វេទិកា​, វាគ្មិន​, វេទនា​, វង្ស​, វង់​, វាសនដ្ឋាន​, វាំង​, វោហារ​, វឌ្ឍន​, វដ្ត​, វត្ត​, វាត់​, វ័ណ្ត​

210

​វេទិកា សំ​. បា​. ( ន​. ) ភ្នាក់ដៃ​, បង្កាន់ដៃ​, ក្តារ​ហ៊ឹង​, ជើងម៉ា​សម្រាប់ អង្គុយ​, ថ្នាក់ខ្ពស់ គឺ​ថ្នាក់​ដែល គេ​លើក តម្កល់​ឱ្យ​ខ្ពស់ជាង​ទី​ម្ខាង (​សម្រាប់​អង្គុយ មើល​មហោស្រព​ជាដើម​ឱ្យ​ស្រឡះភ្នែក​) ឬ​កន្លែង​ខ្ពស់ ដាច់ដោយឡែក​ពី​ទី​អង្គុយ ធម្មតា​សម្រាប់​វាគ្មិន​ថ្លែងសេចក្តី​ក្នុង សន្និបាត​ផ្សេងៗ ដូច​យ៉ាង​វេទិកា​នៅ រដ្ឋសភា​ជាដើម ។ វេទិកាស្វៃរិន វេទិកា សេរី​, វេទិកា​ទំនេរ ។ ពាក្យ​នេះ​ប្រើ សំដៅយក​ខ្ទង់​ឬ​ទំព័រ សារព័ត៌មាន ដែល គេ​បើក​សម្រាប់​ឱ្យ​មហាជន​សរសេរ អត្ថបទ​ផ្សេងៗ​ផ្ញើ​ទៅ​ចុះផ្សាយ ដើម្បី បញ្ចោ​ញ​យោបល់​របស់ខ្លួន (​តម្រូវ​នឹង ពាក្យ​បារាំង​ថា Tribune libre) ។
​ ​
​វាគ្មិន សំ​. ( គុ​. ) ដែល​ប៉ិន និយាយ​, ដែល​ចេះ​និយាយ​ពីរោះ ។ ន​. អ្នក​ឈ្លាស​សម្តី​, អ្នកមាន​សម្តី​ថ្វីមាត់​, អ្នក ពូកែសម្តី​៖ សូម​លោក​ថ្លែងការណ៍​ចុះ ព្រោះ​លោក​ជា​វាគ្មិន​មាន​ល្បី​ណាស់ ។
​ ​
​វេទនា –​ទៈ​– សំ​. បា​. ( ន​. ) ការទទួល​អារម្មណ៍​, ការ​សោយ​ឬ​ការ រង​អារម្មណ៍​, ការដឹង​អារម្មណ៍ ជា​សុខ ឬ​ជា​ទុក្ខ​… ។ ច្រើន​សំដៅ​ចំពោះ​ការ ទទួល​អារម្មណ៍​ជា​ទុក្ខ​៖ គួរឱ្យ​មាន វេទនាណាស់​! ។ ពោល​តាម​គម្ពីរ ពុទ្ធសាសនា វេទនា មាន​៥​យ៉ាង គឺ ១-​សុខវេទនា ការទទួល​អារម្មណ៍​ជា​សុខ​, ២-​ទុក្ខវេទនា​… ជា​ទុក្ខ​, ៣-​ឧបេក្ខា វេទនា​… ជា​ឧបេក្ខា​, ៤-​សោមនស្ស វេទនា​… ជា​សោមនស្ស​, ៥-​ទោមនស្ស វេទនា​… ជា​ទោមនស្ស ។ ខ្មែរ​ប្រើ ក្លាយជា កិ​. ក៏មាន​, សំដៅ​សេចក្តី​ថា “​រង​ទុក្ខ​, លំបាក​”៖ វេទនាណាស់​!, វេទនា​អ្វី​ម្ល៉េះ​ទេ​! ។
​ ​
វង្ស បា​., សំ​. ( ន​. ) (​វង់​, បើជា​បទ​សមាស អ​. ថ​. វ័ង​-​សៈ ឬ វង់សៈ​) ន​. (​វំ​ស​, វំ​គ​) ពូជ​, ជំបួរ​, ជួរ​, ក្រសែ​, របា​, ត្រកូល​, តំណ​ត្រកូល​, ជាតិ ។ ឫស្សី​, ប៉ី​, ខ្លុយ​, ស្រឡៃ​, ស្នួ ៘ វង្សករ​ឬ​វង្សក្រឹត បុព្វបុរស​របស់ ត្រកូល​, មនុស្ស​ដើម​ត្រកូល ។
