វេទិកា​ឃ្លាំង​គំនិត​ចិន​-​អាស៊ី​ខាងត្បូង​និង​អាស៊ីអាគ្នេយ៍​លើក​ទី ៧ ប្រារឰ​នៅ​ក្រុង​គុន​មីង​

174
ចែករម្លែក

នៅ​ថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០១៩ វេទិកា​ឃ្លាំង​គំនិត​ចិន​-​អាស៊ី​ខាងត្បូង​និង​អាស៊ី អាគ្នេយ៍​លើក​ទី ៧ បាន​បើកសម្ពោធ​នៅ​ក្រុង​គុន​មីង​នៃ​ខេត្ត​យូ​ន​ណាន ។ គិត​មកដល់ ពេលនេះ វេទិកា​នេះ​បានរៀបចំ ៧ លើក​ហើយ​ដែល​បានទទួល​សមិទ្ធផល​កាន់តែច្រើន និង​មាន​ឥទ្ធិពល​កាន់តែខ្លាំង​លើ​ឆាក​អន្តរជាតិ ។ វេទិកា​នេះ​បានរួម​ចំណែក​ក្នុងការ បង្កើន​កិច្ចសន្ទនា​ផ្នែក​ស្មារតី​រវាង​ប្រទេស​ចិន និង​ប្រទេស​អាស៊ី​ខាងត្បូង អាស៊ីអាគ្នេយ៍ ព្រមទាំង​បាន​ផ្តល់យោបល់​សំខាន់​ដល់​ប្រទេស​ពាក់ព័ន្ធ​ក្នុងការ​កំណត់​គោលនយោបាយ​ផ្សេងៗ ។ ពេលនេះ យើងខ្ញុំ​សូម​ធ្វើ​បទ​បង្ហាញជូន​លោកអ្នក​អំពី​សមិទ្ធផល​នៃ​វេទិកា ឃ្លាំង​គំនិត​ចិន​-​អាស៊ី​ខាងត្បូង​និង​អាស៊ីអាគ្នេយ៍​លើក​ទី ៧ នេះ ដើម្បី​រួមគ្នា​ដើរ​ឆ្ពោះ ទៅកាន់​អនាគត​ដ៏​ភ្លឺស្វាង ។​

​នៅ​ថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០១៩ វេទិកា​ឃ្លាំង​គំនិត​ចិន​-​អាស៊ី​ខាងត្បូង និង​អាស៊ី អាគ្នេយ៍​លើក​ទី ៧ បាន​បើកសម្ពោធ​នៅ​ក្រុង​គុន​មីង​នៃ​ខេត្ត​យូ​ន​ណាន ។ សព្វថ្ងៃ​វេទិកា នេះ​បាន​ក្លាយទៅជា​វេទិកា​ឃ្លាំង​គំនិត​រវាង​ប្រទេស​ចិន​(​ខេត្ត​យូ​ន​ណាន​) និង​ប្រទេស អាស៊ី​ខាងត្បូង អាស៊ីអាគ្នេយ៍ ដែលមាន​កម្រិត​ថ្នាក់ខ្ពស់​ជាងគេ​មាន​អ្នកចូលរួម​ច្រើន ជាងគេ មាន​ប្រធានបទ​ពិគ្រោះ​ពិភាក្សាគ្នា​ច្រើនជាងគេ​និង​បានទទួល​សមិទ្ធផល ច្រើន​បំផុត ។​

​វេទិកា​លើក​នេះ​បាន​រៀបចំឡើង​ក្រោម​ប្រធានបទ​“​ត​ភ្ជាប់​ក្រអៅបេះដូង​និង​ដៃជើង រួម​ជោគវាសនា​ជាមួយគ្នា ៖ កសាង​សហគមន៍​រួម​វាសនា​ចិន​-​អាស៊ី​ខាងត្បូង និង​អាស៊ី អាគ្នេយ៍​” ។ ប្រធានបទ​នេះ​បានបង្ហាញ​ពី​ទស្សនៈ​រួម និង​គំនិត​ឯកភាព​អំពី​ការចូលរួម យ៉ាងសកម្ម​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ចពិភពលោក ដែលមាន​លក្ខណៈ​បើកទូលាយ និង​ការជំរុញ​កិច្ចសហប្រតិបត្តិការ​ជាក់ស្តែង​រវាង​ប្រទេស​ចិន និង​ប្រទេស​អាស៊ី​ខាងត្បូង អាស៊ីអាគ្នេយ៍ ។​

