វ៉េ​ណេ​ស៊ុយ​អេ​ឡា​ជាប់​ជា​ប្រទេស​មាន​សេដ្ឋកិច្ច “​រងទុក្ខវេទនា​បំផុត​” លើ​ពិភពលោក​, ថៃ​ជាប់​លេខ​មួយ​ជា​សេដ្ឋកិច្ច​រង​ទុក្ខ​តិចតួច​បំផុត​

161
ចែករម្លែក
  • 16
    Shares

​អតិផរណា ដែល​គេ​ប៉ាន់​ស្មានថា​នឹង​ឈានដល់​កម្រិត ៨ លាន​ភាគរយ​នៅ​ឆ្នាំនេះ បានធ្វើឱ្យ​ប្រទេស​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ទទួលបាន​ឋានៈ​ជា​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​រងទុក្ខវេទនា​បំផុត​ក្នុង​ពិភពលោក​។​

​ប្រទេស​នៅ​ទ្វីបអាមេរិក​ខាងត្បូង​ដែល​ញាំញី​ដោយ​ជម្លោះ​មួយ​នេះ​គឺ​ស្ថិតនៅ​ចំណាត់ថ្នាក់​យ៉ាប់​ជាងគេ​បំផុត​នៃ​ស​ន្ទ​ស្សន៍​ទុក្ខវេទនា​របស់​វេ​ប​សាយ Bloomberg ដែល​សរុប​ទស្សនវិស័យ​អំពី​អតិផរណា​និង​ភាព​អត់​ការងារ​ធ្វើ​សម្រាប់​សេដ្ឋកិច្ច​ចំនួន ៦២ ប្រទេស​សម្រាប់​ឆ្នាំ​ទី​៥​ជាប់​គ្នា​។​

​វ៉េ​ណេ​ស៊ុយ​អេ​ឡា​និង​ប្រទេស​មួយចំនួន​នៅក្នុង​ជំរំ “​សេដ្ឋកិច្ច​វេទនា​បំផុត​” គឺ​ស្ថិតនៅក្នុង​សមរភូមិ​ដ៏​ឯក​កោ​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​អតិផរណា​ដ៏​ខ្ពស់​រួមជាមួយ​អត្រា​អត់​ការងារ​ធ្វើ​ខ្ពស់​ផងដែរ​។ អ្នកបង្កើត​គោលនយោបាយ​ភាគច្រើន​នៅ​ឆ្នាំនេះ​ជួបនឹង​បញ្ហា​ប្រឈម​ខុសគ្នា​យ៉ាងខ្លាំង ពោលគឺ ការរួម​ផ្សំគ្នា​នៃ​អតិផរណា​ស្ងប់ស្ងាត់​និង​ភាព​អត់​ការងារ​ធ្វើ ដែល​ធ្វើឱ្យមាន​ភាពស្មុគស្មាញ​ដល់​ការព្យាករណ៍​អំពី​សុខភាព​នៃ​សេដ្ឋកិច្ច​និង​ការឆ្លើយតប​ដ៏​សមស្រប​។​

​ប្រទេស​ថៃ​បាន​កាន់កាប់​ជាថ្មី​ម្តងទៀត​នូវ​ឋានៈ​ប្រទេស​ដែលមាន​សេដ្ឋកិច្ច “​រងទុក្ខវេទនា​តិចតួច​បំផុត​” ទោះបីជា​វិធី​តែមួយគត់​របស់​រដ្ឋាភិបាល​ក្នុងការ​កាត់បន្ថយ​អត្រា​គ្មាន​ការងារ​បានធ្វើឱ្យ​ថៃ​ទទួលបាន​ការកត់សម្គាល់​តិចជាង​ភាព​រីកចម្រើន​របស់​ស្វី​ស​ដែល​ឈរ​នៅ​លេខ​២ និង​សិង្ហ​បុរី ដែល​ឈរ​នៅ​លេខ​៣ ក្នុងនាម​ជា​ប្រទេស​រងទុក្ខវេទនា​តិចតួច​បំផុត​ក៏ដោយ​។​

​សហរដ្ឋអាមេរិក​បាន​ឡើង​៦​កាំ​ឆ្ពោះទៅរក​លេខ ១៣ ក្នុងនាម​ប្រទេស​រងទុក្ខវេទនា​តិចតួច​បំផុត និង​អង់គ្លេស​ឡើង​បាន ៤ កាំ គឺ​នៅ​លេខ ១៦៕ ដោយ៖ កញ្ញាដាលីស

សេដ្ឋកិច្ច​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ទទួលបាន​ឋានៈ “​រងទុក្ខវេទនា​បំផុត​” លើ​ពិភពលោក