​ ​
​វង់ ( កិ​. ) ធ្វើឱ្យ​ជា​រង្វង់​, ធ្វើ ឱ្យមាន​មណ្ឌល​មូល​, គួ​សវាស​ឱ្យ​មូល​៖ វង់ភ្នែកក្ងោក​វង់​ឱ្យមាន សណ្ឋាន​មូល ប៉ុន​ភ្នែក​ក្ងោក ។ វង់វៀន វង់​បង្វៀន​, វង់​ឱ្យមាន​សណ្ឋាន​ក្រវៀន​, វង់​ឱ្យមាន ហៀន ។ ឈរ​វង់ ឈរ​ព័ទ្ធ ជា​មណ្ឌល មូល​, ឈរ​ដំកង់ ៘ ( ន​. ) មណ្ឌល មូល​, ទី​មាន​មណ្ឌល​មូល​, អ្វីៗ​ដែលមាន មណ្ឌល​មូល​, ក្រុមមនុស្ស​ដែល​ប្រជុំគ្នា ជា​មណ្ឌល​មូល​, ប្រជុំ​កិច្ចការ​, ក្រុម​ភ្លេង​, ក្រុម​ល្បែង ជាដើម​ ៖ វង់ការ ប្រជុំ មុខការ​, ដំណើរការ ។ វង់ខែ មណ្ឌល ព្រះចន្ទ្រ ។ វង់ចិញ្ចៀន មណ្ឌល ចិញ្ចៀន ។ វង់មុខ ទម្រង់​មុខ ។ ចិញ្ចៀន មួយ​វង់ ចិញ្ចៀន​មួយ ។ បរ​វង់ បរ​សត្វ ពាហនៈ​មាន​សេះ ជាដើម​ប្រណាំង​គ្នា ក្នុង​វាលវង់ ។ បាញ់​វង់ បាញ់​ច​ន្លោ​ង គឺ​បាញ់​តម្រង់​ឱ្យ​ព្រួញ​ឬ​គ្រាប់​ចូលក្នុង ប្រហោង មណ្ឌល​មូល​ដែល​កំណត់ ។ ភ្លេង​មួយ​វង់ ភ្លេង​មួយ​ពួក​ឬមួយ​ក្រុម ។ ល្បែង​មួយ​វង់ ល្បែង​មួយក្រុម ។ វាល វង់ វាល​ធំ​មាន​មណ្ឌល​មូល សម្រាប់​បរ ប្រណាំង​សត្វពាហនៈ​មាន​សេះ​ជាដើម ៘

​វាសនដ្ឋាន –​សៈ​ន៉ា​ត់​-​ឋាន បា​., សំ​.( ន​. )(–​ស្ថាន​) ទី​នៅ​, លំនៅ​, ផ្ទះ​, ភូមិលំនៅ (​ប្រើ​ជា វសនដ្ឋាន ក៏បាន​) ។
​ ​
​វាំង ( កិ​. ) បាំង​, បាំង​ព័ទ្ធ​, បិទបាំង​មិនឱ្យ​ឃើញ​, បិទបាំង​ព័ទ្ធជុំវិញ​៖ វាំងរនាំង​, វាំងរបង​, វាំងចំណារ ។
( ន​. ) កំពែង​ព័ទ្ធ​ភូមិលំនៅ​របស់ ក្សត្រិយ៍​៖ អ្នក​ក្នុង​វាំង​, វាំង​ព្រះអង្គ ម្ចាស់​…, វាំង​សម្តេច​មហាឧបរាជ​, ព្រះរាជវាំង ឬ ព្រះបរមរាជវាំង ។ ឋានន្តរ​របស់​សេនាបតី​ក្រសួង​ព្រះរាជ វាំង​៖ អ្នកឧកញ៉ា​វាំង​វរវៀងជ័យ សេនាបតី​ក្រសួង​ព្រះរាជវាំង​…​។ សម័យ បច្ចុប្បន្ន​លែង​ហៅ​សេនាបតី ហៅ​រដ្ឋមន្ត្រី វិញ ។ ម​. ព​. វៀង និង វៀងជ័យ​ផង ។
​ ​
