វ៉ែនតា​រលុង ហើយ​ឧស្សាហ៍​ជ្រុះ​ចេញពី​ខ្ទង់ច្រមុះ​? នារី​ម្នាក់​ចែករំលែក​គន្លឹះ​សាមញ្ញ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​

1468
ចែករម្លែក

​អ្នក​និយម​ពាក់​វ៉ែនតា​ម្នាក់​បាន​លាតត្រដាង​គន្លឹះ​សាមញ្ញ​ដ៏​អស្ចារ្យ​មួយ​ដើម្បី​រក្សា​វ៉ែនតា​ឱ្យនៅ​នឹង​មួយកន្លែង កុំឱ្យ​ធ្លាក់​ចេញពី​ខ្ទង់ច្រមុះ​របស់​អ្នក​។

​កញ្ញា អា​រ៉ា​យ៉ា លៀ អាយុ ២៣ ឆ្នាំ មកពី​រដ្ឋ​កាលីហ្វ័រ​ញ៉ា បាន​ចូលទៅ​បណ្តាញ YouTube ដើម្បី​ចែករំលែក​គន្លឹះ​ងាយ​បំផុត​ដើម្បី​រក្សា​ទីតាំង​វ៉ែនតា​នៅលើ​មុខ​របស់​នាង ខណៈ​នាង​ទើប​ទិញ​វ៉ែនតា​ថ្មី ពាក់​មិនត្រូវ​ទាល់តែសោះ ដោយសារ​ត្រចៀក​នាង​ទាប​ជាង​ភ្នែក​ពេក​។

​ដោយ​ធុញទ្រាន់​នឹង​វ៉ែនតា​ជ្រុះ​ចេញពី​ខ្ទង់ច្រមុះ​ញឹកញាប់​ពេក នាង​បានបង្ហាញ​ពី​ដំណោះស្រាយ​មិន​នឹកស្មាន​ដល់​មួយ គឺ ប្រើ​កៅស៊ូ​ចង​សក់ ទៅ​ចង​ដង​វ៉ែនតា​ទាំងសងខាង​។

​បន្ទាប់ពី​ចង​រួច ហើយ​យក​វ៉ែនតា​ពាក់ លោកអ្នក​លែង​ព្រួយបារម្ភ​រឿង​វ៉ែនតា​ធ្លាក់​ចុះឡើង​តទៅទៀត​ជាក់​ជាមិនខាន​។ តោះ​សាកល្បង​តាម​នាង​ទាំងអស់គ្នា​៕ ដោយ៖ កញ្ញាដាលីស

កញ្ញា អា​រ៉ា​យ៉ា លៀ បង្ហាញ​ស្នៀត​ការពារ​កុំឱ្យ​វ៉ែនតា​ជ្រុះ​ចេញពី​ខ្ទង់ច្រមុះ រំខាន​ពេល​កំពុង​អាន​សៀវភៅ ឬ ធ្វើ​ការងារ​ផ្សេងៗ