វេ​ប​សាយ​SalaEnrollment​ជួយ​សិស្ស​ស្វែងរក​ព័ត៌មាន​សិក្សា​និង​តម្លៃ​នៃ​សាកលវិទ្យាល័យ​នានា​នៅ​ភ្នំពេញ​

78
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញៈ​បញ្ហា ប្រឈម របស់​សិស្ស​ក្រោយ​ការប្រឡង​បាក់​ឌុប​គឺ​ការសម្រេចចិត្ត​ជ្រើស រើស ជំនាញ សិក្សា និង ស្វែងរក សាលារៀន ថ្នាក់ បរិញ្ញាបត្រ​។​សិស្ស​ខ្លះ​នៅតែ​សម្រេចចិត្ត​តាម​គ្នីគ្នា មិត្តភក្ដិ​ឬ​ក្រុមគ្រួសារ​ជាដើម​ដោយសារ​ពួកគេ​ខ្វះ​ព័ត៌មាន​នៅក្នុង​ដៃ​។​សាកលវិទ្យាល័យ​ជាច្រើន​បាន​លេចចេញ​នៅ​ភ្នំពេញ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​។

​ប៉ុន្តែ​ព័ត៌មាន​អំពី​ការចុះឈ្មោះ​របស់​ពួកគេ​ហាក់ដូចជា​បញ្ហា​ធំ​មួយ​សម្រាប់​ចំណោម​សិស្ស​បញ្ចប់​ការសិក្សា​នៅ​វិទ្យាល័យ​។​ដោយ​មើលឃើញ​បញ្ហា​នេះ​លោក​សុខលាភ​បាន​ផ្តួចផ្តើម​បង្កើត​វេ​ប​សាយ​SalaEnrollment​មួយ​ដោយ​សង្ឃឹមថានឹង​ដោះស្រាយ​បញ្ហា​ចម្បង​មួយ​នេះ​។

​លោក​បានឱ្យដឹងថា​Sala Enrollment ជា វេ​ប​សាយ ថ្មី មួយ បង្កើតឡើង ក្នុង គោលបំណង ផ្ដល់ ភាព ងាយស្រួល​ទៅដល់​សិស្ស​ដែល​ទើបបាន​បញ្ចប់​ការសិក្សា​ថ្នាក់​វិទ្យាល័យ​ក្នុងការ​ស្វែងរក​សាកល​វិទ្យាល័យ ជំនាញ សិក្សា ក៏ ដូចជា ដំណឹង អាហារូបករណ៍ ទាំងអស់ នៅក្នុង រាជធានី ភ្នំពេញ​។​បច្ចុប្បន្ន វេ​ប​សាយ នេះ ត្រូវ បាន ដាក់ ឲ្យ ប្រើប្រាស់ ដោយ ឥត​គិត ថ្លៃ ទាំង ភាសា អង់គ្លេស និង​ភាសា​ខ្មែរ​ដែល​រួមមាន​ព័ត៌មាន​អំពី​សាកលវិទ្យាល័យ​ចំនួន​២៨​និង​វិទ្យាស្ថាន​ចំនួន​១៤​នៅ​ទូទាំង​ក្រុង ភ្នំពេញ​។

​គួរ​បញ្ជាក់ថា ការបង្កើត​វេ​ប​សាយ ដែល ប្រើ ពេល ជិត ១ ឆ្នាំ ហើយ ដោយមាន​យុវជន ប្រមាណ ១៦​នាក់​ហើយ នាពេល​បច្ចុប្បន្ននេះ​។​លោក សុខ លាភ យល់ ថា សា​សា អ៊ី​ន​រ៉ូ​ល​មិន នឹង ក្លាយ ជា កន្លែង ដែល សិស្ស អាច ចូល ទៅ មើល ព័ត៌មាន លម្អិត អំពី សាកលវិទ្យាល័យ វិទ្យាស្ថាន និង ការប្រឡង អាហារូបករណ៍ ទាំង រដ្ឋ និង ឯកជន ដោយ ពុំ ចាំបាច់ ចំណាយ ពេល ច្រើន ក្នុង ការ ធ្វើ ដំណើរ ទៅ សួរ ព័ត៌មាន ពី សាលា មួយ ទៅ សាលា មួយ ទៀត នោះ ទេ​។​

​ស្ថាបនិក វ៉េបសាយ​វ័យ ៣៥ ឆ្នាំ រូបនេះ និយាយថា​៖ «​យើង ចង់ ឲ្យ សិស្ស មាន ព័ត៌មាន​គ្រប់គ្រាន់​ថា តើ មាន សាកលវិទ្យាល័យ ឬ វិទ្យាស្ថាន ប៉ុន្មាន​? ហើយ មាន ជំនាញ សិក្សា អ្វី ខ្លះ​? ដូច្នេះ ពួកគាត់ អាច ប្រៀបធៀប និង សម្រេច ចិត្ត បាន ត្រឹមត្រូវ​»​។​លោក បាន​បន្ត ទៀតថា​៖«​យើង​កំពុង​បន្ត​ស្វែងរក ការសហការ ជាមួយ សាកល វិទ្យាល័យ និង វិទ្យាស្ថាន ទាំងអស់ ដើម្បី បាន ព័ត៌មាន លម្អិត និង ថ្មីៗ សម្រាប់ យុវជន ដែល កំពុង ស្វែងរក សាលារៀន​»​។​

​សិស្សានុសិស្ស​អាច​ចូលទៅ​កាន់​វេ​ប​សាយ​របស់​SalaEnrollment​បាន​តាមរយៈ​តំណរ​៖https://www.salaenrollment.com សម្រាប់ ភាសា អង់គ្លេស​និង​https://www.salaenrollment.com/kh/ សម្រាប់ ភាសា ខ្មែរ ព័ត៌មាន ត្រូវ បាន​បែង ចែក ជា ៥ ផ្នែក ដូចជា ព័ត៌មាន ទូទៅ របស់ សាកលវិទ្យាល័យ ឬ វិទ្យាស្ថាន នីមួយៗ តម្លៃ សិក្សា កម្មវិធី សិក្សា អាហារូបករណ៍ និង កម្មវិធី ផ្លាស់ប្ដូរ ការសិក្សា ទៅ ក្រៅ ប្រទេស អម ជាមួយ រូបភាព នៅ ខាង ក្នុង សាលា នីមួយៗ ផង ដែរ​។

​បន្ថែម​ពីនេះ​សិស្សានុសិស្ស​អាច​ចុះឈ្មោះ​ជាមួយ​វេ​ប​សាយ​នេះ​ងាយៗ​ដោយ​គ្រាន់តែ​វាយ​បញ្ចូល​លេខ​ទូរស័ព្ទ​ប៉ុណ្ណោះ​។​បន្ទាប់មក​អ្នកប្រើប្រាស់​វាយ​បញ្ចូល​ប្រ​វិ​ត្តិ​រូប​សង្ខេប​និង​ជា​ចុងក្រោយ​សិស្សានុសិស្ស​អាច​ចុះឈ្មោះ​តាម​សាកលវិទ្យាល័យ​នីមួយៗ​ដែល​ខ្លួន​ពេញចិត្ត​បុគ្គលិក​សាកលវិទ្យាល័យ​នឹងធ្វើ​ការទាក់ទង​ផ្តល់ព័ត៌មាន​លម្អិត​ដល់​សិស្សានុសិស្ស​តាម​ទូរស័ព្ទ​ដែល​ផ្តល់ឱ្យ​ដើម្បី​ជា​ប្រយោជន៍​ចំណេញ​ពេលវេលា​៕S/​

#