វ៉េ​សឡា​ញន៍​បណ្តុះ​គ្រូបង្រៀន​ឱ្យក្លាយ​ជា​គ្រូបង្រៀន​សតវត្ស៍​ទី​២១

755
ចែករម្លែក
  • 295
    Shares

​ដោយ​: សុផល / ភ្នំពេញ​: សតវត្ស​រ័​ទី​២១ ផ្តោតលើ ស្តេ​ម​(STEM)​ដែលជា​ការអប់រំ​ផ្នែក វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម គណិតវិទ្យា​។ នៅតាម​សាលា​ភាគច្រើន​មាន​បញ្ចូល​កម្មវិធី​នេះ នៅក្នុង​កម្មវិធីសិក្សា ដែល​ក្នុងនោះ​មាន​សាលា​វ៉េ​សឡា​ញន៍​ផងដែរ​។​

កិច្ចប្រជុំ​បូកសរុប​ការងារ​ប្រចាំឆមាស​ទី​១ ឆ្នាំ​សិក្សា​២០១៨-២០១៩ និង​ការលើក​ទិសដៅ​ផែនការ​សកម្មភាព​សម្រាប់​ឆមាស​ទី​២ ឆ្នាំ​សិក្សា​២០១៨-២០១៩​របស់​ក្រុមហ៊ុន វេស​ឡា​ញន៍ អេ​ឌ្យូ​ខេ​សិន​គ្រុប​

ក្រសួង​អប់រំ​យុវជន និង​កីឡា​បាននិងកំពុង​ផ្តោត​ខ្លាំង​ក្នុង​ការជំរុញ​គាំទ្រ STEM និង​បាន​បង្កើត​គោលនយោបាយ​ដើម្បី​បញ្ចូល STEM ទៅក្នុង​វិស័យ​អប់រំ ដើម្បី​ពង្រឹង​ជំនាញ​យុវជន​កម្ពុជា​អាយុ​ក្រោម​៣០​ឆ្នាំ ដែលមាន​ចំនួន​ជាង​៦០​ភាគរយ​ក្នុងចំណោម​ប្រជាជន​សរុប​ជាង​១៥​លាន​នាក់​។​

​ក្នុង​កិច្ចប្រជុំ​បូកសរុប​ការងារ​ប្រចាំឆមាស​ទី​១ ឆ្នាំ​សិក្សា​២០១៨-២០១៩ និង​ការលើក​ទិសដៅ​ផែនការ​សកម្មភាព​សម្រាប់​ឆមាស​ទី​២ ឆ្នាំ​សិក្សា​២០១៨-២០១៩, នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ នា​ព្រឹក​ថ្ងៃទី​១៦ កុម្ភៈ ២០១៩​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ លោក គង់ សំនៀង ប្រធាន​នាយក​ប្រតិ​ប​តិ្ត នៃ​ក្រុមហ៊ុន វេស​ឡាញ​ន៍​អេ​ឌ្យូ​ខេ​សិន​គ្រុប បាន​ថ្លែងថា​៖ សាលា​វ៉េ​សឡា​ញន៍ បាន​ខិតខំ​បណ្តុះបណ្តាល​គ្រូ​ឱ្យ​ក្លាយជា​គ្រូ​សតវត្សរ៍​ទី​២១ ដើម្បី​បណ្តុះបណ្តាល​បន្ត​ដល់​សិស្សានុសិស្ស​លើ​ជំនាញ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម គណិតវិទ្យា ដែលជា​ទុន​ដ៏​សំខាន់​។​

​លោក​បាន​បន្តថា​៖«​វិទ្យាសាស្ត្រ​គឺជា​មូលដ្ឋានគ្រឹះ​មួយ​សម្រាប់​ឲ្យ​យើង​វិ​វ​ឌ្ឍ​ទៅមុខ​។ បច្ចេកវិទ្យា​បាន​ជំរុញ​យើង​ទៅមុខ​កាន់តែខ្លាំង​ទៀត​។ វិស្វកម្ម​បាន​បំពេញ​នូវ​សេចក្តីស្រេកឃ្លាន​របស់​ពួកយើង ដើម្បី​បង្កើត​ការច្នៃប្រឌិត​ថ្មី​។ ចំណែកឯ​គណិតវិទ្យា​ជា​អ្នក​ពង្រឹង​សុបិន​មួយ​នេះ​»​។​

