វ៉ា​យ​ប៊ើ​នៅតែ​បន្ត​ផ្តល់ជូន​នូវ​ការទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ និង​មាន​សុវត្ថិភាព​ជាមួយ​ប្រជាជន​កម្ពុជា​

1013
ចែករម្លែក

ដោយ​: សុផល / ភ្នំពេញ​: តើ​លោកអ្នក​ធ្លាប់មាន​ការងឿងឆ្ងល់​ទេ​ថា ហេតុអ្វី​បានជា​អ្នក​ឆាប់​ទទួលបាន​នូវ​រាល់​ការណែនាំ​នានា នៅក្នុង​កម្មវិធី​ផ្ញើ​សារ​របស់​លោកអ្នក​នៅពេល​ដែល​លោក​អ្នកមាន​គម្រោង​រៀបចំ​ផែនការ​ទៅ​ជួប​នរណាម្នាក់ ឬក៏​ទទួលបាន​ការណែនាំ​ព័ត៌មាន​នានា អំពី​សណ្ឋាគារ​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​របស់លោក​អ្នក បន្ទាប់ពី​ប្រាប់​មិត្តភក្តិ​របស់លោក​អ្នក​ថា ចង់​ធ្វើដំណើរ​កម្សាន្ត​ផ្សេងៗ​?
​ចម្លើយ​គឺ​ងាយ​បំផុត ដោយសារតែ​កម្មវិធី​សង្គម និង​ការផ្ញើ​សារ​មួយចំនួន​អាច​ត្រូវបាន​គេ​ពិនិត្យមើល​សារ​ឯកជន​របស់លោក​អ្នក​ហើយ​ត្រូវបាន​គេ​ប្រើ​វា​ជា​ទិន្នន័យ​ដ៏​មានតម្លៃ​ស​ម្រា ប់​ប្រព័ន្ធ​បច្ចេកវិទ្យា​របស់​ពួកគេ ឬ​សម្រាប់​អ្នក​ផ្សាយពាណិជ្ជកម្ម​រប​ស់​ពួកគេ​។​

​ប្រទេស​ហ្វីលីពីន​ដែលជា​ប្រទេសជិតខាង​របស់​ប្រទេស​កម្ពុជា​ត្រូវបាន​គេ​បង្ហាញថា​ជា​ប្រទេស​ទី ២ នៅក្នុង​បញ្ជី​នៃ​បណ្តា​ប្រទេស​ដែលមាន​លទ្ធភាព​ខ្ពស់បំផុត​ក្នុងការ​ទទួលបាន​ព័​ត៌ មាន​ផ្ទាល់ខ្លួន​របស់​ពួកគេ​នៅលើ​បណ្តាញ​ទំនាក់ទំនង​សង្គម​មួយ​ដែល​ត្រូវបាន​គេ​ចែករំលែក​មិន​ត្រឹមត្រូវ​ទៅក្នុង​ក្រុមហ៊ុន Cambridge Analytica ដែលជា​ក្រុមហ៊ុន​ពិគ្រោះ​យោបល់ មាន​ជំនាញ​ខ្ពស់​ក្នុង​ការរុករក​ទិន្នន័យ​និង​វិភាគ​។ ដោយសារតែ​ព្រឹត្តិការណ៍​ថ្មីៗ​នេះ​នៅក្នុង​ពិភព​នៃ​បច្ចេកវិទ្យា អ្នកប្រើប្រាស់​នៅ​តំបន់​អាស៊ី​មានការ​ព្រួយបារម្ភ និង​ភ័យព្រួយ​អំពី​ភាព​ឯកជន និង​សុវត្ថិភាព​នៃ​ទិន្នន័យ​ផ្ទាល់ខ្លួន​របស់​ពួកគេ​ត្រូវបាន​ចែករំលែក​នៅលើ​បណ្តាញ​សង្គម​។​

​ការសន្ទនា​ឯកជន​របស់​លោកអ្នក​និង​ការនិយាយ​ជា​សំលេង ឬ​វីដេអូ​មិន​ថា​ជាមួយ​មនុស្ស​ម្នាក់ ឬ​មនុស្ស​មួយក្រុម​ដែលមាន​ចំនួន ១០០​នាក់ ឬ​ច្រើនជាង​នោះទេ គួរតែ​នៅ​ជា​ឯកជន​ភាព និង​ផ្ទាល់ខ្លួន​របស់​ពួកគេ​។ នេះហើយ​ជា​មូល​ហេតុដែល​ក្រុមហ៊ុន Rakuten Viber ដែលជា​ក្រុមហ៊ុន​ផ្ញើ​សារ​ជា​អក្សរ និង​សំលេង​ដ៏​ឈានមុខ​គេ​មួយ​នៅ​ទូទាំង​ពិភពលោក បាន​ចាត់វិធានការ​យ៉ាង​តឹងរឹង និង​ប្រុងប្រយ័ត្ន​ដើម្បី​ធានាថា​ទិន្នន័យ​របស់លោក​អ្នក​នៅ​តែមាន​សុវត្ថិភាព និង នៅ​ជា​ភាព​ឯកជន​ជានិច្ច​ជាមួយ Viber ។​

​តើ​អ្វី​ទៅ​គឺជា​ការធានា​ភាព​ឯកជន​ឬ​ការសំងាត់ (end-to-end encryption)?
​រាល់​ការទំនាក់ទំនង​ឯកជន​និង​ជា​ក្រុម​របស់​លោកអ្នក​ទាំងអស់​រួមទាំង​ការជជែក ការហៅ​ទូរស័ព្ទ និង​ការហៅ​ជា​វីដេអូ​ត្រូវបាន​កំណត់​ក្នុងការ​រក្សា​ជាការ​សំងាត់ និង​ភាពជា​ឯកជន ហើយ​វា​មិនមែនជា​ជម្រើស​ទេនោះ​ទេ ដូច្នេះ​គ្មាន​នរណាម្នាក់​សូម្បីតែ​ក្រុមហ៊ុន Viber ក៏​មិនអាច​មើល អាន​ឬ​ស្ដាប់​នូវ​រាល់​ការសន្ទនា ការសរសេរ​របស់លោក​អ្នក​នោះឡើយ​។​

