វេ​នេ​ស៊ុយ​អេ​ឡា ដក​អភ័យ​ឯ​សិទ្ធិ​សមាជិកសភា​បក្សប្រឆាំង​ដោយសារ​ការវាយប្រហារ​ដោយ​ដ្រូ​ន​

2938
ចែករម្លែក

គណៈកម្មការសភាពិសេសមួយដែលស្មោះនឹងប្រធានាធិបតី នីកូឡាស ម៉ាដូរ៉ូ បានដកអភ័យឯកសិទ្ធិរបស់សមាជិកសភាប្រឆាំងពីរនាក់កាលពីថ្ងៃពុធទី៨សីហា។ចំណាត់ការនេះដើម្បីនាំពួកគេឡើងតុលាការពាក់ព័ន្ធនឹងការធ្វើជាមេគំនិតនៃការវាយប្រហារដោយដ្រូនបំពាក់គ្រឿងផ្ទុះកាលពីពេលថ្មីៗ ក្នុងគោលបំណងធ្វើឃាត
ប្រធានាធិបតីម៉ាឌូរ៉ូ។

លោកម៉ាឌូរ៉ូ ចោទប្រកាន់ក្រុមប្រឆាំងនិងប្រទេសកូឡុំប៊ីថានៅពីក្រោយការវាយប្រហារដោយដ្រូនកាលពីថ្ងៃសៅរិ៍សប្តាហ៍មុន។លោកបានចង្អុលទៅកាន់សមាជិកសភាពីរនាក់ Julio Borgesដែលកំពុងរស់នៅក្រៅប្រទេសនិងលោក Juan Requesens។

Requesensត្រូវបានឃាត់ខ្លួនដោយភ្នាក់ងារស៊ើបការណ៍កាលពីយប់មិញ ខណៈតុលាការជាន់ខ្ពស់វេនេស៊ុយអេឡាកាលពីថ្ងៃពុធបញ្ជាអោយចាប់ខ្លួនលោកBorges។

សភាធម្មនុញ្ញ ដែលបង្កើតឡើងដោយលោកម៉ាឌីរ៉ូ កាលពីឆ្នាំមុនដើម្បីច្បាមអំណាចមកពីសមាជិកសភាជាប់ឆ្នោត បានធ្វើតាមដោយដកអភ័យឯកសិទ្ធិលោកorgesនិង Requesens។

ទោះជាយ៉ាងណាសភាជាតិដែលកើតឡើងតាមការបោះឆ្នោត បាននិយាយថាខ្លួននឹងទាត់ចោលរាល់ការប៉ុនប៉ង​ណាដើម្បីដកអភ័យឯកសិទ្ធិសមាជិករបស់ខ្លួននិងចាត់ទុកវាថា”អធម្មនុញ្ញ”។តែទោះជាយ៉ាងណា ការសំរេចរបស់អង្គការនេះត្រូវបានតុលាការជាន់ខ្ពស់បដិសេធចោល។

ប្រធានាធិបតីម៉ាឌូរ៉ូ បាននិយាយថាលោកកំពុងជំរុញអោយអាមេរិកនិងកូឡុំប៊ីប្រគល់ខ្លួន សមាជិកក្រុមប្រឆាំងដែលបាននិងកំពុងរៀបចំផែនការទម្លាក់រូបលោកចេញពីអំណាច រួមទាំងលោកBorges។

ប្រធានាធិបតីដែលលោកខាងលិចថ្កោលទោសជុំជិតនេះ បាននិយាយថារូបលោកត្រូវបានដ្រូនពីរផ្ទុករំសេវផ្ទុះC4ផ្តោយវាយប្រហារ តែសំណាងមួយមិនដំណើរការនិងមួយទៀតត្រូវឧបករណ៍ស្ទាក់សញ្ញារារាំង ។

លោកម៉ាឌូរ៉ូ បានកំពុងថ្លែងសុន្ទរកថាកាលពីថ្ងៃសៅរិ៍ នៅចំពោះមុខក្បួនយោធាក្នុងក្រុងការ៉ាកាស ស្រាប់តែមានសម្លេងផ្ទុះដ៏ខ្លាំងមួយដែលបណ្តាលអោយក្រុមទាហាននៅមុខលោករត់ចែកផ្លូវគ្នា។

Borgesដែលកាលពីថ្ងៃអង្គារបានទៅចូលរួមការស្បថចូលកាន់តំណែងរបស់ប្រធានាធិបតីកូឡុំប៊ី បានហៅការចោទប្រកាន់របស់ម៉ាឌូរ៉ូ ប្រឆាំងរូបលោកថា”រឿងកំប្លែង”។

ភាពឯកោខាងការទូតរបស់វេនេស៊ុយអេឡាកាន់តែខ្លាំងឡើងដោយប្រទេសភាគច្រើននៅអាមេរិករិះគន់លោកម៉ាឌូរ៉ូថាមិនប្រជាធិបតេយ្យនិងកាន់តែផ្តាច់ការឡើង។ចលាចលនយោបាយវារឹតតែធ្វើអោយប្រទេសនៅអាមេរិកឡាទីនមួយនេះពិបាកឆ្លើយតបនឹងការដួលរលំសេដ្ឋកិច្ច។

ធ្លាប់ជាប្រទេសមានបំផុតមួយនៅអាមេរិកឡាទីន វេនេស៊ុយអេឡា ឥឡូវស្ថិតនៅក្នុងវដ្តនៃមហាអតិផរណា ការខ្វះស្បៀងនិងថ្នាំពេទ្យ និងប្រឈមការហូរចេញពលរដ្ឋរបស់ខ្លួនទៅកាន់ប្រទេសជិតខាង៕ដោយ:វាសនា

ប្រធានាធិបតី ម៉ាឌូរ៉ូ បានចោទប្រកាន់ក្រុមប្រឆាំងនិងកូឡុំប៊ីចំពោះការវាយប្រហារដោយដ្រូនកាលពីសប្តាហ៍មុន