វ៉ាក់សាំង​មហារីក ដែល​ព្យាបាល​មហារីក​ឈាម​លើស​ត្វ​កណ្តុរ​បាន ៩៧ ភាគរយ​និង​គ្មាន​ផលប៉ះពាល់ អាច​នឹង​ផលិត​បាន​សម្រាប់​មនុស្ស​ក្នុងពេល ១ ឆ្នាំ​ទៀត​

1019
ចែករម្លែក

​វ៉ាក់សាំង​មហារីក ដែល​ព្យាបាល​មហារីក​ឈាម ៩៧ ភាគរយ​លើស​ត្វ​កណ្ដុរ នឹងត្រូវ​ធ្វើតេស្ត​លើ​មនុស្ស​ដែលមាន​កូនកណ្តុរ (​ដុំ​ពក​) កម្រិត​ទាប​នៅ​ចុង​ឆ្នាំនេះ​។​

​អ្នកជំងឺ​ដែល​ទទួលបាន​វ៉ាក់សាំង​នេះ ដែល​ផ្ទុក​ថ្នាំ​មាន​សុវត្ថិភាព​២​ប្រភេទ នឹងមិន​ត្រូវការ​ការ​ព្យាបាល​ដោយសារ​ធាតុគីមី​នោះទេ ហើយ​ផលប៉ះពាល់​របស់​ថ្នាំ​នេះ​គឺ​តិចតួច​បំផុត ដូចជា​គ្រុនក្តៅ​តិចតួច និង​ឈឺ​ខ្ទូ​កៗ​នៅលើ​កន្លែង​ចាក់​ម្ជុល​។​

​ប្រសិនបើ​ត្រូវបាន​អនុម័ត ក្រុម​អ្នកស្រាវជ្រាវ​រំពឹងថា ការព្យាបាល​នឹង​អាច​រកបាន​ក្នុង​រយៈពេល​យ៉ាងតិច ១ ឬ ២ ឆ្នាំ​ទៀត​។​

​ជំនួស​ឱ្យ​ការបង្កើត​ប្រព័ន្ធ​ភាពស៊ាំ​យូរអង្វែង ថ្នាំ​វ៉ាក់សាំង​នេះ​មាន​ប្រសិទ្ធភាព តាមរយៈ​ការធ្វើ​ប្រព័ន្ធ​ភាពស៊ាំ​មាន​ភាព​សកម្ម​ឡើង ដើម្បី​វាយប្រហារ​ដុំ​សាច់​មហារីក​។​

​គេ​រំពឹងថា​វា​នឹងមាន​ប្រសិទ្ធភាព​ចំពោះ​ដុំ​ពក​ឬ​កូនកណ្តុរ​កម្រិត​ទាប ដែល​ប៉ះពាល់​ដល់​កោសិកា​ឈាមស​មួយចំនួន ហើយ​ជាទូទៅ​វា​ឆ្លើយតប​ទៅនឹង​ការព្យាបាល ព្រោះ​ជា​ញឹកញាប់​វា​ត្រូវបាន​រកឃើញ​ដោយ​ប្រព័ន្ធ​ភាពស៊ាំ​ការពារ​រាងកាយ មិន​ដូច​ប្រភេទ​ជំងឺមហារីក​ដទៃទៀត​នោះទេ ដូចជា មហារីក​ពោះវៀនធំ​ជាដើម​។​

​ប្រជាជន​ថ្មី​ប្រហែល ១,៧ លាន​នាក់​កើត​ជំងឺមហារីក​រៀងរាល់ឆ្នាំ​នៅ​សហរដ្ឋអាមេរិក​។​

​វេជ្ជបណ្ឌិត រ៉ូ​ណា​ល់ ឡេ​វី (Ronald Levy) មកពី​សាកលវិទ្យាល័យ​ស្ទែ​ន​ហ្វ​ដ​បាន​និយាយថា “​យើង​មាន​បញ្ហា​ធំ​ខាង​ជំងឺមហារីក ហើយ​យើង​នឹងមិន​ស្កប់ស្កល់​ឡើយ​រហូត​ទាល់តែ​យើង​រកឃើញ​ដំណោះស្រាយ​សម្រាប់​មនុស្ស​គ្រប់គ្នា​”៕ ដោយ៖ កញ្ញាដាលីស

វ៉ាក់សាំង​មហារីក ដែល​ព្យាបាល​មហារីក​ឈាម ៩៧ ភាគរយ​លើស​ត្វ​កណ្ដុរ នឹងត្រូវ​ធ្វើតេស្ត​លើ​មនុស្ស