វេស​ឡាញ​ចែក​វិញ្ញាបនបត្រ​ដល់​សិស្ស​ឆ្នើម​ដែល​ឈ្នះ​មេដាយមាស និង​ប្រា​ក់នៅ​សិង្ហ​បុរី​

404
ចែករម្លែក
  • 151
    Shares

ដោយៈ​សុផល​/​ភ្នំពេញៈ​កុមារ​កម្ពុជា​ទទួលបាន​មេដាយមាស​និង​ពានរង្វាន់​ឆ្នើម​ក្នុងជំនួប​ទស្សនកិច្ច​សិក្សា​យុវជន​បរិស្ថាន​ប្រចាំឆ្នាំ​២០១៩ (Youth Environmental Summit) ក្នុងចំណោម​៦​ប្រទេស ដោយ​លើកយក​ប្រធានបទ “​ការកែច្នៃ​សម្រាម និង​សម្ភារៈប្រើប្រាស់​រួច​” ។​

​ក្នុងជំនួប​យុវជន​បរិស្ថាន​នៅ​ប្រទេស​សិង្ហ​បុរី ក្រោម​ប្រធានបទ “​ការកែច្នៃ​សម្រាម និង​សម្ភារៈប្រើប្រាស់​រួច​”​កាលពីពេល​ថ្មីៗ​នេះ​សិស្ស​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍​ស្ថិ​ន​ក្នុង​កម្រិត​អាយុ​៩ ដល់​១២ ឆ្នាំ ទទួលបាន​មេដាយមាស និង​ពានរង្វាន់ ចំណែក​សិស្ស​ក្នុង​កម្រិត​អាយុ​១៣​ឆ្នាំ​ឡើង ទទួលបាន​មេដាយ​មាន និង​មេដាយប្រាក់ ។ ​

​លោក ប៉ិច បូ​ឡែ​ន​អគ្គ​នាយ​ក្រុមហ៊ុន​វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប បាន​មានប្រសាសន៍ថា​៖ នេះ​ជា​លើក​ទី​៥​ហើយ​ដែល​សាលារៀន​វ៉េ​ស្ទ​ឡា​ញន៍​បាន​បញ្ជូន​សិស្សានុសិស្ស​ចំនួន​២៤​នាក់​ទៅ​ប្រទេស​សិង្ហ​បុរី​ហើយនឹង​បន្ត​បញ្ជូន​ជា​បន្តបន្ទាប់​ទៀត​ដោយសារ​សាលា​មាន​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយ Youth Ambassador Singapore ។

ជំនួប​ទស្សនកិច្ច​សិក្សា​យុវជន​បរិស្ថាន​នេះ មាន​យុវជន​ចូលរួម​ប្រមាណ​៣៦៥​នាក់ ដែល​មកពី​ប្រទេស​សិង្ហ​បុរី ចិន កម្ពុជា វៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី មាន​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​២៥ ដល់​ថ្ងៃទី​២៦ ខែមករា​។ ​ជំនួប​ទស្សនកិច្ច​សិក្សា​យុវជន​បរិស្ថាន​ត្រូវបាន​រៀបចំ​ឡើងជា​រៀងរាល់ឆ្នាំ​នៅ​ប្រទេស​សិង្ហ​បុរី ក្នុង​គោលបំណង​ផ្តល់​ឳ​កាស​ដល់​កុមារ និង​យុវជន​បង្ហាញ​គំនិត​ច្នៃ​បង្កើត​ថ្មីៗ ផ្លាស់ប្តូរ​បទពិសោធន៍​ការសិក្សា ការយល់ដឹង​ពិ​បរិស្ថាន​ធម្មជាតិ ការថែរក្សា​បរិស្ថាន ការគ្រប់គ្រង​សម្រាម ការបំពុល​ទឹក ការចេះ​កែច្នៃ​សំរាម​និង​សម្ភារៈ​ដែល​ប្រើប្រាស់​រួច ដើម្បី​ចូលរួមចំណែក​ថែរក្សា​បរិស្ថាន​លើ​ពិភពលោក​។​

សិស្ស​ដែល​ត្រូវបាន​ជ្រើសរើស​គឺជា​សិស្ស​ឆ្នើម និង​ប្រើប្រាស់​ភាសា​អង់គ្លេស​បានល្អ​។ ក្រៅពី​ទទួលបាន​ចំណេះដឹង​ពី​ប្រធានបទ​បរិស្ថាន សិស្សានុសិស្ស​ក៏​ទទួល​ចំណេះដឹង​ពី​ការធ្វើការ​ជា​ក្រុម ការចេះ​អភិវឌ្ឍ​ខ្លួន​ពេល​គ្មាន​អាណាព្យាបាល​គ្រប់គ្រង ការគ្រប់គ្រង​ពេលវេលា ភាព​មាន​ម្ចាស់ការ​លើ​ខ្លួនឯង​ជាពិសេស​ការចេះ​ថែរក្សា​អនាម័យ​ផ្ទាល់ខ្លួន​និង​បរិស្ថាន​ដែលជា​កត្តា​ចម្បង​ស្រប​ពេលដែល​ប្រទេស​កម្ពុជា​ជា​ប្រទេស​ដែល​កំពុងអភិវឌ្ឍន៍​។​

