែង​ជាច្រើន ។ ក្នុងនាម​ជា​ម្ចាស់ផ្ទះ​រៀបចំ​វេទិកា​កំពូល​លើក​ទី ២ ប្រទេស​ចិន បាន​បូកសរុប​នូវ​សមិទ្ធផល​ដែលមាន​លក្ខណៈ​តំណាង​មួយចំនួន និង​បាន​ចងក្រង នូវ​បញ្ជី​ឈ្មោះ​សមិទ្ធផល​នៃ​វេទិកា​កំពូល​លើក​ទី ២ ។ ក្នុងនោះ​មាន​វិធានការ​និង​គំនិត ផ្តួចផ្តើម​អំពី​កិច្ចសហប្រតិបត្តិការ​ដែល​លើកឡើង​ដោយ​ភាគី​ចិន កិច្ចព្រមព្រៀង​ទ្វេ ភាគី​ឬ​ពហុភាគី​ដែល​បាន​ចុះហត្ថលេខា​ក្នុង​វេទិកា​កំពូល​ប្រព័ន្ធ​សហប្រតិបត្តិការ ពហុ​វិស័យ​ដែល​ត្រូវ​បង្កើតឡើង​ក្រោម​ក្របខ័ណ្ឌ​នៃ​វេទិកា​កំពូល​បញ្ជី​ឈ្មោះ​គម្រោង វិនិយោគ គម្រោង​រួម​ទុន​គម្រោង​សហប្រតិបត្តិការ​រវាង​រដ្ឋាភិបាល​និង​សហគ្រាស​ចិន និង​បរទេស សរុប​មាន ៦ ផ្នែក និង ២៨៣ ប្រភេទ ៕ (​ស៊ីន​ហួ​ចិន​)