វេ​ណេ​ស៊ុយ​អេ​ឡា ផ្តាច់ទំនាក់ទំនង​ការទូត​ជាមួយ​អាមេរិក​ដោយសារ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​

522
ចែករម្លែក
  • 220
    Shares

​ប្រធានាធិបតី​នេ​ណេ​ស៊ុយ​អេ​ឡា លោក​នី​កូ​ឡាស ម៉ា​ដូ​រ៉ូ បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ទី​២៣​មករា​ថា អាមេរិក​បាន​ប៉ុង​ប៉ង​ធ្វើ​រដ្ឋប្រហារ​មួយ​នៅក្នុង​ប្រទេស​លោក​និង​បាន​​ប្រកាស​ផ្តាច់ទំនាក់ទំនង​ការទូត​និង​នយោបាយ​ជាមួយ​អាមេរិក​។​វេ​ណេ​ស៊ុយ​អេ​ឡា បាន​ទុកពេល​អោយ​អ្នកការទូត​អាមេរិក​៧២​ម៉ោង​ដើម្បី​ចាក​ចេញពី​ប្រទេស​។​


លោក​នី​កូ​ឡាស ម៉ា​ដូ​រ៉ូ

​លោក​ម៉ា​ដូ​រ៉ូ ក៏បាន​ប្តេជ្ញា​ប្រយុទ្ធប្រឆាំង​ដើម្បី​សិទ្ធិ​របស់​ប្រជាជន​វេ​ណេ​ស៊ុយ​អេ​ឡា​សំរាប់​សន្តិភាព​និង​រដ្ឋ​អធិបតេយ្យ​មួយ​។

​មុននេះ ក្នុង​ថ្ងៃ​២៣​មករា​ដដែល ប្រធានាធិបតី​អាមេរិក​ដូ​ណា​ល់ ត្រាំ បានប្រកាស​ទទួលស្គាល់​មេដឹកនាំ​ប្រឆាំង​វេ​ណេ​ស៊ុយ​អេ​ឡា លោក​ហ្ស័​ន ក្វា​យ​ដូ ជា​ប្រធានាធិបតី​​បណ្តោះអាសន្ន​របស់​ប្រទេស ក្រោយពី​លោក​ក្វា​យ​ដូ ដែលជា​ប្រធានសភា បានប្រកាស​ខ្លួនឯង​ជា​ប្រធានាធិបតី​បណ្តោះអាសន្ន​របស់​នេ​ណេ​ស៊ុយ​អេ​ឡា​។​អំពើ​នេះ​បាន​​កើតឡើង​ក្រោយ​សភា​បានចេញ​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​អង្គារ​ដោយ​ចោទប្រកាន់​លោក​ម៉ា​ឌូ​រ៉ូ​ថា​«​ដណ្តើម​អំណាច​»​និង​បានប្រកាសថា រាល់​ការសំរេច​របស់​ប្រ​​លោក​ឥត​បានការ​។​

​ក្នុងពេល​ជាមួយគ្នា ប្រព័ន្ធ​ផ្សព្វ​ផ្សាយបាន​លើកឡើងថា អាមេរិក​កំពុង​ពិចារណា​ដាក់ទណ្ឌកម្ម​ប្រេង​លើ​វេ​ណេ​ស៊ុយ​អេ​ឡា បើ​លោក​ម៉ា​ឌូ​រ៉ូ​ចាត់វិធានការ​គំហុក​ដើម្បី​ការពារ​​រដ្ឋាភិបាល​របស់លោក​។​កាលពី​ថ្ងៃ​ពុធ លោក​ត្រាំ​ក៏​ត្រូវបាន​អ្នកសារព័ត៌មាន​សួរថា​តើ​លោក​គួរ​ពិចារណា​បញ្ជូន​ទ័ព​ទៅ​វេ​ណេ​ស៊ុ​អេ​ឡា​ដែរឬទេ លោក​បាន​ឆ្លើយតប​ថា​«​គ្មា​​ន​អ្វី​ត្រូវ​ពិចារណា​ទេ​»​តែ​រាល់​ជំរើស​ស្ថិតនៅលើ​តុ​។​

​មុននេះ​មន្ត្រី​សេត​វិមាន​ម្នាក់​បាន​និយាយថា​«​បើ​ម៉ា​ឌូ​រ៉ូ និង​បក្ខពួក​របស់គាត់​ជ្រើសរើស​ប្រើ​អំពើហិង្សា ប៉ះពាល់​ដល់​សមាជិកសភា​ជាតិ​ឬ​មន្ត្រី​ស្របច្បាប់​ដទៃទៀត​ណា​​ម្នាក់​របស់​រដ្ឋាភិបាល​វេ​ណេ​ស៊ុយ​អេ​ឡា រាល់​ជំរើស​ស្ថិតនៅលើ​តុ​សំរាប់​អាមេរិក​ចាត់វិធានការ​»៕ដោយ៖វាសនា

មុននេះ ប្រធាន​អង្គការ​រដ្ឋ​អាមេរិក ដែល​រួមមាន​៣៥​ប្រទេស ក៏​ទទួលស្គាល់​លោក ក្វា​យ​ដូ ជា​ប្រធានាធិបតី វេ​ណេ​ស៊ុយ​អេ​ឡា​