វ័ន ម៉ា​តា យល់ព្រម​ទទួលយក​ការ​កាត់​ប្រាក់​ឈ្នួល ដើម្បី​ទទួលបាន​កិច្ចសន្យា​ពីរ​ឆ្នាំ​បន្ត ទៀត​ជាមួយ​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​

341
ចែករម្លែក

​ខ្សែបម្រើ វ័ន ម៉ា​តា (Juan Mata ) បាន​យល់ព្រម​ទទួលយក​ការ​កាត់​ប្រាក់​ឈ្នួល​ដល់ ៤៥.០០០​ផោន​ដើម្បី​អាច​ទទួលបាន​ការពន្យា​រ​កិច្ចសន្យា​ពីរ​ឆ្នាំ​បន្ថែមទៀត​ជាមួយ​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត ជាជាង​ពន្យារពេល​ត្រឹម​១​ឆ្នាំ​។

​ថ្មីៗ​នេះ​កីឡាករ​យូ​ណាយ​ធី​ត​រូបនេះ​បាន​ពិភាក្សា​ជាមួយ​ក្លឹប​ជុំវិញ​អនាគត​នៅ​ពហុ​កីឡដ្ឋាន Old Trafford ។

​បន្ទាប់ពី​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ថ្មី ម៉ា​តា យល់​ព្រមព្រៀង​កាត់​ប្រាក់​ឈ្នួល ២៥ ភាគរយ​គឺ​ពី​ប្រាក់​ឈ្នួល ១៨០.០០០​ផោន​ក្នុង​មួយ​សប្តាហ៍ មក​ត្រឹម​១៣៥.០០០ ផោន​វិញ ។​នេះ​បើតាម​សេចក្តីរាយការណ៍​របស់​កាសែត Th Sun ។

​គេ​ជៀ​ថា កីឡាករ​វ័យ​៣១​ឆ្នាំ​រូបនេះ​ពេញចិត្ត​ចង់​នៅ​ជាមួយ​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ ហើយ​ចង់ ទទួលបាន​តួនាទី​ក្នុង​ក្លិប​នេះ ក្រោម​ការដឹកនាំ​របស់​លោក អូ​ឡេ ហ្គា​ន់​ណា សូល​ស្យែ​រ (Ole Gunnar Solsjare) ។

​គោលបំណង​របស់ ម៉ា​តា ដែល​ចង់បាន​កិច្ចសន្យា​រយៈពេល​វែង ម្យ៉ាង គឺ​ដោយសារ កីឡាករ​រូបនេះ​មិន​ចង់​ផ្លាស់​ទីលំនៅ​ទៅកាន់​តំបន់​ថ្មី​។

​ម៉ា​តា បាន​ផ្ទេរ​ពី​ក្លិប​ឆេ​ល​ស៊ី​កាលពី​ឆ្នាំ​២០១៤ ក្នុងតម្លៃ​៣៧​លាន​ផោន ហើយ​បាន​ចូល រួមជាមួយ​ក្លឹប​យូ​ណាយ​ធី​ត​ក្រោម​ការដឹកនាំ​អតីត​គ្រូបង្វឹក ដេវីដ ម៉ួ (David Moyes)៕ ប្រែ​សម្រួល​: ពិសិដ្ឋ