វ៉ូវ!! រដ្ឋ​វៀតណាម​ត្រូវ​ចំណាយ​៥៤,៥​លាន​ដុ​លា្ល​រ​​ដើម្បីសង​កសិករ​ចំពោះ​ការសម្លាប់​ជ្រូក​កើត​ប៉េស្ត​ជ្រូក​អាហ្វ្រិក​ចោល

524
ចែករម្លែក

​វៀតណាម​នឹង​ប្រើ​ថវិកា​ចំនួន ៥៤,៥​លាន​ដុ​លា្ល​រ​ពី​ថវិកាបម្រុង​ប្រចាំឆ្នាំ​របស់​ខ្លួន​ដើម្បី​ជួយ​ខេត្ត​ចំនួន​៦​ក្នុង​ការសម្លាប់​ជ្រូក​មាន​ជំងឺ​ចោល​ដែល​ឆ្លង​ជំងឺ​គ្រុនផ្តាសាយ​ជ្រូក​អាហ្វ្រិក​​នេះ​។​

​ក្រសួង​ហិរញ្ញវត្ថុ​វៀតណាម​បាន​និយាយថា ថវិកា​នេះ​នឹង​ត្រូវបាន​បញ្ជូន​ទៅ​ខេត្ត​ភាគ​ខាងជើង​ទាំងនោះ គឺ​ខេត្ត​Hai Duong ខេត្ត​Hung Yen ខេត្ត​Thai Binh ខេត្ត​Ha Nam ខេត្ត​Nam Dinh និង ខេត្ត​Quang Ninh​។ ខេត្ត​ទាំង​នេះ បាន​ទទួល​ការឆ្លង​រាលដាល​ជំងឺ​នេះ យ៉ាង​ខ្លាំង​ជាង​គេ​នៅ​ប្រទេស​នេះ​។​ហើយ​ការចំណាយ​របស់​ខេត្ត​ទាំង​នេះ ហួស​​ថវិកា​បម្រុង​ទុក​របស់​ខ្លួន​។​

​រហូត​មកដល់ពេលនេះ ខេត្ត​-​ក្រុង​ចំនួន​៦០​ក្នុងចំណោម​៦៣​ខេត្ត​-​ក្រុង​នៅ​ប្រទេស​វៀតណាម​មាន​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​នេះ ។ ជ្រូក​មាន​ជំងឺ​ជាង​២,២​លាន​ក្បាល​ត្រូវបាន​សម្លាប់​ចោល​​ដោយ​បណ្តាល​ឱ្យ​ខាតបង់​ប្រាក់​អស់​១៥៤,៧៧​លាន​ដុល្លារ​។​

​នៅពេល​ដែល​កសិករ រាយការណ៍​អំពី​ជ្រូក​មាន​ជំងឺ​របស់​ពួកគេ​ទៅ​ក្រុម​អាជ្ញាធរ​នោះ​ពួកគេ នឹង​ត្រូវ​បាន​ផ្តល់​សំណង​ជា​លុយ​មួយចំនួន​ទៅតាម​ទម្ងន់​ជ្រូក​ដែល ត្រូវបាន​​សម្លាប់ចោល​។​

​ជំងឺ​គ្រុនផ្តាសាយ​ជ្រូក​អាហ្វ្រិក​នេះ បាន​កើត​ឡើង​ជា​លើកទីមួយ​នៅ​ប្រទេស​វៀតណាម ភាគ​ខាងជើង​កាលពី​ដើមខែ​កុម្ភៈ​និង​ឥឡូវ​រាលដាល​ពេញ​ប្រទេស​ដោយ​នៅសល់តែ​៣​ខេត្ត​ទៀត​ប៉ុណ្ណោះ​ដែល​នៅ​មិនទាន​ឆ្លង​។​

​ទោះជា​វា​មិន​ចម្លង​ដល់​មនុស្ស តែ​អត្រា​សម្លាប់​ជ្រូក​ឆ្លង​ជម្ងឺ​ខ្ពស់​គឺ​ស្ទើរ​១០០​ភាគរយ ខណៈ​មិនទាន់មាន​ថ្នាំ​សំរាប់​ព្យាបាល​វា​នៅ​ឡើយ​។​វីរុស្ស​នៃ​ជម្ងឺ​នេះ​ឆ្លង​តាម​ឈាម ទឹក​រំអិល​​ទឹកភ្នែក ទឹក​មាត់ ញើស ទឹកនោម ទឹកកាម លាមក​និង​ផលិតផល​សាច់​ពី​សត្វ​ឈឺ​…៕​ប្រែ​សម្រួល​៖​វាសនា​/​សុខា

មន្រ្តីសុខាភិបាលពិនិត្យមើលកសិកដ្ឋានមួយដែលមានជ្រូកងាប់ច្រើននៅទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីថ្ងៃទី២៧ខែឧសភា ឆ្នាំ២០១៩