​តំណាង​សិស្ស​ជ័យលាភី បានឱ្យដឹងថា​៖​ពួកគាត់​សប្បាយចិត្ត​ដែល​បាន​ចូលរួម​កម្មវិធី​នេះ​។​វា​ជា​បទពិសោធន៍​ដ៏​ធំ​មួយ​នៃ​ជីវិត​យើង​។​យើង​បាន​រៀនសូត្រ​ជាច្រើន​នៅ​ទីនោះ​។​សិង្ហ​បុរី​ជា​ប្រទេស​ដែលមាន​បរិស្ថាន​ស្អាត ដូច្នេះ​អ្វីដែល​ទទួលបាន​ពី​ការរៀនសូត្រ​នៅ​សិង្ហ​បុរី យើង​នឹង​យកមកអនុវត្ត​នៅ​កម្ពុជា​។

នៅ​ទីនោះ ពួកគាត់​គាត់​ទទួលបាន​បទពិសោធន៍​ក្នុងការ​ធ្វើការ​ជា​ក្រុម ការទទួលខុសត្រូវ​លើ​ខ្លួនឯង និង​បាន​សិក្សា​អំពី​បិ​រ​ស្ថាន​ដូចជា ការបំពុល​ទឹក ការថែរក្សា​បរិស្ថាន ការគ្រប់គ្រង​សម្រាម ការកែច្នៃ​សំរាម​និង​សម្ភារៈ​ដែល​ប្រើប្រាស់​រួច​។​ពួកយើង​ទទួលបាន​បទពិសោធន៍​ពី​របៀប​គិត​បាន​លឿន​និង​រហ័ស ចេះ​គ្រប់គ្រង​ពេលវេលា​ខ្លួនឯង ចេះ​យល់​ពី​គេ ត្រូវ​ចេះ​អត់ធ្មត់ និង​បាន​រៀនសូត្រ​ច្រើន​ពី​របៀប​ថែរក្សា​បរិស្ថាន​។​

សូមបញ្ជាក់ថា សាលារៀន​វ៉េ​ស្ទ​ឡា​ញន៍ និង​ណ​ត្ស​ឡា​ញន៍​ចាប់ផ្តើម​ដំណើរ​ក្នុង​ឆ្នាំ​២០០៨ ហើយ​រហូត​ដល់ពេល​ប​ន្ចុ​ប្បន្ន​នេះ​មាន​សិស្ស​ចំនួន​ប្រមាណ ១២ ០០០ (​មូ​យ​ម៉ឺន​ពីរពាន់​នាក់​) និង​មាន​១០​សាខា ក្នុង​រាជធានី​ភ្នំពេញ​។ សាលារៀន​នឹង​អនុវត្ត​កម្មវិធីសិក្សា​គោល កម្មវិធីសិក្សា​អម និង​កម្មវិធីសិក្សា​បន្ថែ​ម ឱ្យ​កាន់តែ​ប្រសើរ​ឡើងលើ​គ្រប់​ចំណុច ជាពិសេស​ចំណេះដឹង និង​ជំនាញ​សម្រាប់​សតវត្ស​ទី ២១ (21st Century Skills) ជាពិសេស​ជំនាញ​ទំនាក់ទំនង ជំនាញ​ធ្វើការ​ជា​ក្រុម គំនិត​ច្នៃប្រឌិត និង​ការគិត​វិភាគ​បែប​ស៊ីជម្រៅ​(4 Cs: Communication, Collaboration, Creativity and Critical Thinking) ភាសា​ចិន ចំណេះដឹង​ផ្នែក ហិរញ្ញវត្ថុ ទម្លាប់​ល្អ​ទាំង ៧ សម្រាប់​យុវជន និង​សហគ្រិនភាព ដែលជា​បំ​ណិ​ន​ជីវិត​ចាំបាច់​សម្រាប់​ភាពជោគជ័យ​ក្នុង​ការងារ​អាជីវកម្ម និង ការរស់នៅ​នាពេល​អនាគត ។

ទន្ទឹមនឹង​នេះដែរ ចំណេះដឹង និង​ជំនាញ​ទាក់ទង​នឹង​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា និង​សិល្បៈ (STEM & Arts) ជំរុញឱ្យមាន​ការផ្លាស់​ប្តូរ​បទពិសោធ​ដល់​សិស្សានុសិស្ស តាមរយៈ​ការបោះ​ជំរំ​នៅតាម​បណ្តា​ប្រទេស​នានា​នៃ​សហគមន៍​អាស៊ាន​និង​ប្រទេស​ដទៃទៀត ព្រមទាំង​ការស្វែងរក​សាលារៀន​ជា​ដៃគូ​ក្នុងស្រុក និង​នៅ​បរទេស ដើម្បី​ផ្តល់​អាហារូបករណ៍ ដល់​សិស្សានុសិស្ស​នៃ​សាលារៀន​វ៉េ​ស្ទ​ឡា​ញន៍ និង​សាលារៀន​ណ​ត្ស​ឡា​ញន៍​គ្រប់​សាខា ៕S/

​ចំណងជើង​រូបថត​៖ លោក ប៉ិច បូ​ឡែ​ន​អគ្គ​នាយ​ក្រុមហ៊ុន​វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប​វិញ្ញាបនបត្រ​ដល់​សិស្ស​ឆ្នើម​ដែល​ឈ្នះ​មេដាយមាស និង​ប្រា​ក់នៅ​សិង្ហ​បុរី​(​រូប សុផល​)