កងកម្លាំងសន្តិសុខវេ​ណេ​ស៊ុយ​អេ​ឡា​បង្ក្រាប​ការបះបោរ​របស់​ពួកឆ្មាំការពារជាតិ

297
ចែករម្លែក

​វ៉េ​ណេ​ស៊ុយ​អេ​ឡា​បាន​ធ្លាក់​កាន់តែ​ជ្រៅ​ទៅក្នុង​ភាពច្របូកច្របល់​កាលពី​ថ្ងៃ​ចន្ទ​ទី​២១​មករា នៅពេលដែល​កងកម្លាំង​សន្តិសុខ​បាន​បង្ក្រាប​ការបះបោរ​តាំងពីព្រឹក​ព្រលឹម​ដោយ​ក្រុម​ឆ្មាំ​ការពារជាតិ ដែល​បង្កឱ្យមាន​ការតវ៉ា​តាមផ្លូវ​ដ៏​ហិង្សា និង​តុលាការ​ជាន់ខ្ពស់​បា​នប​ន្ថ​យ​អំណាច​របស់​ថ្នាក់ដឹកនាំ​ថ្មី​ដ៏​រឹងរូស​របស់​សភា​ដែល​គ្រប់គ្រង​ដោយ​គណបក្សប្រឆាំង​។​

​ប្រធាន​គណបក្ស​សង្គម​និយម​លោក​ឌី​អូ​ស្តា​ដូ កា​ប៊ែ​ល​ឡូ (Diosdado Cabello) បាន​និយាយថា ពួក​ឆ្មាំ​ការពារជាតិ ២៧ នាក់​ត្រូវបាន​ចាប់ខ្លួន​និង​ច្រើន​នាក់​ទៀត​អាច​នឹងត្រូវ​ឃុំខ្លួន នៅពេលដែល​ការស៊ើបអង្កេត​ចាប់​ផ្តើមធ្វើ​។​

​ការ​ងើប​បះបោរ​នេះ​បាន​កើតឡើង​នៅពេលដែល​មេដឹកនាំ​គណបក្សប្រឆាំង​កើន​សន្ទុះ​ឡើងវិញ​នៅក្នុង​ការខិតខំ​របស់​ខ្លួន​ដើម្បី​ទម្លាក់​លោក​ប្រធានាធិបតី​នី​កូ​ឡាស ម៉ា​ឌូ​រ៉ូ​។ ពួកគេ​បាន​អំពាវនាវ​ឱ្យធ្វើ​បាតុកម្ម​ទូទាំងប្រទេស​នៅ​ថ្ងៃ​ពុធ​ទី​២៣​មករា ដោយ​ជំរុញ​ឱ្យ​ពលរដ្ឋ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ទាំងអស់ ជាពិសេស​សមាជិក​នៃ​កងកម្លាំងប្រដាប់អាវុធ បោះបង់ចោល​លោក​ម៉ា​ឌូ​រ៉ូ​។​

​ការបះបោរ​នេះ​បានធ្វើ​ឱ្យមាន​ការតវ៉ា​នៅក្នុង​សង្កាត់​ក្រីក្រ​មួយ​ដែលមាន​ចំងាយ​តែ​ប៉ុន្មាន​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​វិមាន​ប្រធានាធិបតី​វ៉េ​ណេ​ស៊ុយ​អេ​ឡា​។ ការបះបោរ​នេះ​ត្រូវបាន​បំបែក​ដោយ​ឧស្ម័ន​បង្ហូរទឹកភ្នែក​ខ​ណៈ​ដែល​អ្នកស្រុក​បាន​ដុត​ធុងសំរាម​និង​ស្រែក​ទាមទារ​ឱ្យ​លោក​ម៉ា​ឌូ​រ៉ូ​ចុះ​ចេញពី​អំណាច​។​

​យោធា​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ខ្លួន​បាន​ប្រមូលយក​អាវុធ​ទាំងអស់​បាន​វិញ​ហើយ និង​បាន​ចាប់​អ្នក​ដែល​ចូលរួម​នៅក្នុង​អ្វីដែល​ខ្លួន​ពណ៌នា​ថា​ជា​ទង្វើ “​ក្បត់ជាតិ​” ដែល​ត្រូវបាន​លើកទឹកចិត្ត​ដោយ “​ផលប្រយោជន៍​មិន​ច្បាស់លាស់​ដែល​ជាប់ទាក់ទង​ទៅនឹង​ពួក​ស្តាំនិយម​ជ្រុល​”​។​

​យោធា​និយាយថា នៅវេលា​ម៉ោង​ប្រហែល ២ និង ៥០ នាទី​ទៀបភ្លឺ កង​ឆ្មាំ​ជាតិ​មួយក្រុម​តូច​បាន​ចាប់​មេ​ប៉ុស្តិ៍​នគរ​ន​បាល​ម្នាក់​ធ្វើជា​ឈ្លើយសឹក​នៅ​ភាគ​ខាងលិច​ទីក្រុង​កា​រ៉ា​កាស​ហើយ​បន្ទាប់មក​បានធ្វើ​ដំណើរ​ឆ្លងកាត់​រដ្ឋធានី​តាម​រថយន្តយោធា​ពីរ​គ្រឿង​ទៅកាន់​សង្កាត់​ក្រីក្រ​ផេ​ធែ​រ (Petare) កន្លែង​ដែល​ពួកគេ​បាន​លួច​អាវុធ​ជាច្រើន​កេស​ចេញពី​បន្ទាយ​មួយ​ផ្សេងទៀត​។​

​ក្រុមមន្ត្រី​បាន​និយាយថា ទាហាន ២៥ នាក់​ត្រូវបាន​ចាប់ខ្លួន​យ៉ាង​ឆាប់រហ័ស​នៅ​បន្ទាយ​ឆ្មាំ​ជាតិ​មួយកន្លែង នៅ​ចម្ងាយ ៣ គីឡូម៉ែត្រ​ពី​វិមាន​ប្រធានាធិបតី Miraflores ហើយ​ទាហាន​ពីរ​នាក់​ទៀត​ត្រូវបាន​ចាប់ខ្លួន​នៅ​ទីតាំង​មួយ​ផ្សេងទៀត​។​

​ប៉ុន្មាន​ម៉ោង​មុននេះ​កង​ឆ្មាំ​ការពារជាតិ​ប្រដាប់អាវុធ​ធុន​ធ្ងន់​មួយក្រុម​បានចេញ​ផ្សាយ​វីដេអូ​មួយចំនួន​នៅលើ​បណ្តាញ​សង្គម​ថា ពួកគេ​នឹងមិន​ទទួលស្គាល់​រដ្ឋាភិបាលរ​បស់​លោក​ម៉ា​ឌូ​រ៉ូ ដែល​ស្ថិតក្រោម​ការគាបសង្កត់​ទាំង​ក្នុងស្រុក​និង​អន្ដរជាតិ​កាន់តែខ្លាំង​ឡើង​ជុំវិញ​អាណត្តិ​ទី​២​ថ្មី ដែល​ទើប​ចាប់ផ្តើម ដែល​សភា​គ្រប់គ្រង​ដោយ​គណបក្សប្រឆាំង​និង​ប្រទេស​ជាច្រើន​ចាត់ទុកថា មិន​ស្របច្បាប់​៕ ដោយ៖ កញ្ញាដាលីស

បាតុករ​ប្រឆាំង​រដ្ឋាភិបាល​ប៉ះទង្គិច​ជាមួយ​កងកម្លាំង​សន្តិសុខ​នៅ​ទីក្រុង​កា​រ៉ា​កាស​កាលពី​ថ្ងៃ​ចន្ទ