វ៉េ​ន រូ​នី សម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ​មក​ក្លិប​ឌ័​របាយ ខាន់​ទ្រី

360
ចែករម្លែក

កិច្ចព្រមព្រៀង​ផ្ទេរ​របស់​កីឡាករ វ៉េ​ន រូ​នី (Wayne Rooney) មកកាន់​ក្លិប ឌ័​របាយ ខាន់​ទ្រី​(Derby County) ត្រូវបាន​បញ្ជាក់​ជា​ផ្លូវការ ប៉ុន្តែ​កីឡាករ​រូបនេះ​នឹងមិន​ចូលរួម រហូតដល់​ខែមករា​។​
​ ​
អតីត​វីរបុរស​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត រូបនេះ​បានធ្វើ​ដំណើរ​មកកាន់​ប្រទេស អង់គ្លេស​កាលពី​ព្រឹក​ថ្ងៃ​អង្គារ ដើម្បី​សម្រេច​កិច្ចព្រមព្រៀង​នេះ និង​ក្លាយជា​គ្រូបង្វឹក​ផង ជា​កីឡាករ​ផង​នៅ​ក្លឹប Derby បន្ទាប់ពី​ចាកចេញ​ពី​ក្លិប DC United ។​
​ ​
​រូ​នី នឹង​បញ្ចប់​រដូវ​កាល​បច្ចុប្បន្ន បន្ទាប់ពី​ចុះ​កិច្ចព្រមព្រៀង​លេង​រយៈពេល​១៨​ខែ ដែល មាន​ជម្រើស​បន្ថែម​មួយឆ្នាំ​ទៀត​។​
​ ​
​រូ​នី បាន​និយាយថា “​ខ្ញុំ​រីករាយ​មែនទែន​ជុំវិញ​ឱកាស​ដែល​ក្លឹប Derby Country បានផ្តល់ ឲ្យ​។ ខ្ញុំ​ត្រៀមខ្លួន​ចូលរួម​ជាមួយ​លោក ហ្វី​លី​ព កូ​គូ (Phillip Cocu) ក្រុម​ការ​បង្វឹក​របស់ គាត់ និង​ក្រុម​ជម្រើស​ដំបូង​។ ខ្ញុំ​ជឿថា ខ្ញុំ​អាចធ្វើ​បាន​”​។​
​ ​
​ក្រុម Derby Country ត្រូវ​ប្រឈមមុខ​ជាមួយ​ក្រុម Burnley និង West Brom សម្រាប់​ការ ចុះ​កិច្ចព្រមព្រៀង​ផ្ទេរ​នេះ​។ មាន​សេចក្តីរាយការណ៍​ថា ភរិយា​របស់ រូ​នី ចង់​ផ្ទេរ​ត្រឡប់ ទៅលេង​នៅ​អង់គ្លេស​វិញ​។​
​ ​
​រូ​នី ហាក់ដូច​ជាមាន​យីអ៊ុន​គ្រាន់បើ​តាំងពី​ផ្ទេរ​ទៅលេង​នៅ​ក្របខណ្ឌ MLS ក្រោយពី ចាក​ចេញពី​ក្លឹប Everton កាលពី​រដូវក្តៅ​ឆ្នាំមុន​។​
​ ​
កីឡាករ​វ័យ​៣៣​ឆ្នាំ​រូបនេះ​រកបាន​គ្រាប់​បាល់​រហូតដល់​២៥​គ្រាប់​ក្នុងការ​បង្ហាញមុខ​៤៥​ប្រកួត​សម្រាប់​ក្រុម DC United៕ ប្រែ​សម្រួល​: ពិសិដ្ឋ​