វ័យក្មេង​តូចៗ​មែន​តែមាន​សមត្ថភាព​សម្តែង​រហូត​ទទួលពាន​ពី យូ​ធូប​

599
ចែករម្លែក

​ភ្នំពេញៈ ពន្លក​ទើប​ដុះ​ថ្មី​ពេលនេះ​ទទួលបាន​ការគាំទ្រ​យ៉ាងច្រើន ហើយ​ថ្មីៗ​នេះ​ពួក គេ​ទទួលបាន​ពានប្រាក់ និង ពានមាស ពី​ក្រុមហ៊ុន យូ​ធូប (Youtube) ទៀតផង ។​គឺ​ក្រុម​សំដែង “​ឈុន​សិលា​” ដែល​បងប្អូន​តែង​បានឃើញ​ឃ្លី​ប​វីដេអូ​អប់រំ​កំប្លែង តាមរយៈ​យូ​ធូប​និង​ហ្វេ​ស​ប៊ុ​ក កន្លងមក​។​

​លោក ឈុន សិលា ជា​ប្រមូល​ក្រុម​ក្មេងៗ​នេះ​បាន​ប្រាប់ថា ក្រុម​របស់លោក​មាន​គ្នា ចំនួន​១២​នាក់ មានដូចជា កុមារ​យក្ស​តូច​, វីរៈ ណាន់​, កំប្រុក​, ប្រុស​ពៅ​, ចំប៉ី​, ប្រុស​ខ្លឹង​, ស្រី​ម៉ី​, ខ្យើ​ត​, ស្រី​ផាន់​, រំដួល​,​និង ក្រ​វ៉ាន់​។​អត្ថន័យ​សាច់រឿង​នេះ​ថត​ឡើង​ដើម្បី​បង្រៀន និង​ប្រដៅ​ដល់​កូនចៅ​គួរ​គិត​និង​នឹករលឹក​ដល់​ឪពុកម្តាយ​មុនគេ ហើយ​គួរ​ធ្វើអំពើ​ល្អ សាង​ល្អ និង​តបស្នង​ដល់​អ្នកមានគុណ​ទាន់​ព្រះ​រស់​នៅមាន​ព្រះជន្ម​កុំឱ្យ​ហួសពេល និង​ស្តាយក្រោយ​។​

​ក្រោយពី​ទទួល​ការកោតសរសើរ​ពី​សមត្ថភាព​របស់​ពួកគេ​ដែលជា​ក្មេងៗ​នោះ លោក ឈុន សិលា បាន​ប្រាប់ទៀតថា ក្រុម​កុមារ​របស់លោក​ពិតជា​អាច​សម្តែង​រឿង​បាន គ្រប់​រសជាតិ​ពិតមែន ខណៈ​ថ្មីៗ​នេះ ទើបតែ​ចេញ​ឃ្លី​ប​អប់រំ​មួយ​កម្សត់​ដែល​ទាក់ទង និង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​គឺ​រឿង “​ទឹកភ្នែក​ព្រះ​រស់​” ទទួលបាន​ការឧបត្ថម្ភ​ពី​ក្រុមហ៊ុន ផលិតផល​ដំណាប់​សម្រក​រាង សម្រក​គីឡូ សម្រក​ខ្លាញ់​ស្រួល​បត់ជើង​សំរាប់​អ្នក កើត​រឹសដូងបាត ទល់លាមក​ពី​ក្រុមហ៊ុន​លោក​គ្រូឱសថបុរាណ “​ស៊ូ​សេង​ហ៊ួ​” ក្នុងការ ផលិត​ខ្សែ​វិ​ឌី​អូ​ខ្លី​អប់រំ​សម្រាប់​រដូវ​បុណ្យ​ភ្ជុំ​នេះ​។

​ក្រុម​សម្តែង​កុមារ “​ឈុន​សិលា បាន​បញ្ជាក់ថា ក្រុម​របស់លោក​ថ្លែងអំណរគុណ​ដល់ ក្រុមហ៊ុន លោក​គ្រូឱសថបុរាណ “​ស៊ូ​សេង​ហ៊ួ​”​ជា​ក្រុមហ៊ុន​លក់​ឱសថ​បូរាណ​និង​អាហារ បំប៉ន​គ្រប់​ប្រភេទ​ដូចជា​សា​រ៉ា​យ​សមុទ្រ​ស្ពឺ​រ៉ូ​លី​ណា​ជាដើម​ព្យាបាល​ជំងឺ​ទូទៅ​គ្រប់ ប្រភេទ​ដែលជា​អ្នក​ឧបត្ថម្ភ​ធំ​ទាំង​ការនិពន្ធ​រឿងនេះ និង​ជួយ​សម្រេច​ការផលិត វិ​ឌី​អូ​អប់រំ​នេះ ឡើង អប់រំ​ដល់​យុវ​វ​វ័យ និង មហាជន​៕ សូម​ទស្សនា​វិ​ឌី​អូ​ខាងក្រោម​៖