វេទិកា​ផ្សព្វផ្សាយ​ពិគ្រោះ​យោបល់​នៃ​ក្រុម​ប្រឹក្សា​ខណ្ឌ​កំបូល​អាណ​ត្តិទី​៣​ឆ្នាំ​២០១៩

199
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញ​៖​កាលពី​ថ្ងៃទី​២៤​ខែតុលា​ឆ្នាំ​២០១៩​វេទិការ​ផ្សព្វផ្សាយ​ពិគ្រោះ​យោបល់​រវាង​អាជ្ញាធរ​ជាមួយ​ប្រជាពលរដ្ឋ​ធ្វើឡើង​នៅ​សាលាខណ្ឌ​កំបូល​។​វេទិការ​នេះ​មានការ​ចូលរួម​ដោយ​លោកស្រី​អ៊ឹង​កន្ថាផាវី​ រដ្ឋមន្ត្រីក្រសួង​កិច្ចការនារី​,​លោក​នៅ​សារឿន​ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌ​កំបូល​,​លោក​ឃឹម​ស៊ុន​សូ​ដា​អភិបាលខណ្ឌ​កំបូល​។​ព្រមទាំង​អភិបាលរង​នាយក​រដ្ឋបាល​ចៅសង្កាត់​ចៅសង្កាត់រង មេភូមិ និង​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​។​

​បងប្អូន​ប្រជាពលរដ្ឋ​ក៏ដូចជា​អាជ្ញាធរ​ភូមិ​សង្កាត់​ទាំងអស់​នៅក្នុង​ខណ្ឌ​កំបូល​សុទ្ធតែ​បានបង្ហាញ​ពី​ការពេញចិត្ត​ដែល​អាជ្ញាធរ​បាន​ស្តាប់​មតិ​លើកឡើង​របស់​ប្រជាពលរដ្ឋ​ព្រមទាំង​ទទួលយក​នូវ​សំណើ​ដែល​បងប្អូន​ប្រជាពលរដ្ឋ​បានលើកឡើង​។​ដើម្បី​ជួយ​ដោះស្រាយ​ឆ្លើយតប​ទៅ​និង​កង្វល់​នានា​ដែល​ប្រជាពលរដ្ឋ​កំពុង​ជួបប្រទះ​នៅតាម​មូលដ្ឋាន​ក្នុង​ការជួយ​ដោះស្រាយ​ឆ្លើយតប​មកវិញ​។​

​លោក​ឃឹម​ស៊ុន​សូ​ដា​បានឱ្យដឹងថា​ឆ្លងកាត់​ការពិគ្រោះ​យោបល់​រវាង​ប្រជាពលរដ្ឋ​អស់​រយៈពេល​ពេញ​មួយ​ព្រឹក​រួចមក​នេះ​មាន​បញ្ហា​ជាច្រើន​ដែលជា​កង្វល់​របស់​ប្រជាពលរដ្ឋ​ដែល​ស្នើ​មក​អាជ្ញាធរ​ហើយ​អាជ្ញាធរ ក៏បាន​ទទួលយក​សំណើរ​ទាំងនោះ ដើម្បី​ដោះស្រាយ​ឲ្យ​បាន​សមស្រប​ជូន​ពួកគាត់​។​

​ចំពោះ​ប្រជាពលរដ្ឋ​បានលើកឡើង​នៅក្នុង​វេទិការ​ពិគ្រោះ​យោបល់​លើក​ទី​៣​របស់​សាលាខណ្ឌ​កំបូល​នេះ មាន​បញ្ហា​ជាច្រើន​ដែល​ប្រជាពលរដ្ឋ​ស្នើ​ឱ្យជួយ​ដោះស្រាយ​រួមមាន​។​បញ្ហា​កសាង​ផ្លូវ​ក្នុង​មូលដ្ឋាន បញ្ហា​ប្រព័ន្ធ​លូ​រំដោះ​ទឹក​បញ្ហា​សំរាម​បញ្ហា​ទឹកស្អាត​បញ្ហា​អគ្គិសនី​បញ្ហា​រំលោភ​ដី​ចំណីផ្លូវ​បញ្ហា​សន្តិសុខ​សន្តាប់ធ្នាប់​ជាពិសេស​បញ្ហា​សេវាសាធារណៈ​។​

​លោកស្រី​វេជ្ជបណ្ឌិត​អ៊ឹង​កន្ថាផាវី​បានបង្ហាញ​ពី​ការពេញចិត្ត​ចំពោះ​លទ្ធផល​នៃ​វេទិកា​ថ្ងៃនេះ​ដោយបាន​រកឃើញ​នូវ​អ្វី​ជា​កង្វល់​ជាក់ស្តែង​របស់​ប្រជាពលរដ្ឋ​ហើយ​យើង​បាន​ឆ្លើយតប​ដោយ​សមស្រប​ជូន​គាត់​វិញ​។​ប្រជាពលរដ្ឋ​ទទួលយក​ដោយ​ការពេញចិត្ត​ចំពោះ​ការឆ្លើយតប​ជា​វិជ្ជមាន​ពី​សំណាក់​អាជ្ញាធរ​ខណ្ឌ​កំបូល​មិនត្រូវ​ព្រងើយកន្តើយ​ជាដាច់ខាត​។​ទោះ​ដោះស្រាយបាន​ក្នុង​កម្រិតណា​ក៏ត្រូវ​តែ​ព្យាយាម​ជួយ​ដោះស្រាយ​ជូន​ពួកគាត់​ទៅតាម​អ្វីដែល​យើង​អាច​ធ្វើបាន​មិនត្រូវ​ទុក​ឲ្យ​ប្រជាពលរដ្ឋ​អស់ជំនឿ​មកលើ​យើង​ជា​អ្នកបំរើ​ពួកគាត់​នោះឡើយ​។​

​ក្នុងនាម​ជា​អាជ្ញាធរ​សន្យា​ជួយ​ដោះស្រាយ​រាល់​ទុក្ខ​កង្វល់​ទាំងឡាយ​ដើម្បី​ជួយ​លើកស្ទួយ​ជីវភាព​រស់នៅ​និង​ការអភិវឌ្ឍ​មូលដ្ឋាន​ឲ្យ​បាន​រីកចម្រើន​។​រក្សាបាន​នូវ​សន្តិសុខ​សណ្តាប់ធ្នាប់​ល្អ​គ្មាន​បងធំ​បងតូច​ក្មេង​ទំនើង​គ្រឿងញៀន​ល្បែងស៊ីសង​និង​ចោរកម្ម​ជាដើម​ដើម្បី​ធានា​ឱ្យបាន​ភាពសុខសាន្ត​ជូន​ប្រជាពលរដ្ឋ​៕S/​