វេស ហេម នឹង​ផ្តល់ប្រាក់​៧៥​លាន​ផោន​ដល់​លោក ប៉េ​ល​ឡេ​ហ្គ្រី​នី ដើម្បី​រៀបចំ​ក្រុម​ជាថ្មី​

1049
ចែករម្លែក

​លោក ម៉ា​ញូ​អែល ប៉េ​ល​ឡេ​ហ្គ្រី​នី (Manuel Pellegrini) នឹង​ទទួលបាន​ប្រាក់​៧៥​លាន​ផោន ដើម្បី​សម្រេច​បំណង​របស់លោក​ក្នុងការ​នាំយក​ទម្រង់​លេង​បាល់ទាត់​បែប​ប្រយុទ្ធ​មកកាន់​ក្លិប​វេស​ហេម​( West Ham )​។​

​បន្ទាប់ពី​ធ្វើ​ឲ្យ​គ្រូបង្វឹក​សញ្ជាតិ​ឈី​លី​រូបនេះ​ក្លាយជា​អ្នកចាត់ការ​ដែលមាន​ប្រាក់​ឈ្នួល​ខ្ពស់បំផុត​មិន​ធ្លាប់មាន​របស់ខ្លួន​រួចមក ក្លិប West Ham នឹង​ផ្តល់​កញ្ចប់​ថវិកា​សម្រាប់​ផ្ទេរ​កីឡាករ​ថ្មី​មក​ពង្រឹង​ក្រុម​។​
​គេ​រំពឹងថា កីឡាករ​មួយចំនួន​នឹង​ចាកចេញ​នៅ​រដូវក្តៅ​នេះ ហើយ​នឹងមាន​កីឡាករ​ចំណូល​ថ្មី ប្រកបដោយ​គុណភាព​មក​ជំនួស​។​
​ ​
​ក្រុម West Ham បាន​ចំណាយពេល​ពីរ​រដូវ​កាល​ចុងក្រោយ​រំដោះខ្លួន​ចេញពី​ការ​កាត់ចេញ អំឡុងពេល​ដឹកនាំ​ដោយ​លោក ស្លា​វិ​ន ប៊ី​លី​ក (Slaven Bilic) និង​លោក ដេវីដ ម៉​យ (David Moyes) ។​
​ ​
​ប៉ុន្តែ​លោក ប៉េ​ល​ឡេ​ហ្គ្រី​នី វ័យ​៦៤​ឆ្នាំ​ប្តេជ្ញា​ថា នឹងធ្វើ​ឲ្យ​បាល់ទាត់​នៅ​ពហុកីឡាដ្ឋាន London Stadium ត្រចះត្រចង់​ឡើងវិញ​នៅ​រដូវ​កាល​ក្រោយ ហើយនឹង​នាំយក​ក្លឹប​នេះ​ឈានទៅ ការប្រកួត​ក្របខណ្ឌ​កំពូល​ឆេ​ម​ពាន​លី​ក​ផងដែរ​។​
​ ​
​លោក​បន្តថា “​យើង​សង្ឃឹមថា នឹង​សម្រេច​គោលដៅ​ទាំងអស់​ដែល​យើង​បានកំណត់ និង​នាំ​ក្រុម​ឆ្ពោះ ទៅរក​ការប្រកួតប្រជែង​កម្រិត​អន្តរជាតិ​។ ខ្ញុំ​តែង​ប្រើ​ទម្រង់​បាល់ទាត់​បែប​ប្រយុទ្ធ​ហើយ​យើង ត្រូវតែ​ព្យាយាម​សម្រេច​គោលដៅ​សំខាន់ៗ​ក្នុង​រដូវ​កាល​”​។​

​លោក ប៉េ​ល​ឡេ​ហ្គ្រី​នី បាន​អះអាងថា លោក​សប្បាយចិត្ត​ដែល​បាន​ត្រឡប់​មកកាន់​ក្របខណ្ឌ បាល់ទាត់​កំពូល​មួយ​ក្នុង​ពិភពលោក បន្ទប់​ពីលើ​កពាន League Cups ពីរ និង​ពាន​ជើងឯក ព្រី​មី​ញ៉េ​លី​កមួយ​ជាមួយ​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

លោក ម៉ា​ញូ​អែល ប៉េ​ល​ឡេ​ហ្គ្រី​នី (Manuel Pellegrini)