វ៉ែនតាមូលរបស់ចន ឡេណុនលក់បានជិត២០ម៉ឺនដុល្លារ

254
ចែករម្លែក

វ៉ែនតាមូលរបស់លោកចន ឡេណុន កំពូលតារាចម្រៀងរបស់ក្រុមចម្រៀង The Beatles ដែលភ្លេចវានៅក្នុងរថយន្តមួយ ទីបំផុតបានដាក់លក់កាលពីថ្ងៃសុក្រទី១៣ធ្នូទីក្នុងតម្លៃជិត ២០ ម៉ឺនដុល្លារនៅឯការដេញថ្លៃមួយនៅទីក្រុងឡុងដ៍។

ត្រូវគេចាត់ទុកជារបស់ពិសេសមួយក្នុងចំណោមរបស់ពិសេសដ៏ល្បីបំផុតជាច្រើនរបស់ក្រុមចម្រៀងរ៉ុកនិងរ៉ូលនេះ វ៉ែនតាមូលពណ៌បៃតងនិងមានស៊ុមមាសស្រោបជុំវិញ គឺជាវ៉ែនតារបស់លោកអាឡាន់ ហឺរីង អ្នកបើកឡានរបស់អ្នកវាយស្គរឈ្មោះ រីងហ្គោ ស្តា និង ចច ហារីសុន ដែលជាមិត្តរួមក្រុមចម្រៀង The Beatles។

លោកហឺរីងបានរំលឹកនៅក្នុងសេចក្តីថ្លែងការណ៍មួយចេញផ្សាយដោយក្រុមហ៊ុនលក់ដេញថ្លៃ Sotheby’s យ៉ាងដូច្នេះ “នៅរដូវក្តៅឆ្នាំ ១៩៦៨ ខ្ញុំបានទៅដឹកចនរួមជាមួយរីងហ្គោនិងចចនៅក្នុងរថយន្ត Mercedes របស់រីងហ្គោ ហើយបាននាំតារាក្មេងៗទាំងនោះទៅការិយាល័យ។ នៅពេលចនចុះពីឡានខ្ញុំឃើញគាត់ភ្លេចវ៉ែនតានៅលើកៅអីក្រោយ ដោយកញ្ចក់មួយនិងដងមួយបានរបូតចេញពីគ្នា។ ខ្ញុំសួរគាត់ថាចង់ឱ្យខ្ញុំយកវាទៅជួសជុលឱ្យគាត់ទេ។ គាត់ប្រាប់ខ្ញុំថាកុំបារម្ភវាគ្រាន់តែសម្រាប់លម្អកាយទេ!”។

លោកហឺរីងនិយាយថា គាត់មិនដែលយកវាទៅជួសជុលទេ ហើយឥឡូវវ៉ែនតាមូលនេះលក់បានជិត២០០.០០០ដុល្លារក្នុងការលក់ដេញថ្លៃតាមអនឡាញទៅអ្នកដេញថ្លៃអនាមិកម្នាក់៕ ដោយ៖កញ្ញាដាលីស

វ៉ែនតាមូលរបស់លោកចន ឡេណុន កំពូលតារាចម្រៀងរបស់ក្រុមចម្រៀង The Beatles លក់បានជិត២០ម៉ឺនដុល្លារកាលពីថ្ងៃសុក្រ