វ៉េ​ន រូ​នី ស្រក់​ទឹកភ្នែក បន្ទាប់ពី​បង្ហាញមុខ​លើក​ទី​១២០​ជាមួយ​ក្រុម​ជម្រើសជាតិ​

1209
ចែករម្លែក

​វ៉េ​ន រូ​នី (Wayne Rooney) ស្រក់​ទឹកភ្នែក ខណៈពេល​កីឡាករ​រូបនេះ​ថ្លែង​សុន្ទរកថា លា​ក្រុម​ជម្រើសជាតិ​ជា​លើកចុងក្រោយ​បន្ទាប់ពី​បានបង្ហាញ​មុខ​លើក​ទី​១២០​ជាមួយ ក្រុម​ជម្រើសជាតិ​។​

​រូ​នី​ដែល​ពោរពេញ​ដោយ​អារម្មណ៍​ក្តុកក្តួល​បាន​ថ្លែងអំណរគុណ​ដល់​កីឡាករ និង​ក្រុម​គ្រូបង្វឹក ដែល​ផ្តល់​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​និង​បាន​រំឭកថា អ្វីដែល រូ​នី បានធ្វើ​កន្លងមក​មាន​ន័យ សម្រាប់​ពួកគេ​។​
​ ​
​កីឡាករ​វ័យ​៣៣​ឆ្នាំ​រូបនេះ​បាន​គាំទ្រ ហ៊ែ​រី ខេន (Harry Kane) ដើម្បី​បំបែក​ឯតទគ្គ​កម្ម​រក គ្រាប់​បាល់​របស់ខ្លួន​។ រូ​នី ជឿថា ខេន ដែល​ជូន​ពាន​មួយ​មុនពេល​ចាប់ផ្តើម​ការប្រកួត​។​
​ ​
​រូ​នី បាន​និយាយថា ”​មុនពេល​ប្រកួត ខ្ញុំ​ស្នើ​ឲ្យ ខេន ប្រគល់​ពាន​ដល់​ខ្ញុំ ពីព្រោះ​ខ្ញុំ​ជឿថា គាត់​នឹង​បំបែក​ឯតទគ្គ​កម្ម​រក​គ្រាប់​បាល់ ហើយ​ខ្ញុំ​ត្រៀម​នឹង​ប្រគល់​ពាន​ជូន​គាត់​វិញ​ផងដែរ​”​។​
​ ​
​នៅពេលនេះ ក្រុម​អង់គ្លេស​ដែល​លែងមាន​វត្តមាន​របស់ រូ​នី ចាប់ផ្តើម​យុទ្ធនាការ​ក្របខណ្ឌ UEFA Nations League ជាមួយ​ក្រុម​ក្រូ​អាស៊ី​នៅ​ថ្ងៃអាទិត្យ ហើយ​ប្រសិនបើ​ពួកគេ​ទទួល បាន​ជោគជ័យ នោះ​ពួកគេ​នឹង​នាំមុខគេ​ក្នុង​ពូ​ល ប៉ុន្តែ​បើ​ចាញ់​នោះ ពួកគេ​នឹង​ធ្លាក់​នៅ​បាត តារាង​ឬ​ខ្ទាត​ចេញពី​ព្រឹត្តិការណ៍​នេះ​តែម្តង​៕ ប្រែសម្រួលដោយ: ពិសិដ្ឋ

​កីឡាករ វ៉េ​ន រូ​នី (Wayne Rooney)