វេទិកា​ស្តីពី​ការអភិវឌ្ឍន៍​ពិភព លោក​ដោយ​ចីរភាព​“Fortune Magazine”​ឆ្នាំ​២០១៩ ប្រារឰ​នៅ​មាត់បឹង​ហ្វូ​សៀន​

178
ចែករម្លែក

​នៅ​ថ្ងៃទី​៤ ខែកញ្ញា ឆ្នាំ​២០១៩ វេទិកា​ស្តីពី​ការអភិវឌ្ឍន៍​ពិភពលោក​ដោយ​ចីរភាព “Fortune Magazine”​ឆ្នាំ​២០១៩ បានរៀបចំ​នៅតាម​មាត់បឹង​ហ្វូ​សៀន​ក្រោម​ប្រធាន បទ​“​ការអភិវឌ្ឍន៍​ដោយ​បៃតង​ចែករំលែក​គ្នា​អំពី​អនាគត​” ។​

​ឯកឧត្តម​ឆឹ​ន ហាវ​លេខាធិការ​គណបក្ស​នៃ​គណៈកម្មាធិការ​បក្សកុម្មុយនិស្ត​ចិន ខេត្ត​យូ​ន​ណាន​បាន​មានប្រសាសន៍ថា​វេទិកា​នេះ​ផ្តល់​អាទិភាព​ដល់​ការអភិវឌ្ឍន៍​ដោយ​ចីរភាព​ដែលជា​គោលដៅ​អភិវឌ្ឍន៍​នៃ​ពិភពលោក​ទាំងមូល​ហើយ​រៀបចំ​ក្រោម​ប្រធានបទ​“​ការអភិវឌ្ឍន៍​ដោយ​បៃតង​ចែករំលែក​គ្នា​អំពី​អនាគត​” ។ ប្រធានបទ​នេះ​ស៊ីសង្វាក់ គ្នា​ទៅនឹង​ទស្សនៈ​អភិវឌ្ឍន៍​ថ្មី​ដែល​ផ្តួចផ្តើម​ដោយ​ប្រទេស​ចិន​និង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​នៃ​ខេត្ត​យូ​ន​ណាន​។ បច្ចុប្បន្ន​ខេត្ត​យូ​ន​ណាន​កំពុង​បង្ហាញជូន​ពិភពលោក​នូវ​រូបភាព​នៃ ការអភិវឌ្ឍន៍​ដោយ​បៃតង​និង​ប្រតិបត្តិការ​អភិវឌ្ឍន៍​ដោយ​ចីរភាព​។ ខ្ញុំ​ជឿជាក់ថា​វេទិកា នេះ​មិន​គ្រាន់តែ​នឹង​បង្កើន​ការយល់ដឹង​របស់​អ្នក​ទាំងអស់គ្នា​អំពី​ប្រទេស​ចិន​និង​ខេត្ត​យូ​ន​ណាន​ថែមទាំង​នឹង​ទទួលលទ្ធផល​ជា​ផ្លែផ្កា​ក្នុងការ​ប្រមូល​ក្តី​ប្រាជ្ញា​បង្កើន​ចំណុច​ឯកភាពគ្នា​និង​ជំរុញ​ការអនុវត្ត​ជាក់ស្តែង​ទៀតផង​ដែល​នឹង​អាចមាន​ឥទ្ធិពល​វិជ្ជមាន​ចំពោះ​ពិភពលោក​និង​ជំរុញ​ឱ្យ​គោលដៅ​អភិវឌ្ឍន៍​ដោយ​ចីរភាព​នៃ​ខេត្ត​យូ​ន​ណាន​មាន​កម្រិត​កាន់តែ​ខ្ពស់​និង​ទទួលបាន​នូវ​សមិទ្ធផល​កាន់តែច្រើន​ក្នុងការ​អនុវត្ត​។​

​លោក​មូ យុយ​ឡាន នាយក​ប្រតិបត្តិ​នៃ​“Fortune Magazine”​បាន​បញ្ជាក់ថា​ខ្ញុំ​សង្ឃឹមថា សហគ្រិន​ឆ្នើម​និង​អ្នកជំនាញការ​ល្បី​លើ​ពិភពលោក​នឹង​អាច​ចូលរួម​វេទិកា​នេះ​ដើម្បី​រៀបចំ​“​ខ្យល់ព្យុះ​ខួបរ​ក្បាល​”​ផ្តល់​ក្តី​ប្រាជ្ញា​និង​រួមវិភាគទាន​ក្នុងការ​អភិវឌ្ឍន៍​ដោយ​ចីរភាព​។​

​វេទិកា​នេះ​បានរៀបចំ​រយៈពេល​៣ ថ្ងៃ ។ តំណាង​ក្រុមហ៊ុន​ឈានមុខ​ទាំង​៥០០ លើ​ពិភពលោក អង្គការ​អន្តរជាតិ​និង​អង្គការក្រៅរដ្ឋាភិបាល​ព្រមទាំង​អ្នកជំនាញការ​ល្បីល្បាញ​ប្រមាណ​៣០០ រូប នឹង​អញ្ជើញ​ចូលរួម​វេទិកា​នេះ​។ ក្រៅពីនេះ នៅមាន​វេទិកា​ពាក់ព័ន្ធ​១០ ទៀត​បាន​ត្រូវ​រៀបចំ​ក្នុងឱកាស​វេទិកា​នេះ​ ៕ (​កាសែត​យូ​ន​ណាន​ដេលី​)