វេទិកា​កំពូល​ស្តីពី​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​“​ខ្សែក្រវាត់​មួយ និង​ផ្លូវ​មួយ​”​លើក​ទី ២

602
ចែករម្លែក

​នៅ​ថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០១៩ ឯកឧត្តម ស៊ី ជីន​ភីង ប្រធានាធិបតី​ចិន បាន​អញ្ជើញ ចូលរួម​ពិធី​បើកសម្ពោធ​វេទិកា​កំពូល​ស្តីពី​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​“​ខ្សែក្រវាត់​មួយ និង​ផ្លូវ​មួយ​”​លើក​ទី ២ ក្នុង​មជ្ឈមណ្ឌល​សន្និសីទ​ជាតិ​ក្រុង​ប៉េកាំង និង​បាន​ថ្លែង សុន្ទរកថា​សំខាន់​ដែលមាន​ចំណងជើង​ថា “​រួម​សាមគ្គី​គ្នា​ដើម្បី​កសាង​អនាគត​ដ៏​ភ្លឺ ស្វាង​នៃ​“​ខ្សែក្រវាត់​មួយ និង​ផ្លូវ​មួយ​” ។ ឯកឧត្តម​បាន​សង្កត់ធ្ងន់ថា​គំនិត​ផ្តួចផ្តើម​“ ខ្សែក្រវាត់​មួយ និង​ផ្លូវ​មួយ​”​បានផ្តល់​កាលានុវត្តភាព​ថ្មី​សម្រាប់​ការអភិវឌ្ឍន៍​នៃ​បណ្តា ប្រទេស​នានា ហើយ​ក៏បាន​ត្រួស​ត្រាយផ្លូវ​អភិវឌ្ឍន៍​ថ្មី​សម្រាប់​ការបើក​ទូលាយ របស់​ប្រទេស​ចិន​ដែរ ។​

​ឯកឧត្តម ស៊ី ជីន​ភីង បានប្រកាសថា ប្រទេស​ចិន​នឹង​ចាត់វិធានការ​សំខាន់​មួយចំនួនធំ ដើម្បី​អនុវត្ត​គោលនយោបាយ​កែទម្រង់ និង​បើកចំហ ព្រមទាំង​ជំរុញ​ឱ្យ​ការបើក ទូលាយ​ចំពោះ​បរទេស​ឈានដល់​កម្រិត​កាន់តែ​ខ្ពស់ ។ ប្រទេស​ចិន​នឹង​បន្ធូរ​ស្តង់ដារ នៃ​ការ​ចូលធ្វើ​អាជីវកម្ម​នៅ​ទីផ្សារ​ចិន​ក្នុង​វិស័យ​កាន់តែច្រើន ផ្តោត​សំខាន់​ទៅលើ​ការ ធ្វើ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ក្នុង​ការការពារ​កម្មសិទ្ធិ​បញ្ញា បង្កើន​ការនាំ​ចូល ទំនិញ​និង​សេវាកម្ម ធ្វើការ​សម្របសម្រួល​គោលនយោបាយ​ម៉ាក្រូសេដ្ឋកិច្ច​អន្តរជាតិ ឱ្យមាន​ប្រសិទ្ធភាព​កាន់តែ​ខ្ពស់ និង​ផ្តោត​ការយកចិត្តទុកដាក់​ទៅលើ​ការអនុវត្ត គោលនយោបាយ​បើកចំហ​ចំពោះ​បរទេស ។​

