វ៉េ​ន រូ​នី មានការ​លំបាក​ក្នុងការ​ស្វែងរក​ក្លឹប​ថ្មី ដោយសារ​ប្រាក់ខែ​

974
ចែករម្លែក

​វ៉េ​ន រូ​នី (Wayne Rooney) ប្រឈមមុខ​នឹង​ការ​អង្គុយ​មើល​បន្តទៀត​នៅ​ពហុ​កីឡដ្ឋាន Old Trafford នៅ​រដូវ​កាល​ក្រោយ​ដោយសារ ម៉េ​ន​ឆេ​ស្ទ័​រ យូ ណាយ​ធី​ត​មិន​ព្រម​លក់​ចេញ​ក្នុង​តម្លៃថោក​។​
​ ​
​រូ​នី កំពុងតែ​មានការ​លំបាក ក្នុងការ​ស្វែងរក​ក្លឹប​ថ្មី​ហើយ​មិនទាន់មាន​ក្លឹប​ណាមួយ​ហ៊ាន​ដាក់សំណើ​ដែល​ឆ្លើយតប​ទៅនឹង​ប្រាក់​ឈ្នួល ៣០០.០០០​ផោន​ក្នុង​មួយ​សប្តាហ៍​ទេ​។​
​ ​
​រូ​នី នៅសល់​កិច្ចសន្យា​មួយឆ្នាំ​ទៀត ហើយ​ក្លឹប​មិន​ចង់​ធ្វើ​ឲ្យ​ខូច​កិច្ចសន្យា​នេះ​និង​បណ្តោយ​ឲ្យ​ចាកចេញ​ដោយ​គ្មាន​បាន​អ្វី​សោះ​។ យូ​ណាយ​ធី​ត​ស្ទាក់ ស្ទើរ មិន​ហ៊ាន​ឧ​ប​ត្ត​ម្ភ​មួយចំណែក​ធំ​នៃ​ប្រាក់​ឈ្នួល​សម្រាប់ រូ​នី ដើម្បី​ជួយ​ឲ្យ​កីឡាករ​រូបនេះ​សម្រេច​កិច្ច ព្រមព្រៀង​ផ្ទេរ​។​
​ ​
​ពួកគេ​ចង់បាន​តម្លៃ​ខ្លួន​សម្រាប់​ប្រធាន​ក្រុម​និង​ជា​កីឡាករ​រកបាន​គ្រាប់​បាល់​ច្រើនជាងគេ ហើយ​ការទាមទារ​នេះ បាន​រារាំង​ដល់​ក្លឹប​មួយចំនួន​ដែល​ចង់បាន រូ​នី​។​
​ ​
​ក្លឹប​អេ​វើ​តុ​ន​មិនបាន​ធ្វើតាម​ការប្រកាស​ជា​សាធារណៈ​របស់លោក រ៉ូ​ណា​ល់ ខូ​មែន​ដែល​ចាប់អារម្មណ៍​ចង់​នាំយក​កីឡាករ​រូបនេះ ត្រឡប់មក​ពហុ​កីឡដ្ឋាន Goodison Park ។​
​ ​
​តាម​គេហទំព័រ Mirror.co.uk កាលពី​ថ្ងៃទី​២៤​ខែមិថុនា​ឆ្នាំ​២០១៧​បាន​ឲ្យ​ដឹងថា ប្រាក់​ឈ្នួល​របស់ រូ​នី គឺជា​ឧបសគ្គ​ដ៏​ធំ​មួយ ហើយ​លោក ខូ​មែន បាន បង្ហាញថា លោក​បាន​ស្វែងរក​កន្លែង​ផ្សេងទៀត​ដោយ​សុខចិត្ត​ផ្ទេរ​កីឡាករ ដាវី ក្លា​សិន (Davy Klassen) ៕ ​ប្រែ​សម្រួល​:​ពិសិដ្ឋ​

ខ្សែប្រយុទ្ធ វ៉េ​ន រូ​នី (Wayne Rooney)