វេទិកា​ប្រមូលផ្តុំ​នូវ​កម្លាំង​ឃ្លាំង​គំនិត​

211
ចែករម្លែក

វេទិកា​ឃ្លាំង​គំនិត​ចិន​-​អាស៊ី​ខាងត្បូង និង​អាស៊ីអាគ្នេយ៍​លើក​ទី ៧ ដែល​រៀបចំ​ដោយ បណ្ឌិត្យសភា​សង្គមសាស្ត្រ និង​វិទ្យាសាស្ត្រ​ចិន និង​សាលា​រដ្ឋបាលខេត្ត​យូ​ណាន នឹង​រៀបចំ​ក្នុងឱកាស​ពិព័រណ៍​ពាណិជ្ជកម្ម​ឆ្នាំ ២០១៩ នេះ ។​

​សព្វថ្ងៃ តំណាង​ឃ្លាំង​គំនិត​ជាង ១០០ រូប​បាន​ចុះឈ្មោះ​មក​ចូលរួម​ក្នុង​វេទិកា​នេះ ។ ក្នុងនោះ​មាន​អ្នកជំនាញការ​ឃ្លាំង​គំនិត​បរទេស​ជាង ៦០​រូប និង​អ្នកជំនាញការ​ឃ្លាំង​គំនិត ចិន​(​ក្រៅពី​ខេត្ត​យូ​ណាន​) ៣៨ រូប ។ គិត​មកដល់ពេលនេះ​ម្ចាស់​រៀបចំ​វេទិកា​បានទទួល សមិទ្ធផល​ក្នុងប្រទេស​ចំនួន​ជាង ៥០ និង​សមិទ្ធផល​ក្រៅប្រទេស​ចំនួន​ជាង ២០​។ តាម ការព្យាករណ៍ នៅពេល​រៀបចំ​វេទិកា នឹង​អាច​ទទួលបាន​សមិទ្ធផល​សិក្សា​ស្រាវជ្រាវ ចំនួន​ជាង ១០០ ។​

​វេទិកា​ឃ្លាំង​គំនិត​ឆ្នាំនេះ​នឹង​រៀបចំ​ក្រោម​ប្រធានបទ​“​កសាង​សហគមន៍​រួម​វាសនា​ប្រទេស​ចិន​-​អាស៊ី​ខាងត្បូង​និង​អាស៊ីអាគ្នេយ៍​” ហើយ​មាន​វេទិកា​ចំនួន ៦​នឹង​រៀបចំ​ដោយ​ព្រម ពេល​ជាមួយគ្នា ។ វេទិកា​នេះ​នឹង​ផ្តល់​អាទិភាព​ដល់​គំនិត​ទស្សណៈ​“​ឃ្លាំង​គំនិត​+” ហើយ ខិតខំ​ជំរុញ​កិច្ចសហប្រតិបត្តិការ​“​ឃ្លាំង​គំនិត​+​សហគ្រាស​” និង​“​ឃ្លាំង​គំនិត​+​ប្រព័ន្ធ ផ្សព្វផ្សាយ​” ។ វេទិកា​នេះ​នឹង​ផ្តោត​សំខាន់​ទៅលើ​ការដាក់​បង្ហាញ​ពី​សមិទ្ធផល​អភិវឌ្ឍន៍ នៃ​ប្រទេស​ចិន​ក្នុង​រយៈពេល ៧០​ឆ្នាំ​កន្លងទៅ និង​សមិទ្ធផល​នៃ​ការធ្វើ​កិច្ច​សហប្រតិបត្តិ ការ អន្តរជាតិ​ក្រោម​ក្របខ័ណ្ឌ​“​ខ្សែក្រវាត់​មួយ និង​ផ្លូវ​មួយ​” ៕​
​ដោយ អ៊ូ ភីង​