​ជាមួយគ្នានេះដែរ លោក គង់ សំនៀង បាន​មានប្រសាសន៍​ឱ្យដឹងថា​៖​ការរីកចម្រើន​គ្រួសារ​មួយ ក្រុមហ៊ុន​មួយ ឬ​ប្រទេសជាតិ​មួយ គឺ​អាស្រ័យ​លើ​កត្តា​មាន​ធនធានមនុស្ស​ល្អ ដែលមាន​ចំណេះដឹង ជំនាញ សមត្ថភាព អត្តចរិត​ប្រពៃ​។​ជាពិសេស​គឺមាន​បុគ្គលិក​មាន​លក្ខណៈ​ល្អ រក្សាបាន​ជានិច្ច​នូវ​ភាពថ្លៃថ្នូរ លើ​កាយវាចា​ចិត្ត ចេះ​ស្រលាញ់​រាប់អាន​គ្នា យោគយល់ អធ្យាស្រ័យ និង​ជួយ​យកអាសា​គ្នា មានចិត្ត​ឲ្យ​ទូលាយ មិន​និ​ន្នា ឈ្នានីស​គ្នា ស្តាប់​ហេតុផល ចេះ​ពិចារណា ពន្យា​ការវិនិច្ឆ័យ​មុននឹង ធ្វើការ​កាត់​សេច​កី្ត ឬ​សម្រេចចិត្ត​។ ជាការ​ពិតណាស់ ដើម្បី​ទទួលបាន​នូវ​លទ្ធផល​ល្អ គុណភាព​អប់រំ​ខ្ពស់ លុះត្រាតែ​មានការ​ចូលរួម​ជា​វិជ្ជមាន ទាំង​កម្លាំងកាយ ចិត្ត និង​ស្មារតី ពី​បុគ្គលិក​គ្រប់ផ្នែក​ទាំងអស់ ដោយ​គិត​ចាប់តាំងពី​បុគ្គលិក​ប្រតិបត្តិការ លោកគ្រូ អ្នកគ្រូ បុគ្គលិក​រដ្ឋបាល រួមទាំង​គណៈនាយក និង​គណៈ​គ្រប់គ្រង គ្រប់លំដាប់​ថ្នាក់​ទាំងអស់​។​

​លោក​ប្រធាន​នាយក​ប្រតិ​ប​តិ្ត នៃ​ក្រុមហ៊ុន វេស​ឡាញ អេ​ឌ្យូ​ខេ​សិន​គ្រុប បាន​លើកឡើងថា ចាប់តាំងពី​ឆ្នាំ​២០០៨ រហូតមកទល់​ពេលនេះ ដោយ​ឈរលើ​ស្មារតី នៃ​ការអភិវឌ្ឍន៍​ធនធានមនុស្ស ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ និង​ផែនការ​យុទ្ធសាស្ត្រ​ច្បាស់លាស់ ព្រមទាំង​មានការ​គាំទ្រ​ពី​ម្ចាស់​ភាគហ៊ុន​ទាំងអស់ ជាពិសេស​ទទួល​បានកា​រខិត​ខំប្រឹងប្រែង​អស់ពី​កម្លាំង កាយ​ចិត្ត ប្រាជ្ញា ស្មារតី និង​ការទទួលខុសត្រូវ​ខ្ពស់ ក្នុងការ​ប្រកបការងា​រ​របស់​លោកគ្រូ អ្នកគ្រូ បុគ្គលិក​គ្រប់ផ្នែក និង​ថ្នាក់ដឹកនាំ​គ្រប់លំដាប់​ថ្នាក់ និង​ដោយមាន​ការចូលរួម​គាំទ្រ ពី​សំណាក់​សិស្សានុសិស្ស អ្នកអាណាព្យាបាល​សិស្ស សាធារណៈជន​ទូទៅ ស្ថាប័ន​ជាតិ អន្តរជាតិ​នានា ជា​លទ្ធផល​ក្រុមហ៊ុន​យើង​មាន​សេវាកម្ម​ចំណុះ​ដូចជា សាលារៀន​វ៉េ​ស្ទ​ឡា​ញន៍ មាន​១០​សាខា​, សាលារៀន​ណ​ត្ស​ឡា​ញន៍ មាន​០១​សាខា​, វិទ្យាស្ថាន​អភិវឌ្ឍន៍​វិស័យ​អប់រំ មាន​០១​សាខា​, មជ្ឈមណ្ឌល​ភាសា​ចិន​ឆាន​ឈី​ង មាន​០១​សាខា​, សាលា​អន្តរជាតិ​អែប​ភល​ទ្រី មាន​០១​សាខា និង​សាលា​អន្តរជាតិ ហ្វ​រ៉េ​ស​ហៀ​ល មាន​០១​សាខា ហើយ​នាពេល​ខាងមុខនេះ ក្រុមហ៊ុន​នឹង​បើក​ដំណើរការ​សាលា​ភាសា​អង់គ្លេស ឡី​ដឺ​ឡេ​ន ជាពិសេស​គិត​ត្រឹម​ឆ្នាំ​២០១៩​នេះ មាន​បុគ្គលិក​កំពុងផ្តល់​សេវា​អប់រំ មាន​ចំនួន​១៣៨០​នាក់ ក្នុងនោះ​បុគ្គលិក​បរទេស មាន​ចំនួន​១២៥​នាក់ និង​សិស្សានុសិស្ស មាន​ចំនួន​១២៧១១​នាក់​ផងដែរ​៕ ល​