វ៉ែនតា​បច្ចេកវិជ្ជា​ខ្ពស់​ផ្តល់​ជម្រើស​ពិសេស​អាច​មើល​ជិត​ក៏​ច្បាស់ មើល​ឆ្ងាយ​ក៏​ច្បាស់ ដោយ​គ្រាន់តែ​ចុច​ប៊ូ​តុង​មួយ​ប៉ុណ្ណោះ​

943

​កញ្ចក់​វ៉ែនតា​ដែល​អាច​សម្លឹងមើល​ឆ្ងាយ​ក៏​ច្បាស់​មើល​ជិត​ក៏​ច្បាស់​ត្រូវបាន​បង្កើតឡើង​នៅក្នុង​ប្រទេស​ជប៉ុន​ដោយ​ក្រុមហ៊ុន TouchFocus ។​

​នៅពេលដែល​ឧបករណ៍​ចាប់​សញ្ញា​នៅលើ​ដង​វ៉ែនតា​ត្រូវបាន​ចុច​ឱ្យ​ដំណើរការ គ្រី​ស្តា​ល់​រាវ​នឹង​បំពេញ​នៅ​ពាក់កណ្តាល​នៃ​កញ្ចក់​វ៉ែនតា ដោយ​ផ្លាស់ប្តូរ​ការ​ផ្តោតអារម្មណ៍​នៅក្នុង​តំបន់​នោះ​និង​អនុញ្ញាតឱ្យ​មនុស្ស​មើលឃើញ​វត្ថុ​នៅ​ជិតៗ​បំផុត បាន​យ៉ាងច្បាស់​។​

​ចុច​លើ​ប៊ូ​តុង​ឧបករណ៍​ចាប់​សញ្ញា​ម្តងទៀត វ៉ែនតា​នឹង​វិល​ទៅរក​សភាព​ធម្មតា​វិញ​។​

​ប្រភេទ​កញ្ចក់ Bifocal, Trifocal ឬ Varifocal អនុញ្ញាតឱ្យ​មនុស្ស​មើលឃើញ​ជិត​និង​ឆ្ងាយ​បាន​ច្បាស់ ប៉ុន្តែ​វា​ត្រូវ​សម្រាប់​ភ្នែក​មនុស្ស​គ្រប់គ្នា​នោះទេ​៕ ដោយ៖ កញ្ញាដាលីស