វ៉េ​ន រូ​នី និង ស្លា​តាន់ អ៊ី​ប្រា​ហ៊ី​ម៉ូ​វី​ច ជាប់​ក្នុងចំណោម​កីឡាករ​ឆ្នើម​ប្រាំ​រូប​សម្រាប់​ពាន MLS MVP

1143
ចែករម្លែក

​កីឡាករ វ៉េ​ន រូ​នី (Wayne Rooney) និង ស្លា​តាន់ អ៊ី​ប្រា​ហ៊ី​ម៉ូ​វី​ច (Zlatan Ibrahimovic) សុទ្ធតែ​ជាប់​នៅលើ​បញ្ជី​សម្រាំង​កីឡាករ​សម្រាប់​ពាន​កីឡាករ​ឆ្នើម​នៅ​ក្របខណ្ឌ​បាល់ទាត់​អាម៉េរិក MLS MVP បន្ទាប់ពី​បញ្ចប់​រដូវ​កាល​ប្រកួត​។​
​ ​
​បើទោះបីជា រូ​នី ទើបនឹង​មកដល់​កាលពី​ខែមិថុនា​ក៏ដោយ ក៏​អតីត​ខ្សែប្រយុទ្ធ​និង​ប្រធាន ក្រុម​ជម្រើសជាតិ​អង់គ្លេស​រូបនេះ​បានជា​ប់​ក្នុង​បញ្ជី​សម្រាំង​នេះដែរ បន្ទាប់ពី​ជួយ​ក្រុម DC United ងើប​ចេញពី​បាត​តារាង​នៃ​ក្របខណ្ឌ Eastern Conference និង​ឈានដល់​វគ្គ ផ្លេ​អ​ហ្វ ដើម្បី​ជាប់​លេខ​នៅ​ក្របខណ្ឌ​កំពូល MLS ។​
​ ​
​រូ​នី វ័យ​៣៣​ឆ្នាំ​រកបាន​១២​គ្រាប់ ហើយ​បាន​ជួយ​បង្កើត​ឱកាស​៦​លើក​ចាប់តាំងពី​មកដល់ សហរដ្ឋអាមេរិក ស្រប​ពេលដែល​ក្រុម​យូ​ណាយ​ធី​ត​ទើបនឹង​ចាញ់​២​ប្រកួត​ក្នុងចំណោម​១៧ ប្រកួត​ចុងក្រោយ​។​
​ ​
​នៅពេលនេះ ពួកគេ​ប្រឈមមុខ​នឹង​ក្រុម Columbus Crew នៅ​យប់​ថ្ងៃ​សុក្រ​នៅក្នុង ប្រកួត​ផ្លេ​អ​ហ្វ​បើកឆាក​របស់ខ្លួន​។​
​ ​
​រីឯ​កីឡាករ ស្លា​តាន់ អ៊ី​ប្រា​ហ៊ី​ម៉ូ​វី​ច ជា​អតីត​មិត្ត​រួម​ក្រុម​យូ​ណាយ​ធី​តរបស់ រូ​នី ដែរនោះ ក៏​ជាប់​ក្នុង​បញ្ជី​សម្រាំង​នេះដែរ​។
​កីឡាករ​សញ្ជាតិ​ស៊ុយអែត​រូបនេះ​ក៏​ជាប់​ក្នុង​បញ្ជី​សម្រាំង​សម្រាប់​ពាន Newcomer of the Year និង​ពាន Comeback Player of the Year បន្ទាប់ពី​រកបាន​២២​គ្រាប់ ក្នុង​មួយ​រដូវ​កាល​។​

​គ្មាន​កីឡាករ​ណា​ម្នាក់​ក្នុងចំណោម​កីឡាករ​ទាំងពីរ​នេះ​គឺជា​បេក្ខភាព​មានប្រៀប​ឈ្នះ​ពាន​នោះទេ ដោយ​កីឡាករ ចូ​សេ​ហ្វ ម៉ា​ទីណេស (Josef Martinez) និង​កីឡាករ មី​ហ្គែ​ល អាល​មី​រ៉ុ​ន (Miguel Almiron) ជា​បេក្ខភាព​នាំមុខគេ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​កីឡាករ វ៉េ​ន រូ​នី (Wayne Rooney) និង ស្លា​តាន់ អ៊ី​ប្រា​ហ៊ី​ម៉ូ​វី​ច (Zlatan Ibrahimovic)
#