​ឯកឧត្តម ស៊ី ជីន​ភីង បាន​សង្កត់ធ្ងន់ថា គោលបំណង​នៃ​ការរួម​គ្នា​កសាង​“​ខ្សែក្រវាត់ មួយ និង​ផ្លូវ​មួយ​”​គឺ ជំរុញ​ការតភ្ជាប់​គ្នា បង្កើន​ឱ្យ​កាន់តែ​ស៊ីជម្រៅ​នូវ​កិច្ច​សហប្រតិបត្តិ ការជាក់ស្តែង ពួតដៃគ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម និង​ហានិភ័យ​ផ្សេងៗ​របស់ មនុស្សជាតិ សម្រេច​នូវ​ការផ្តល់​ផលប្រយោជន៍​ដល់​គ្នា​ទៅវិញទៅមក និង​ការ អភិវឌ្ឍន៍​រួមគ្នា ។ ក្រោម​កិច្ចខិតខំ​ប្រឹងប្រែង​ពី​ភាគី​នានា សមិទ្ធផល​នៃ​វេទិកា​កំពូល លើក​ទី ១ បាន​ត្រូវអនុវត្ត​ដោយ​ជោគជ័យ ហើយ​មាន​ប្រទេស និង​អង្គការ​អន្តរជាតិ ចំនួន​ជាង ១៥០ បាន​ចុះហត្ថលេខា​ជាមួយ​ប្រទេស​ចិន​លើ​កិច្ចព្រមព្រៀង​ស្តីពី​ការ រួមគ្នា​កសាង​“​ខ្សែក្រវាត់​មួយ និង​ផ្លូវ​មួយ​” ។​

​ឯកឧត្តម ស៊ី ជីន​ភីង បាន​គូសបញ្ជាក់ថា ការរួម​គ្នា​កសាង​“​ខ្សែក្រវាត់​មួយ និង​ផ្លូវ​មួយ​” ស្របទៅនឹង​និន្នាការ​អភិវឌ្ឍន៍​នៃ​សាកលភាវូបនីយកម្ម​សេដ្ឋកិច្ច​អាចបំពេញ​តម្រូវ ការ​នៃ​ការធ្វើ​បដិវត្តន៍​ប្រព័ន្ធគ្រប់គ្រង​ពិភពលោក និង​ស៊ីសង្វាក់​គ្នា​ទៅនឹង​បំណង នៃ​ការស្វែងរក​ជីវភាព​រស់នៅ​កាន់តែ​ល្អប្រសើរ​របស់​ប្រជាជន​នៃ​បណ្តា​ប្រទេស​នានា ។ នាពេលខាងមុខ យើង​ត្រូវ​ផ្តល់​អាទិភាព​ដល់​វិស័យ​សំខាន់ៗ​ធ្វើ​ការងារ​ឱ្យបាន ហ្មត់ចត់ រួមគ្នា​គូរគំនូរ​អនាគតកាល​ឱ្យបាន​កាន់តែ​ស្រស់ស្អាត និង​ជំរុញ​ការកសាង “​ខ្សែក្រវាត់​មួយ និង​ផ្លូវ​មួយ​”​ឱ្យមាន​គុណភាព​កាន់តែ​ខ្ពស់ ។ យើង​ត្រូវ​ប្រកាន់ខ្ជាប់ នូវ​គោលការណ៍​“​រួមគ្នា​ពិគ្រោះ​ពិភាក្សា ស្ថាបនា និង​ចែករំលែក​គ្នា​” គាំទ្រ​ប្រព័ន្ធ “​ពហុភាគី​និយម​” អនុវត្ត​ការងារ​តាម​រូបមន្ត​នៃ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ត្រីភាគី និង​ពហុភាគី​ជាដើម ដើម្បី​ទទួលបាន​លទ្ធផល​កាន់តែច្រើន ។ យើង​ត្រូវ​ប្រកាន់ខ្ជាប់ នូវ​ការបើកចំហ និង​ទស្សនៈ​អភិវឌ្ឍន៍​ដោយមាន​ពណ៌​បៃតង និង​ភាព​ស្អាតស្អំ​មិន​ចង សម្ព័ន្ធ​បក្សពួក ជំរុញ​ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ ការវិនិយោគ និង​ការអភិវឌ្ឍ ហិរញ្ញវត្ថុ​ពណ៌​បៃតង ធានា​ឱ្យ​កិច្ចសហប្រតិបត្តិការ​គ្រប់ប្រការ​ត្រូវ​ដំណើរការ​ក្រោម “​ពន្លឺព្រះអាទិត្យ​” ហើយ​សង្ឃឹមថា​ភាគី​នានា​នឹង​រួមគ្នា​កសាង​ផ្លូវ​សូត្រ​សមុទ្រ​ដែលមាន ភាពស្មោះត្រង់ និង​ប្រកបដោយ​តម្លាភាព ។ យើង​ត្រូវខិតខំ​ប្រឹងប្រែង ដើម្បី​សម្រេច នូវ​គោលដៅ​ដែលមាន​ស្តង់ដារ​ខ្ពស់ ផ្តល់​ផលប្រយោជន៍​ដល់​ប្រជាជន និង​អាចធ្វើ ការអភិវឌ្ឍន៍​ជា​និរន្តរភាព នាំចូល​បទដ្ឋាន​ស្តង់ដារ​ដែល​អាច​ទទួល​ការគាំទ្រ​ជាទូទៅ ពី​ភាគី​នានា គោរព​ច្បាប់​ប្បញ្ញត្តិ​នៃ​ប្រទេស​នានា ប្រកាន់ខ្ជាប់​នូវ​ទស្សនៈ​អភិវឌ្ឍន៍ ដែល​ចាត់ទុក​ប្រជាជន​ជា​ចំណុច​ស្នូល​ផ្តោត​ការយកចិត្ត ទុកដាក់​ទៅលើ​ការកាត់បន្ថយ ភាពក្រីក្រ ផ្តល់ឱកាស​ការងារ​កា​ន់​តែ​ច្រើន លើកស្ទួយ​ជីវភាព​រស់នៅ​របស់​ប្រជាជន ដើម្បី​ធ្វើឱ្យ​សមិទ្ធផល​នៃ​ការកសាង​“​ខ្សែក្រវាត់​មួយ និង​ផ្លូវ​មួយ​”​ផ្តល់​ផលប្រយោជន៍ កាន់តែច្រើន​ដល់​ប្រជាជន​គ្រប់ៗ​គ្នា ព្រមទាំង​ធានាឱ្យមាន​ការអភិវឌ្ឍ​ន៍​ជា​និរន្តរភាព លើ​វិស័យ​ពាណិជ្ជកម្ម និង​ហិរញ្ញវត្ថុ ។​

​ឯកឧត្តម ស៊ី ជីន​ភីង បាន​សង្កត់ធ្ងន់ថា ចំណុច​គន្លឹះ​នៃ​ការរួម​គ្នា​កសាង​“​ខ្សែក្រវាត់​មួយ និង​ផ្លូវ​មួយ​”​គឺ​ការតភ្ជាប់​គ្នា ។ យើង​ត្រូវបង្កើត​ទំនាក់ទំនង​ភាពជា​ដៃគូ​ត​ភ្ជាប់​គ្នា​លើ ពិភពលោក សម្រេច​នូវ​ការអភិវឌ្ឍន៍ និង​វិបុលភាព​រួមគ្នា ។ ប្រទេស​ចិន​នឹង​បន្តធ្វើ កិច្ចសហប្រតិបត្តិការ​ជាមួយ​ភាគី​នានា បង្កើត​ប្រព័ន្ធ​ត​ភ្ជាប់​គ្នា ដែល​ចាត់ទុក​ស្ពាន ដីគោក​អាស៊ី​-​អឺរ៉ុប​ថ្មី និង​របៀង​សេដ្ឋកិច្ច​ផ្សេងៗ​ទៀត​ជា​គម្រោង​គំរូ​ចាត់ទុក​ខ្សែ​រថភ្លើង