វ៉េ​ន រូ​នី ជឿថា រ៉ូ​ម៉េ​លូ លូ​កា​គុ គឺជា​កីឡាករ​ដ៏​ស័ក្តិសម​សម្រាប់​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​

250

​ខ្សែប្រយុទ្ធ វ៉េ​ន រូ​នី (Wayne Rooney) ជឿជាក់ថា ខ្សែប្រយុទ្ធ រ៉ូ​ម៉េ​លូ លូ​កា គុ (Romelu Lukaku) គឺជា​កីឡាករ​ដ៏​ស័ក្តិសម សម្រាប់​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​។​
​ ​
​ក្រុម​របស់លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho) បាន​នាំយក​ខ្សែប្រយុទ្ធ​បែលហ្ស៊ិក លូ​កា​គុ ក្នុងតម្លៃ​ផ្ទេរ​៧៥​លាន​ផោន​កាលពី​រដូវក្តៅ ហើយ​ដូចជា​ទទួលបាន​ផ្លែផ្កា​ច្រើន​ពី​ការផ្ទេរ​កីឡាករ​រូបនេះ​។​
​ ​
​លូ​កា​គុ រកបាន​បួន​គ្រាប់​ក្នុងការ​បង្ហាញមុខ​បួន​លើក​គ្រប់ការ​ប្រកួត​សម្រាប់​ក្រុម​បិសាច​ក្រហម​។​
​ ​
​រូ​នី បាន​ចាក​ចេញពី​យូ​ណាយ​ធី​តទៅ​ចូលរួម​ជាមួយ​ក្លឹប Everton បន្ទាប់ពី លូ​កា​គុ មកដល់​យូ​ណាយ​ធី​ត​។ រូ​នី វ័យ​៣១​ឆ្នាំ​ក៏​ចាប់ផ្តើម ឆាកជីវិត​បានល្អ​ដែរ​ជាមួយនឹង​ក្លឹប​ថ្មី ដោយ​រកបាន​២​គ្រាប់​ក្នុងការ​បង្ហាញមុខ​បី​លើក​នៅ​ព្រី​មី​ញ៉េ​លី​ក​។​
​ ​
​រូ​នី បាន​និយាយថា “​សម្រាប់​ក្រុម​យូ​ណាយ​ធី​ត លូ​កា​គុ គឺជា​កីឡាករ​ដ៏ ស័ក្តិសម​។ គាត់​មាន​កម្លាំង​ខ្លាំង លឿន រឹងមាំ​និង​ទាត់​បញ្ចូល​ទី បានល្អ ដូច្នេះ ប្រាកដ​ណាស់ គាត់​នឹងធ្វើ​ឲ្យ​ក្រុម​យូ​ណាយ​ធី​ត​ប្រសើរឡើង​”៕ ​ប្រែ​សម្រួល​: ពិសិដ្ឋ​

​ខ្សែប្រយុទ្ធ វ៉េ​ន រូ​នី (Wayne Rooney) និង​ខ្សែប្រយុទ្ធ រ៉ូ​ម៉េ​លូ លូ​កា គុ (Romelu Lukaku)