វ៉ូ​វ​! ១៨​នាក់​ជិះ​ក្នុង​រថយន្ត​សម្រាប់​មនុស្ស​៥​នាក់​

582

អាហ្វ្រិកខាងត្បូង ជាប់កំណត់ត្រាជាប្រទេសដែលរថយន្តតាក់ស៊ីមួយដាក់មនុស្សច្រើនបំផុតជាប្រវត្តិសាស្រ្ត។តាមពិតវាបានកើតឡើងតាំងពីឆ្នាំ២០០៩ នៅពេលអ្នកបើកបរមកពីក្រុងខេបថោន បានញាត់អ្នកដំណើរដល់ទៅ១១២នាក់ក្នុងរថយន្តសំរាប់ដឹកមនុស្សតែ២៦នាក់។

ទិដ្ឋភាពដ៏ភ្ញាក់ផ្អើលនោះបានក្លាយជាការចាប់អារម្មណ៍របស់បណ្តាញសង្គម និងនាំអោយមានការអំពាវនាវអោយអាជ្ញាធរមូលដ្ឋានរឹតបន្តឹងការអនុវត្តច្បាប់ដើម្បីធានាសុវត្ថិភាពអ្នកដំណើរ។

ទោះជាមានការណែនាំអោយអនុវត្តច្បាប់ចរាចរណ៍ ពោលគឺហាមកុំអោយដាក់មនុស្សហួសកំណត់ហួសហេតុដូច្នេះ ក៏អ្នកបើកបរជាច្រើននៅសាធារណរដ្ឋដូមីនិកក្នុងទ្វីបអាហ្រ្វិកនៅតែរំលោភច្បាប់។ករណីដូច្នេះ ត្រូវបានបង្ហាញកាលពីពេលថ្មីៗនៅអាហ្រ្វិក នៅពេលសមត្ថកិច្ចបានរកឃើញមនុស្សដល់ទៅ១៨នាក់នៅក្នុងរថយន្តទេចរណ៍កញ្ចាស់មួយដែលសម្រាប់តែអ្នកជិះ៥នាក់។

មន្រ្តីបំពេញភារកិច្ចនៅលើដងផ្លូវអាហ្រ្វិកដែលមិនបញ្ជាក់មួយ បានស្នើសុំអោយអ្នកដំណើរចេញនិងជួយទាញពួកគេចេញមកក្រៅ។រឿងភ្ញាក់ផ្អើលបានចាប់ផ្តើម នៅពេលពួកគេសង្កេតឃើញថារថយន្តនេះដាក់មនុស្សបានច្រើនរហូតនឹងស្មានមិនដល់ គឺនៅខាងមុខក្រៅអ្នកបើកបរ និងបុរសម្នាក់ នៅកៅអីក្រោយសម្រាប់មនុស្ស៣នាក់ មានអ្នកដំណើរ១១នាក់នៅក្នុងនោះមានទាំងស្រីម្នាក់និងកូនក្មេងម្នាក់ផង ។អ្វីដែលហួសចិត្តទៀតនោះ គឺផ្នែកកន្ទុយខាងក្រោយសម្រាប់ដាក់អីវ៉ាន់មានបុរស៥នាក់ត្រូវគេញាត់នៅក្នុងនោះ។

វ៉ូវ! ចម្ងល់សួរថាតើពួកគេស្ថិតនៅក្នុងរថយន្តតូចមួយនេះយ៉ាងដូចម្តេច?៕ដោយ៖វាសនា