ចិន​-​អឺរ៉ុប ច្រក​ដីគោក​និង​សមុទ្រ​ថ្មី និង​ផ្លូវ​ល្បឿន​លឿន​ព័ត៌មាន​ជា​“​ឆ្អឹង​ដែក​” និង​ចាត់ ទុក​ផ្លូវ​រថភ្លើង កំពង់ផែ និង​បណ្តាញ​បំពង់​បញ្ជូន​ធនធាន​ជា​មូលដ្ឋានគ្រឹះ ។ យើងខ្ញុំ​សូម ស្វាគមន៍​ស្ថាប័នហិរញ្ញវត្ថុ​ពហុភាគី និង​ប្រទេស​ផ្សេងៗ​ចូលរួម​ការធ្វើ​វិនិយោគ​លើ គម្រោង​កសាង​“​ខ្សែក្រវាត់​មួយ និង​ផ្លូវ​មួយ​” សម្រេច​នូវ​គោលដៅ​ដែល​ទទួលផល ប្រយោជន៍​រួម តាមរយៈ​ការចូលរួម​ពី​ភាគី​នានា ។ យើង​ត្រូវ​ជំរុញ​ការធ្វើ​ពាណិជ្ជកម្ម និង​វិនិយោគ​ដោយ​សេរីភាព និង​មាន​ភាពងាយស្រួល ប្រយុទ្ធ​ប្រឆាំងនឹង​គាំពារ​និយម ជំរុញ​ការធ្វើ​សាកលភាវូបនីយកម្ម​សេដ្ឋកិច្ច​ឱ្យ​ដើរ​ឆ្ពោះ ទៅកាន់​ទិសដៅ​ដែលមាន លក្ខណៈ​កាន់តែ​បើកទូលាយ មាន​បរិ​យាប​ន្ន ផ្តល់​ការអនុគ្រោះ​ទូទៅ រក្សា​តុល្យភាព និង​សម្រេចការ​ឈ្នះៗ ។ យើង​ត្រូវ​ធ្វើដំណើរ​តាម​និន្នាការ​អភិវឌ្ឍន៍​នៃ​បដិវត្តន៍ ឧស្សាហកម្ម​លើក​ទី ៤ ស្វែងរក​កម្លាំង​ជំរុញ និង​មធ្យោបាយ​អភិវឌ្ឍន៍​ថ្មី​កសាង​ផ្លូវ សូត្រ​ឌីជីថល់ និង​ផ្លូវ​សូត្រ​នវានុវត្តន៍ បន្ត​អនុវត្ត​ផែនការ​សកម្មភាព​អំពី​ការច្នៃប្រឌិត ផ្នែក​បច្ចេកវិទ្យា​សម្រាប់​ការរួម​គ្នា​កសាង​“​ខ្សែក្រវាត់​មួយ និង​ផ្លូវ​មួយ​” ។ យើង​ត្រូវ​ខិត ខំ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ ដើម្បី​ផ្តល់​កាលានុវត្តភាព និង​ចន្លោះ​អភិវឌ្ឍន៍ កាន់តែ​ទូលំទូលាយ​ដល់​ប្រទេស​កំពុងអភិវឌ្ឍន៍ ជួយ​ប្រទេស​ទាំងនោះ​កាត់បន្ថយ ភាពក្រីក្រ និង​សម្រេច​នូវ​ការអភិវឌ្ឍន៍​ជា​និរន្តរភាព ។ យើង​ត្រូវ​កសាង​ស្ពាន​សម្រាប់ ជំរុញ​ការផ្លាស់ប្តូរ​រវាង​អរិយធម៌​ផ្សេងៗ ពង្រឹង​កិច្ចសហ ប្រតិបត្តិការ​វប្បធម៌​លើ​វិស័យ ផ្សេងៗ និង​បង្កើតជា​និម្មាបនកម្ម​ផ្លាស់ប្តូរ​វប្បធម៌​ដែលមាន​ទំនាក់ទំនង​ពហុភាគី ៕