​វោហារ បា​., សំ​. ( ន​. ) (​វ្យា​ហារ​) ពាក្យ​, ពាក្យពេចន៍​, សំនួន​សម្តី​ ៖ បញ្ចោ​ញ​វោហារ​, បាន វោហារ ។ វោហារកោសល (–​រ៉ៈ​កោសល់​) អ្នក​ឈ្លាសវៃ​, ប៉ិនប្រសប់ ខាង​វោហារ​, ខាង​ពាក្យសម្តី​ថ្វីមាត់ (​ប្រើ ជា គុ​. ក៏បាន​) ។ វោហារកោសល្យ (–​សល់​) ការ​ឈ្លាសវៃ​, ការ​ប៉ិនប្រសប់ ស្ទាត់ជំនាញ​ក្នុង​វោហារ​, ការចេះ និយាយ​ថ្លែងសេចក្តី​យ៉ាង​ពីរោះ ក្បោះ ក្បាយ ឥតមាន​រអាក់រអួល​៖ វោហារ កោសល្យ ជា​ឧបនិស្ស័យ​មាន​ប្រចាំ​នៅ ក្នុង​សន្តាន​នៃ​បុគ្គល​ខ្លះ ។ វោហារ ទេសនា (–​រៈ ទេសៈ​ន៉ា ឬ​–​ទេស្នា​) ការ សម្តែង​វោហារ​, ការ​សម្តែងធម៌ អធិប្បាយ បញ្ចោ​ញ​វោហារ​ឱ្យ​ទូលាយ ងាយ​ស្តាប់​ងាយ​យល់ ។
​ ​
វឌ្ឍន វ័ត​-​ឍៈ​នៈ បា​., សំ​. ( ន​. ) (​វឌ្ឍន​, វ​ទ៌្ធ​ន ឬ វ​ធ៌​ន​) សេចក្តី ចម្រើន​, ការលូតលាស់​, ដំណើរ ដុះដាល​, ដំណើរ​កើត​កាល​វាលគុម្ព ។ ព​. ផ្ទ​. ហាយន ឬ ហាយនៈ ។ វឌ្ឍនកម្ម អំពើ​ឬ​ការងារ ដែលនាំឱ្យ​ចម្រើន​ផល ប្រយោជន៍ ។ វឌ្ឍនកាល ឬ​–​សម័យ កាល​ឬ​សម័យ​ដែលមាន​សេចក្តីចម្រើន ប្រយោជន៍​ផ្សេងៗ ។ វឌ្ឍនធម៌ ធម៌​ឬ សភាវៈ​ដែលនាំឱ្យ​កើត​សេចក្តីចម្រើន ។ វេ​វ​. វប្បធម៌ ។ វឌ្ឍនភាព ភាវៈ​ឬ ដំណើរ​នាំឱ្យ​ចម្រើន ។ វឌ្ឍនាការ (​បា​. ្ព វឌ្ឍន + អាការ​) អាការ​នៃ​សេចក្តី ចម្រើន ៘ វឌ្ឍនៈ​
​ ​
​វដ្ត វ័ត​-​ដៈ បា​. សំ​. ( គុ​. ) (​វដ្ត​, វ​ឫ​ត្ត​) ដែល​វិល​, មូល​, ដែលជា វង់​មូល ។ ន​. ការវិល​ទៅមក​, ដំណើរ វិល​កើត​វិល​ស្លាប់​, វង់​មូល​, តម្លៃ សម្រាប់​ចាយ​ប្រើ​ស្បៀង ។ វដ្ត​ទុក្ខ ទុក្ខ​ក្នុង​វដ្តៈ គឺ​ទុក្ខ​សម្រាប់​សត្វ​ដែល វិល​កើត​វិល​ស្លាប់ ។ វដ្ត​ភ័យ ភ័យ​អំពី ការវិល​កើត​វិល​ស្លាប់ ។ វដ្ត​មូល​ទីតាំង របស់​វដ្តៈ​, ឫស​របស់​វដ្តៈ ។ វដ្ត​លោក លោក​គឺ​ការវិល​កើត​វិល​ស្លាប់ ។ វដ្ត សង្សារ (​បា​. –​សំសារ​) ដំណើរ​អន្ទោល វិល​កើត​វិល​ស្លាប់ ។ វដ្ត​សន្ធិ តំណ​វដ្តៈ ៘ វដ្តៈ​
​ ​
