វ៉េ​ន រូ​នី ប្រកាស​លាលែង​ពី​ក្រុម​ជម្រើសជាតិ​អង់គ្លេស​

676
ចែករម្លែក

ខ្សែប្រយុទ្ធ​ចាស់វស្សា វ៉េ​ន រូ​នី (Wayne Rooney) បាន​លាលែង​ពី​អាជីព​បាល់ទាត់​ជម្រើសជាតិ អង់គ្លេស​បើទោះបីជា​គ្រូបង្វឹក ហ្គា​រ៉េត សាវ​ហ្គេ​ត (Gareth Southgate) ចង់​ឲ្យ​កីឡាករ​រូបនេះ ត្រឡប់​ចូលរួម​ជាមួយ​ក្រុម​រប​ស់លោក​ក៏ ដោយ​។​
​ ​
​រូ​នី បាន​លាលែង​ហើយ បន្ទាប់ពី​រកបាន​សរុប​៥៣​គ្រាប់​និង​បានបង្ហាញ​មុខ​ច្រើនលើក​បំផុត​ទី​២ សម្រាប់​ក្រុម​ជម្រើសជាតិ​អង់គ្លេស​។ អតីត​ប្រធាន​ក្រុម​ជម្រើសជាតិ​អង់គ្លេស​រូបនេះ​បាន​ចូលរួម​ជាមួយ​ក្លិប Everton នៅ​រដូវក្តៅ​នេះ ហើយ​ចាប់ផ្តើម​បានល្អ​នៅ​ពហុ​កីឡដ្ឋាន Goodison ។​
​ ​
​បន្ទាប់ពី​រកបាន​គ្រាប់​បាល់​ទី​២​របស់ខ្លួន​សម្រាប់​ការប្រកួត​ជាមួយ​ក្រុម​ខ្លាំង​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​នៅ​ក្របខណ្ឌ ព្រី​មី​ញ៉េ​លី​ក រូ​នី បាន​បញ្ជាក់ថា ខ្លួន​នឹង​ពិភាក្សា​ជាមួយ​លោក ហ្គា​រ៉េត សាវ​ហ្គេ​ត​។​
​ ​
​ប៉ុន្តែ​នៅពេលនេះ​លោក​បានសម្រេច​លាលែង បើទោះបីជា​លោក សាវ ហ្គេ​ត មាន​គម្រោង​ជ្រើសរើស កីឡាករ​រូបនេះ​សម្រាប់​ការប្រកួត​បន្ទាប់​ក៏ដោយ​។​
​ ​
​រូ​នី បាន​និយាយថា “​វា​គឺជា​ការ​ប្រពៃ​ណាស់​ដែល​លោក ហ្គា​រ៉េត សាវ​ហ្គេ​ត បាន​ទូរស័ព្ទ​មក​ខ្ញុំ​នៅ​សប្តាហ៍​នេះ ដើម្បី​ប្រាប់​ខ្ញុំ​ថា លោក​ចង់​ឲ្យ​ខ្ញុំ​ត្រឡប់​ចូល​ក្រុម​ជម្រើសជាតិ​វិញ​សម្រាប់​ការប្រកួត​នាពេលខាងមុខ​។ ខ្ញុំ​ពិតជា​រីករាយ​”​។​
​ ​
​រូ​នី បន្តថា “​ទោះបីជា​យ៉ាង បន្ទាប់ពី​ពិចារណា​យ៉ាងយូរ​និង​យ៉ាង​ពិបាក ខ្ញុំ​បាន​ប្រា​ប់លោក ហ្គា​រ៉េត ថា ខ្ញុម​បានសម្រេច​ចិត្ត​ចូល​និវត្ត​ពី​ក្រុម​ជម្រើសជាតិ​ហើយ​”​។​
​ ​
​រូ​នី បាន​និយាយថា “​វា​គឺជា​ការសម្រេចចិត្ត​ដ៏​តឹងតែង ហើយ​ខ្ញុំ​បាន​ពិភាក្សា​ជាមួយ​ក្រុមគ្រួសារ គ្រូបង្វឹក​នៅ​ក្លឹប Everton និង​មិត្ត​ជិតស្និទ្ធ​របស់ខ្ញុំ​។​ការលេង ឲ្យ​ក្រុម​ជម្រើសជាតិ​អង់គ្លេស​គឺជា​កិច្ចការ​ពិសេស​សម្រាប់​ខ្ញុំ​”​។
​ ​
​ការប្រកួត​ចុងក្រោយ​របស់ រូ​នី សម្រាប់​ក្រុម​ជម្រើសជាតិ​អង់គ្លេស​បាន យកឈ្នះ​លើ​ក្រុម​ស្កុ​តឡែ​ន កាលពី​ខែវិច្ឆិកា​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​ខ្សែប្រយុទ្ធ​ចាស់វស្សា វ៉េ​ន រូ​នី (Wayne Rooney)