​ពិតមែនតែ​អ្នកចូលរួម​វេទិកា​លើក​នេះ​មាន​ចំនួន​តិចជាង​វេទិកា​លើក​មុន​តែ​ភ្ញៀវកិត្តិយស ជាង ២០០ រូប ដែល​មកពី​ប្រទេស​ចំនួន ១៩ សុទ្ធតែជា​អ្នកតំណាង​ដ៏​ឆ្នើម​នៃ​ស្ថាប័ន ឃ្លាំង​គំនិត​របស់​ប្រទេស​ផ្សេងៗ ។ ជាពិសេស​អ្នកជំនាញ​ការដែល​ចូលរួម​ក្នុង​វេទិកា​នេះ សុទ្ធតែ​មានឈ្មោះ​ល្បីល្បាញ​ក្នុង​ការសិក្សា​ស្រាវជ្រាវ​និង​ការប្រឹក្សា​យោបល់​នៅ​បណ្តា ប្រទេស​ពាក់ព័ន្ធ ។ ក្រៅពី​អ្នកជំនាញ​ការដែល​មក​ពី​ប្រទេស​អាស៊ី​ខាងត្បូង និង​អាស៊ីអាគ្នេយ៍ វេទិកា​លើក​នេះ​ក៏បាន​ទាក់ទាញ​ឱ្យ​អ្នកជំនាញការ​អូស្ត្រាលី ណូ​វែ​ល​ហ្សេ​ឡង់ និង​អាល្លឺម៉ង់​ចូលរួម​ផងដែរ ។​

​ពិធី​សម្ពោធ​ស្លាក​នៃ​មជ្ឈមណ្ឌល​សិក្សា​ស្រាវជ្រាវ​នៅ​ប្រទេស​បា​គី​ស្ថាន​នៃ​វិទ្យាស្ថាន​សិក្សា​ស្រាវជ្រាវ​អាស៊ី​ខាងត្បូង និង​អាស៊ីអាគ្នេយ៍​(​គុន​មីង​)​ប្រទេស​ចិន​បាន​ត្រូវ​រៀបចំឡើង ក្នុងឱកាស​វេទិកា​នេះ ។ លោក Muhammad Mudassir Tipu អគ្គ​កុងស៊ុល​ប្រទេស បា​គី​ស្ថាន​ប្រចាំ​នៅ​ក្រុង​គុន​មីង បាន​លើកឡើងថា នេះ​ជា​គម្រោង​សហប្រតិបត្តិការ ដ៏​សំខាន់​មួយ ដែល​នឹង​អាច​ជំរុញ​ការកសាង​របៀង​សេដ្ឋកិច្ច​ចិន​-​បា​គី​ស្ថាន ។​

