វេទិកា​ឃ្លាំង​នៃ​គំនិត​ចិន​-​អាស៊ី​ខាងត្បូង និង​អាស៊ីអាគ្នេយ៍​លើក​ទី​៥​ប្រារឰ​នៅ​ក្រុង​គុន​មីង​

1085
ចែករម្លែក

​កាលពី​ថ្ងៃទី​១២ ដល់ទី​១៣ ខែមិថុនា ឆ្នាំ​២០១៧ វេទិការ​ឃ្លាំង​គំនិត ចិន​-​អាស៊ី​ខាងត្បូង និង​អាស៊ីអាគ្នេយ៍ លើក​ទី​៥ បានប្រារឰ​នៅ​ក្រុង​គុន​មីង នៃ​ខេត្ត​យូ​ន​ណាន ។ វេទិកា​នេះ​រៀបចំ ឡើង ក្រោម​ប្រធានបទ “​កាលា​នុ​វត្ត​- ភាព​ថ្មី ទស្សនៈ​ថ្មី និង​វិធានការ​ថ្មីៈ ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាក់ស្តែង​រវាង ប្រទេស​ចិន​ជាមួយ​ប្រទេស​អាស៊ី ខាងត្បូង និង​អាស៊ីអាគ្នេយ៍ ក្រោម ក្របខ័ណ្ឌ​ខ្សែក្រវាត់​មួយ និង​ផ្លូវ​មួយ​” ដើម្បី​ពិគ្រោះ​ពិភាក្សា​អំពី​គម្រោង​សំខាន់ ចំនួន​៦ រួមមាន​ការកសាងរ​បៀ​ង សេដ្ឋកិច្ច​បង់​ក្លា​ដែ​ស​-​ចិន​-​ឥណ្ឌា​-​មី​យ៉ាន់​ម៉ា​និង​ការកសាង​របៀង​សេដ្ឋកិច្ច ចិន​-​ឧបទ្វីប​ឥណ្ឌូចិន​ជាដើម ។​

​តាម​ប្រភពព័ត៌មាន​បានឱ្យដឹង ថា វេទិកា​ឃ្លាំង​គំនិត​ចិន​-​អាស៊ី​ខាង ត្បូង​បានរៀបចំ​៤​លើក​ហើយ ដោយ បានទទួល​សមិទ្ធផល​ច្រើន​គួរ​ជាទី​កត់ សម្គាល់ និង​មាន​ឥទ្ធិពល​ដ៏​ធំធេង ។ វេទិកា​នេះ​មិន​គ្រាន់តែ​បាន បង្កើន​ទំនុក ចិត្ត​រវាង​ប្រទេស​ចិន​ជាមួយ​ប្រទេស អាស៊ី​ខាង​ត្បូ និង​អាស៊ីអាគ្នេយ៍​ប៉ុណ្ណោះ​ទេ ថែមទាំង​បាន​បង្កើន​កិច្ច​សហ​ប្រតិ​-​ប​ត្តិ​ការ និង​ការផ្លាស់ប្តូរ​រវាង​ស្ថាប័ន សិក្សា​ស្រាវជ្រាវ​ដែលជា​ឃ្លាំង គំនិត នៃ​ប្រទេស​ទាំងនោះ​ទៀតផង ។ គួរ បញ្ជាក់ថា ចាប់ពី​ឆ្នាំ​២០១៧ “​វេទិកា​ឃ្លាំង​គំនិត​ចិន​-​អាស៊ី ខាងត្បូង​” នេះ នឹង​ផ្លាស់​ឈ្មោះ​ជា “​វេទិកា​ឃ្លាំង​គំនិត ចិន​-​អាស៊ី​ខាងត្បូង​និង​អាស៊ីអាគ្នេយ៍​” ដើម្បី​ជំរុញ​ឱ្យ​វេទិកា​នេះ​មាន​ឥទ្ធិពល កាន់តែខ្លាំង​ឡើងៗ​លើ​ពិភពលោក ៕

​បណ្តា​បញ្ញជ​ន​មកពី​ចិន អាស៊ី អ​គ្នេ​យ៍ និង​អាស៊ី​ខាងត្បូង​កំពុងតែ​ចូលរួម​នៅក្នុង វេទិការ​ប្រចាំ​ឆ្នាំនេះ (​រូបថត​ដោយ Li Hongfeng​ង​)​