វ៉េង តារា​វរ​ឌី លេចមុខ​សាជាថ្មី​ជា​ថៅកែ​ស្រី​យ៉ាង​ស្រស់ស្អាត​

838
ចែករម្លែក

(ភ្នំពេញ)​៖ អ្នកនាង វ៉េង តារា​វរ​ឌី ជា​អតីត​តារា​សម្តែង​រូប ដែល​បាន​ឆ្ងាយ​ពី​វិស័យ​សិល្បៈ​អស់ រយៈពេល​ជាង​១០​ឆ្នាំ​។ ប៉ុន្តែ​រូប​សម្រស់ វិញ គឺ​នៅ​ដដែល​ហើយ​លេចមុខ​សាជាថ្មី​ជា​ថៅកែ​ស្រី​នៃ ហាង​អាហារ​ដ្ឋា​ន​មួយកន្លែង​។​
​ ​
​បាត់​មុខ​ពី​សិល្បៈ​អស់​ជាង​១០ ឆ្នាំ តារា​សម្តែង​ស្រី វ៉េង តារា​វរ​ឌី ស្រាប់​លេចមុខ​បើក​ជំនួញ ខ្ទង់​ម៉ឺន ដុល្លារ​។ អតីត​តារា​សម្តែង​រូបនេះ និយាយថា នេះ​គ្រាន់តែ​ជា​ជំនួញ​មួយ នៅក្នុង​ដៃ​ក្រៅពី​ការងារ ស្នូល​របស់ នាង​តែប៉ុណ្ណោះ​។
​ ​
​អ្នកនាង វ៉េង តារា​វរ​ឌី ធ្លាប់ មាន​ប្រវត្តិ​ចូល​បម្រើ​វិស័យ​សម្តែង កាលពី​១០​ឆ្នាំមុន បន្ទាប់ពី​នាង​ទទួល បាន​ពានរង្វាន់​ជា​ស្រី​ស្អាត ក្នុង​កម្មវិធី ប្រកួត​កញ្ញាឯក នួន​អា​ណុង និង​នី​កុន ។​
​ ​
​អ្នកនាង​បាន​និយាយថា មុខ ជំនួញ​ថ្មី​របស់​នាង​នៅ​ខាងក្រោយ កាហ្វេ​ប្រោ​ន​សួនច្បារ​វត្ត​បទុម​វ​តី គឺ​ចំណាយ​ទុន​ខ្ទង់​ជាង​ប្រាំ​ម៉ឺន​ដុល្លារ ដែលមាន​លក់​កាហ្វេ អាហារ​ពេលព្រឹក ថ្ងៃត្រង់ និង​គ្រឿងក្លែម ពេល​ល្ងាច​។ ជំនួញ​នេះ នាង​មិនបាន​គ្រប់គ្រង​បាន​ដិត ដល់​ទេ ព្រោះតែ​ត្រូវបំពេញ​ការងារ​ខាងក្រៅ ដែល​នាង​គឺជា​ជំនួយការ​ផ្ទាល់ អគ្គនាយក​ក្រុមហ៊ុន​មួយ​ដែល​ត្រូវ​ចេញចូល​ក្រៅប្រទេស​ជា​ញឹកញាប់​ផងដែរ​។ ទោះជា​មានការ​ផ្តល់ឱកាស​ពី​ក្រុម ផលិតករ​ជាថ្មី​យ៉ាងណាក៏ដោយ ក៏​អ្នក នាង​មិនអាច​លេចមុខ​នៅក្នុង​អាជីព សម្តែង​ទេ​ដើម្បី​ទុកពេល​មើល​ខុសត្រូវ​ភោជនីយដ្ឋាន​។​
​ ​
​អ្នកនាង​បាន​ប្រាប់ថា “​អត់​ទេ​! រឿង​សិល្បៈ​ស្រឡាញ់​ណាស់ ប៉ុន្តែ​បើ​ឱ្យ ទៅ​សម្តែង​ជាថ្មី​សុំ​អត់​ទេ ព្រោះតែ យើង​ចាស់​ហើយ ។ ម្យ៉ាង​គួរ​ទុកឱ្យ ក្មេងៗ​ចុះ​!”​។ អ្នកនាង​បង្ហាញ​ក្តី​នឹករលឹក​ដល់​អាជីព សម្តែង និង​ថត​ម៉ូត កាលពី​នៅ​សម្រស់ ហើយ​អ្នកនាង​ក៏​សរសើរ ពី​តារា​សម្តែង​មួយចំនួន​ដែល​ក្រៅពី ស្អាត​ក្មេង ក៏​ពូកែ​សម្តែង​មិនធម្មតា ។​
​ ​
​អ្នកនាង​បាន​បញ្ជាក់ថា ក្រោយ ពី​ជាប់​តំណែង​ជា​ស្រី​ស្អាត​នួន​អា​ណុង និង​បាន​ថត​ម៉ូត អមដោយ ខារ៉ាអូខេ លេចមុខ​បានតែ​មួយ​ប្រាវ​កាល​១០​ឆ្នាំ មុន អ្នកនាង​ក៏មាន​ស្វាមី​ហើយ​ចាកចេញ ទៅ​រស់នៅ​ប្រទេស​អូស្ត្រាលី ដោយ​ការ រស់នៅ​ទីនោះ អ្នកនាង​មិនបាន​បន្ត អាជីព​ជាតា​រា​សម្តែង ឬ​ជា​តារា ចម្រៀង​នោះឡើយ​។​
​ ​
​អ្នកនាង​វ៉េង តារា​វរ​ឌី ហៅ ជំទាវ​តូច ឈ្មោះ​ក្នុង​ហ្វេ​ស​ប៊ុ​ក បានឱ្យ ដឹងថា កាលពី​ប្រមាណ​ជិត​១០ ឆ្នាំមុន អ្នកនាង​ធ្លាប់​អុកឡុក​វិស័យ​សិល្បៈ បាន​មួយ​ប្រាវ​។ ក្នុងពេល​ជាប់​សម្តែង អ្នកនាង​ធ្លាប់ ប្រឡង​ផ្នែក​សម្រស់​ក្នុង កម្មវិធី​មួយ ដោយ​ជាប់​ចំណាត់ថ្នាក់ លេខ​១​។ បន្ទាប់មក​ខាង​ការថត​សម្តែង ហើយ​ដៃគូ​សម្តែង​ភាគច្រើន​គឺជា​មួយ លោក ហម ឈ​រ៉ា​។​
​ ​
​អ្នកនាង តារា​វរ​ឌី ដែលជា​ប្អូន ស្រី​បង្កើត​អតីត​តារា​សម្តែង វ៉េង សូ​ដា​នី រស់នៅ​អាមេរិក បាន​ប្រាប់ទៀតថា អ្នកនាង​មានឱកាស​ច្បាម​តិចតួច​ខុស ពី​បងស្រី​លើ​និស្ស័យ​មួយ​នោះ ។ កាល នៅ​ក្មេង​មាន​សម្រស់​ដូច​ផ្កា​កន្លង់​ចោម រហូត​ត្រូវ​បងប្រុស​បង្កើត​ហាម​ដាច់ខាត មិនឱ្យ​ប្រឡូក​សិល្បៈ បើទោះជា​ខំ និយាយ​មាន​ទាំង​បងប្អូន​។ ចាប់តាំងពី ពេល​នោះមក នាង​ក៏​សុខចិត្ត​តាម បំណង​បងប្រុស ផ្តាច់ទំនាក់ទំនង​ដើរ លើ​វិស័យ​សិល្បៈ​មកទល់​សព្វថ្ងៃ​។

​អ្នកនាង​លើកឡើង​បន្តថា ចាប់តាំងពី​នៅ​ឆ្ងាយ​ពី​សិល្បៈ ចិត្ត​នៅ តែ​ពេញចិត្ត​ឱ្យតែ​មានរឿង​ខ្មែរ​ថ្មីៗ គាំទ្រ សូម្បី​ការប្រឡង​ចម្រៀង​ក៏​ស្លុង​ចិត្ត តាមដាន ហើយ​សរសើរ​ដល់​តារា​ជំនាន់​ក្រោយ​ស្អាតៗ ហើយ​ពូកែ ៕ ដោយ​៖ បូ​រិ​ន​