“​សហគមន៍​រួម​វាសនា​មនុស្សជាតិ​” “​ខ្សែក្រវាត់​មួយ និង​ផ្លូវ​មួយ​” “​ការតភ្ជាប់​គ្នា​ទាំង ៥ វិស័យ​” “​ការតភ្ជាប់​ក្រអៅបេះដូង​ប្រជាជន​” “​របៀង​សេដ្ឋកិច្ច​” និង​“​ការកាត់បន្ថយ​ភាព ក្រីក្រ​”​ជា​ពាក្យ​គន្លឹះ ដែល​តែងតែ​ត្រូវ​លើកឡើង​ក្នុងឱកាស​វេទិកា​នេះ ។ វេទិកា​នេះ មាន​ប្រធានបទ​សំខាន់​ចំនួន ៥ គឺ​“​កិច្ចសហប្រតិបត្តិការ​អនុតំបន់​អន្តរជាតិ​និង​ការកសាង របៀង​សេដ្ឋកិច្ច​” “​ការផ្លាស់ប្តូរ​វប្បធម៌​និង​ការតភ្ជាប់​ក្រអៅបេះដូង​ប្រជាជន​” “​កិច្ច​សហ ប្រតិបត្តិការ​រវាង​ប្រទេស​ចិន និង​តំបន់​ជុំវិញ​មហាសមុទ្រ​ឥណ្ឌា​” “​ការអភិវឌ្ឍន៍​ដោយ បើកទូលាយ និង​ការចែករំលែក​គ្នា​អំពី​បទពិសោធន៍​” និង​“​ការកសាង​មជ្ឈមណ្ឌល​នាំ​ផ្លូវ អភិវឌ្ឍន៍​ប្រទេស​អាស៊ី​ខាងត្បូង និង​អាស៊ីអាគ្នេយ៍​” ។ ប្រធានបទ​ទាំងនេះ​មិន​គ្រាន់ តែ​បាន​គ្របដណ្តប់​លើ​កិច្ចសហប្រតិបត្តិការ​អនុតំបន់ របៀង​សេដ្ឋកិច្ច កិច្ច​សហប្រតិបត្តិ ការ​ពាណិជ្ជកម្ម ការផ្លាស់ប្តូរ​វប្បធម៌ ការតភ្ជាប់​ក្រអៅបេះដូង​ប្រជាជន និង​បញ្ហាសំខាន់ មួយចំនួនទៀត​ប៉ុណ្ណោះ​ទេ ហើយ​បាន​បន្ថែម​នូវ​ប្រធានបទ​ថ្មី​មួយចំនួនធំ​ដូចជា​ការបើក ទូលាយ​ទៅវិញទៅមក ការកាត់បន្ថយ​ភាពក្រីក្រ សន្តិសុខ​ឆ្លងដែន​កិច្ចសហប្រតិបត្តិការ ប្រព័ន្ធ​ផ្សព្វផ្សាយ ការគ្រប់គ្រង​ធនធានទឹក បញ្ហា​ជនជាតិ​និង​សាសនា បច្ចេកទេស ៥G និង​ប្រព័ន្ធ AI ជាដើម ។​

​គួរ​បញ្ជាក់ថា អ្នកជំនាញការ ១២៣ រូប​បាន​ថ្លែង​ប​ឋ​កថា​ក្នុង​វេទិកា​នេះហើយ​បានប្រគល់ នូវ​លទ្ធផល​សិក្សា​ស្រាវជ្រាវ​ចំនួន​ជាង ១០០ ដែលមាន​ពាក់ព័ន្ធ​ទៅនឹង​កិច្ច​សហ ប្រតិបត្តិការ​ជាក់ស្តែង​រវាង​ប្រទេស​ចិន និង​ប្រទេស​អាស៊ី​ខាងត្បូង អាស៊ីអាគ្នេយ៍ ។ លទ្ធផល​សិក្សា​ស្រាវជ្រាវ​ទាំងនោះ​បានផ្តល់​ព័ត៌មាន​អំពី​បញ្ហា​ប្រឈម​និង​តម្រូវការ​ចាំ បាច់​នៃ​បណ្តា​ប្រទេស​នានា ព្រមទាំង​បានលើកឡើង​ពី​គោលដៅ​រួម និង​អនាគត​នៃ​ការ ធ្វើ​កិច្ចសហប្រតិបត្តិការ ។​

​លទ្ធផល​សិក្សា​ស្រាវជ្រាវ​ចំនួន ១០ បាន​ត្រូវ​ជ្រើសរើស​ជា​លទ្ធផល​សិក្សា​ស្រាវជ្រាវ ឆ្នើម និង​បានទទួល​រង្វាន់ ។ គណៈកម្មការ​រៀបចំ​វេទិកា​នេះ​នឹង​ប្រមូលយក​លទ្ធផល សិក្សា​ស្រាវជ្រាវ​ផ្សេងៗ​ដើម្បី​ចងក្រង​ជា​“​កម្រង​លទ្ធផល​សិក្សា​ស្រាវជ្រាវ​នៃ​វេទិកា​ឃ្លាំង គំនិត​ចិន​-​អាស៊ី​ខាងត្បូង​និង​អាស៊ីអាគ្នេយ៍​លើក​ទី ៧”(​ឈ្មោះ​បណ្តោះអាសន្ន​) ហើយ បោះ ពុម្ព​ផ្សាយ​ជា​សាធារណៈ ដើម្បី​ចែករំលែក​គ្នា​ជាមួយ​មិត្ត​អ្នកអាន​កាន់តែច្រើន ៕ ដោយ លី ហុង​ហ្វឺ​ង​