វ៉េ​ន រូ​នី ៖ កិត្តិយស​ខ្លាំងណាស់​ដែល​បានបង្ហាញ​មុខជា​លើកចុងក្រោយ​សម្រាប់​ក្រុម ជម្រើសជាតិ​

616

ខ្សែប្រយុទ្ធ វ៉េ​ន រូ​នី (Wayne Rooney) សារភាពថា ខ្លួន​មាន​អារម្មណ៍​ថា ដូចជា​មិនទាន់​ឃ្លាត ឆ្ងាយ​ពី​ក្រុម​ជម្រើសជាតិ​នៅឡើយ ខណៈពេល​កីឡាករ​រូបនេះ​បង្កើន​ការត្រៀមខ្លួន​សម្រាប់​ការ បង្ហាញមុខ​លើកចុងក្រោយ​សម្រាប់​ក្រុម​ជម្រើសជាតិ​។​

​ខ្សែប្រយុទ្ធ​វ័យ​៣៣​ឆ្នាំ​របស់​ក្រុម DC United រូបនេះ​នឹង​លេង​ឲ្យ​ក្រុម​ជម្រើសជាតិ ជា​លើក​ទី​១២០ និង​ជា​លើកចុងក្រោយ​នៅពេលដែល​កីឡាករ​រូបនេះ​នឹង​លេង​ជា​កីឡាករ បម្រុង​សម្រាប់​ជំនួប​មិត្ត​ភាពជា​មួយក្រុម​សហរដ្ឋអាមេរិក​នៅ​ពហុ​កីឡដ្ឋាន Wembley នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​។​
​ ​
​វា​គឺជា​ករណី​របស់​កីឡាករ​ចាស់វស្សា​និង​កីឡាករ​ចំណូល​ថ្មី ខណៈពេល រូ​នី​ហ្វឹកហាត់​នៅក្បែរ កីឡាករ ខាល​ឡុ​ម វី​ល​សិន (Callum Wilson) របស់​ក្លឹប Bournemouth ដែល​ទើប​ត្រូវបាន​កោះហៅ​លើកដំបូង​។​
​ ​
​ប៉ុន្តែ​ស្របពេល វី​ល​សិន គឺជា​កីឡាករ​ថ្មីថ្មោង​សម្រាប់​ក្រុម​ជម្រើសជាតិ រូ​នី អតីត​ប្រធាន​ក្រុម អង់គ្លេស​រូបនេះ​បាន​និយាយថា មានរឿង​ជាច្រើន​ដែល​មិនមាន​ការប្រែប្រួល​ចាប់តាំងពី​ខ្លួន​បាន លេង ឲ្យ​ក្រុម​ជម្រើសជាតិ​ជា​លើកចុងក្រោយ​កាលពី​ពីរ​ឆ្នាំ​កន្លងទៅ​។​
​ ​
​រូ​នី បាន​និយាយថា “​វា​គឺជា​រឿង​អស្ចារ្យ​ណាស់​ដែល​បាន​វិលត្រឡប់​មកកាន់​ក្រុម​ជម្រើសជាតិ​។ ខ្ញុំ​ស្គាល់​កីឡាករ​ទាំងអស់ ហើយ​មាន​កីឡាករ​ជាច្រើន​ដែល​ខ្ញុំ​ធ្លាប់​លេង​ជាមួយ​។ ខ្ញុំ​ស្គាល់​លោក ហ្គា​រ៉េត និង​ក្រុមការងារ​បង្វឹក​ហើយ​ការវិលត្រឡប់​មកកាន់​បរិយាកាស​បែបនេះ​គឺជា​កិត្តិយស មែនទែន​។ ជា​អ្វីដែល​ខ្ញុំ​ចង់បាន ហើយ​ខ្ញុំ​នឹង​ពេញចិត្ត​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​ខ្សែប្រយុទ្ធ វ៉េ​ន រូ​នី (Wayne Rooney)