​នៅពេល​អ្នក​ផ្ញើ​សារ​ជាមួយ Viber ទោះបី​វា​នៅលើ​ទូរស័ព្ទ ឬ​កុំព្យូទ័រ​លើ​តុ​ក៏ដោយ រាល់​ទិន្នន័យ​បាន​បញ្ជូន​ពី​ឧបករណ៍​របស់លោក​អ្នក​ទៅ​អ្នកទទួល​ប្រៀប​ដូច​ការជាប់​លេខ​កូដ​ទៅហើយ ដូច្នេះ​មានតែ​ឧបករណ៍​របស់លោក​អ្នក​ទេ​ដែលមាន​កូនសោរ​តែមួយគត់​ដើម្បី​បកប្រែ​ទៅជា​អត្ថបទ​ធម្មតា​បាន​។ នៅពេលដែល​សារ​របស់​លោកអ្នក​ត្រូវបាន​បញ្ជូន​ទៅហើយនោះ គឺ​រាល់​ទិន្នន័យ​ទាំងនោះ​គឺ​មិន​ត្រូវបាន​រក្សាទុក​នៅលើ​ម៉ាស៊ីន​មេ​របស់ Viber ឡើយ ។ ក្នុងករណី​ដែល​ឧបករណ៍​របស់​មិត្តភក្តិ​របស់លោក​អ្នក​គឺ​នៅក្រៅ​បណ្តាញ (​គ្មាន​អិន​ធើ​ណិ​ត​) Viber ផ្ទុក​តែ​កំណែ​ដែល​បាន​រក្សា​ការសំងាត់​នៃ​សារ​របស់​លោកអ្នក​ក្នុង​រយៈពេល​កំណត់​ណាមួយ ដែល​នៅតែមាន​សុវត្ថិភាព​រហូតដល់​ឧបករណ៍​របស់​ពួកគេ​ភ្ជាប់​ទៅនឹង​អ៊ីនធឺណិត ហើយ​អាច​ទទួលបាន​នូវ​អ្វីដែល​អ្នក​បាន​ផ្ញើ​នោះ​។

​ខណៈពេលដែល​កម្មវិធី​ផ្ញើ​សារ​ផ្សេងទៀត អាច​តម្រូវឱ្យ​អ្នកកំណត់​ការរក្សា​ភាព​ឯកជន ដោយ​ប្រើ​ដៃ​បញ្ជូន​គ្រប់​ពេលនោះ តែ​សម្រាប់​កម្មវិធី​នៃ​ការរក្សា​ឯកជន​ភាព​របស់ Viber គឺ​ត្រូវ​កំណត់​រួចស្រេច​ឬ​ដោយ​ស្វ័យប្រវត្តិ ដូច្នេះ​អ្នកប្រើប្រាស់​មិនចាំបាច់​ព្រួយបារម្ភ​អំពី​ការបើក​វា និង​ត្រូវ​កំណត់​ទៅលើ​កម្មវិធី​នេះ​ទេ ។​នេះ​មានន័យថា​អ្នក​មិនចាំបាច់​ព្រួយបារម្ភ​នឹង​ទទួលបាន​ភ្លាមៗ​នូវ​រាល់​ការសន្ទនា​ឯកជន​របស់​លោកអ្នក​នោះទេ ដោយសារ Viber មិនអាច​និង​មិន​ចែករំលែក​សារ​ផ្ទាល់ខ្លួន​របស់លោក​អ្នក​ជាមួយ​នរណាម្នាក់​នោះឡើយ​។

​អ្វី​គ្រប់យ៉ាង​ដែល Viber ធ្វើឡើង​គឺ​ដើម្បី​ធានា​ឱ្យ​ប្រាកដថា លោកអ្នក​អាច​រីករាយ​ជាមួយនឹង​កម្មវិធី​ទំនាក់ទំនង​ល្អ​ជាង​មុន​ជា​រៀងរាល់ថ្ងៃ​ហើយ​ផ្នែក​ដ៏​ធំ​មួយ​របស់​វា គឺ​ធានា​លោកអ្នក​ថា​រាល់​ការភ្ជាប់​ទំនាក់ទំនង​នានា​ដែល​ត្រូវបាន​ពង្រឹង ដោយ​វិធាន​ការធានា​សុវត្ថិភាព​ដែល​លោកអ្នក​អាច​ជឿទុកចិត្ត​បាន​។​

​គួរ​ជម្រាប​ថា​ក្រុមហ៊ុន Rakuten Viber គឺជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន Rakuten Inc ដែលជា​ក្រុមហ៊ុន​ឈានមុខ​គេ​លើ​ផ្នែក​ប្រ​ព័​ន្ឋ​អេ​ឡិច​ត្រូ​និ​ច និង​សេវាកម្ម​ហិរញ្ញវត្ថុ​។ Viber គឺជា​បណ្តាញ​ទំនាក់ទំនង​ផ្លូវការ​របស់​ក្លឹប​បាល់ទាត់​ដ៏​ល្បី​របស់​អេ​ស្ប៉ា​ញ​គឺ​ក្លឹប Barcelona និង​ជា​ដៃគូ​របស់ Golden Warriors ក្នុងការ​ផ្ញើ​សារ​បន្ទាន់​ភ្លាមៗ​និង​ជា​ផ្លូវការ​៕ ល​