សកម្មជន​ដីធ្លី​បឹងកក់​ចំនួន​បួន​នាក់​បានទទួល​ការលើកលែងទោស​

914
ចែករម្លែក

​ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ អ្នកស្រី ទេព វ​ន្នី ,​ហេង មុំ ,​បូ ឆវី និង​អ្នកស្រី ហេង ចន្ថា​សកម្មជន​ដីធ្លី​បឹងកក់ រាជ ធានី ​ភ្នំពេញ​បានទទួល​ការលើកលែងទោស​។ នេះ​បើ​យោងតាម​ព្រះ​ក្រឹត្យ​ចុះ​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៨ នេះ​។​សកម្មជន​ដីធ្លី​បឹងកក់​បាននាំគ្នា​ទៅ​ទទួល​អ្នកស្រី ទេព វ​ន្នី ពី​ពន្ធនាគារ​ព្រៃ​ស នៅ​យប់​នេះ​។

អ្នកស្រី ទេព វ​ន្នី

​សូមជម្រាបថា កាលពី​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៧ តុលាការក្រុង​ភ្នំពេញ បានសម្រេច​ផ្ដន្ទាទោស អ្នកស្រី ទេព វ​ន្នី ឲ្យ​ជាប់ពន្ធនាគារ​ចំនួន​ពីរ​ឆ្នាំកន្លះ និង​ពិន័យ​ប្រាក់​បង់​ចូល​រដ្ឋ​ចំនួន​ប្រាំ​លាន​រៀល ព្រមទាំង​សងជំងឺ ចិត្ត​សន្តិសុខ​ពីរ​នាក់​ជាដើម​បណ្ដឹង ចំនួន​ប្រាំបួន​លាន​រៀល ពីបទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស លើ​សន្តិសុខ​សណ្ដាប់ធ្នាប់​សាលាខណ្ឌ​ដូនពេញ ដែល​អាជ្ញាធរ​ចោទថា បាន​ប្រព្រឹត្ត​នៅក្បែរ​ផ្ទះ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី​១៣ ខែមីនា​៕​សរន​

អ្នកស្រី ទេព វ​ន្នី(រូបឯកសារ)