​វត្ត វាត់ បា​., សំ​. ( ន​. ) (​វ​ត៌​) ប្រព្រឹត្តិ​, ការប្រព្រឹត្ត​, សេចក្តី​ប្រតិបត្តិ​, មុខការ​, កិច្ច ដែល​គួរ​ធ្វើ​, នាទី​, ការ កាន់​សីលធម៌​, សេចក្តី​គោរព​, ទំនៀម​, សណ្តាប់ធ្នាប់​៖ មនុស្ស​មាន​វត្ត​ល្អ មនុស្ស មាន​សេចក្តី ប្រតិបត្តិ​ល្អ​, សិស្ស​ធ្វើ​វត្ត ឬ យក​វត្ត​គ្រូ សិស្ស​ធ្វើ​សេចក្តី​គោរព ចំពោះ​គ្រូ ។ វត្តប្រតិបត្តិ (​វាត់​-​ប្រៈតិ​ប័ត​) ការប្រតិបត្តិ​តាម​កិច្ច​ដែល​គួរ​ធ្វើ ។ បើ​រួម ចូល​ជាមួយនឹង​សព្ទ​ដទៃ រៀង​ពី​ខាង ដើម អ​. ថ​. វ័ត​-​តៈ​, ដូចជា​៖ វត្តប្បដិវត្ត (​វ័ត​-​ត័​ប​-​ប៉ៈ​ដិ​វ័ត​) វត្តប្រតិបត្តិ​តូច និង ធំ ។ វត្តបទ (–​បត់​) ផ្លូវ​របស់​សីលធម៌​។ វត្តវន្ត (–​វ័ន​) ដែលមាន​វត្តប្រតិបត្តិ​, បើ​ស្ត្រី​ជា វត្តវន្តី ឬ វត្តវតី ។ វត្តសមាទាន (–​សៈ​ម៉ា​–) ការ​កាន់ វត្តប្រតិបត្តិ ។ វត្តសម្បន្ន (–​សំ​-​ប័ន​) ដែល​បរិបូរ​ដោយ​វត្តប្រតិបត្តិ​, បើ​ស្រី​ជា វត្តសម្បន្នា (–​ស័​ម​-​ប័ន​-​ន៉ា​) ៘
​ ​
​វាត់ ( ន​. ) ទី​ដែលមាន​វត្ត ប្រតិបត្តិ (?), អាវាស​ឬ​អារាម​ជាទី​នៅ អាស្រ័យ​របស់​ពួក​សមណៈ​៖ ឱ្យ​កូន នៅ​វត្ត ឱ្យ​កូន​ទៅ​នៅ​រៀនអក្សរ​ឯ​វត្ត ។ សាលា​វត្ត សាលា​សម្រាប់​ប្រជុំ​ធ្វើបុណ្យ ក្នុង​វត្ត​, សាលារៀន​ក្នុង​វត្ត ៘ បុរាណ​ហៅថា ក្តី​៖ ឱ្យ​កូន​ទៅ​នៅ​ក្តី ។
​ ​
វ័ណ្ត វាន់ សំ​., បា​. ( កិ​. ) (​វណ្ត​, វណ្ត​, វណ្ឌ “​ចង​ព័ទ្ធ​, បែង​, ចែក​…”) ចង​ព័ទ្ធ​, រុំ​ព័ទ្ធ​, ព័ទ្ធព័ន្ធ​, ព័ទ្ធជុំវិញ​, ស្លៀក​ឬ​ដណ្តប់​ព័ទ្ធ​ប៉ឹង (​ច្រើន សរសេរ វ័ណ្ឌ ជាង​)៖ វ័ណ្ឌសំពត់ ដូច​ព្នង ។ វ័ណ្ឌក ព័ទ្ធព័ន្ធ​ក​៖ ពស់ វ័ណ្ឌក ។ វ័ណ្ឌកន្ទប ស្លៀក​កន្ទប​ប្រផុត ប្រ​ផើយ ។ វ័ណ្ឌប៉ឹង ប៉ឹង​ព័ទ្ធ​បិទបាំង កេរ្តិ៍ខ្មាស ។ វ័ណ្ឌពុង វ័ណ្ឌសំពត់​បិទ បាំង​ពោះ (​ម​. ព​. ពុង ផង​) ។ វ័ណ្ឌ លោ​ន (​ស​. លោ​ន អ​. ថ​. ល៉ូ​ន “​ត្រងិល​, ត្រងោល​”) ស្លៀក​បិទបាំង​ជិត​តែ​ពី​ខាង មុខ ៘ (​សរសេរ​ជា វណ្ត ឬ វណ្ឌ ក៏បាន​, តាម​ទម្លាប់​ប្រើ​, សរសេរ​ក្លាយជា វាន់ ក៏មាន ប៉ុន្តែ​បើ​ពេញចិត្ត​គួរ​ឈប់ សរសេរ​វាន់ ព្រោះ​ឃ្លាតឆ្ងាយ​ពី​ប្រភព នៃ​ពាក្យ​) ៕ ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេច​សង្ឃរាជ​ជួនណា​ត​