សកម្មជន​ថៃ​ត្រូវបាន​ចាប់ខ្លួន​ពីបទ​រំលឹក​ថ្ងៃ​បដិវត្តន៍​ប្រជាធិបតេយ្យ​ឆ្នាំ​១៩៣២

1008
ចែករម្លែក

ប៉ូលិស​ថៃ​បាន​និយាយថា ក្រុម​អាជ្ញាធរ​ថៃ នៅ​ថ្ងៃ​សៅរ៍​ទី​២៤​ខែមិថុនា​នេះ បាន​ចាប់ឃុំខ្លួន​សកម្មជន​ម្នាក់ ដែល​ព្យាយាម​ប្រារព្ធ​ខួប​ថ្ងៃ​បដិវត្តន៍​ឆ្នាំ​១៩៣២ ដែល​បានបញ្ចប់​របប​រាជាធិបតេយ្យ​ដាច់ខាត គឺជា​ព្រឹ​ត្ត​ការណ៍​ប្រ​វិ​ត្តិ​សាស្ត្រ​មួយ ដែល​ត្រូវបាន​រឹតបន្តឹង​ខ្លាំង​ឡើង​ដោយ​មិន​អនុញ្ញាត​ធ្វើ​ព្រឹ​ត្ត​ការណ៍​បែបនេះ នៅក្រោម​របប​ដឹកនាំ​ដោយ​យោធា​ដែលមាន​ភក្តីភាព​ខ្លាំង​ចំពោះ​របបរាជានិយម​នោះ​។ នេះ​បើ​យោង តាម​វេ​ប​សាយ www.dailymail.co.uk​។​

​បដិវត្តន៍​ដែល​មិន​បង្ហូ​ឈាម​នៅ​ថ្ងៃទី​២៤​ខែមិថុនា ឆ្នាំ​១៩៣២​នេះ បានចាប់ផ្តើម​ប្រជាធិបតេយ្យ​សភា​
​ដែលជា​ការគ្រប់គ្រង​តាម​បែ​លទ្ធិប្រជាធិបតេយ្យនៅ​ប្រទេស​ថៃ ប៉ុន្តែ​ជាច្រើន​ទសវត្សរ៍​ចាប់​តាំង​ពេល​នោះមក​មានការ​ធ្វើ​រដ្ឋ​ប្រហារ​យោធា​ជា​ញឹកញាប់​ដោយ​រួមទាំង​ការធ្វើ​រដ្ឋប្រហារ​ដោយ​យោធា​ដែល​នាំឱ្យមាន​រដ្ឋាភិបាល​បច្ចុប្បន្ន​ដែល​ដឹកនាំ​ដោយ​យោធា​នេះ​។​

​កាលពី​ប៉ុន្មាន​ឆ្នាំ​កន្លងទៅ​ថ្មីៗ​នេះ ពួក​សកម្មជន​ប្រជាធិបតេយ្យ​ជាច្រើន​ក្រុម​តូចៗ បានមក​ជួបជុំគ្នា​ដើម្បី​ធ្វើ​ពិធី​រំលឹក​នូវ​រាល់ថ្ងៃ​ខួប​អនុស្សា​វី​យ៍​នៃ​បដិវត្តន៍​ប្រជាធិបតេយ្យ​នេះ ។​

​កាលពី​ដើមខែ​នេះ ប៉ូលិស បាន​ហាម​ការធ្វើ​ពិធី​ជួបជុំគ្នា​ដើម្បី​រំលឹក​ខួប​បដិវត្តន៍​ប្រជាធិបតេយ្យ​នេះ​ទេ ហើយ​ក្រុម​អាជ្ញាធរ​មិនបាន​ធ្វើការ​ពន្យល់​យ៉ាងណាទេ​អំពី​ការហាម​ជួបជុំ​នេះ​។​

​នៅ​ថ្ងៃ​សៅរ៍ (​ទី​២៤​ខែមិថុនា​) លោក ឯកា​ចៃ ហុង​កាំ​ង​វ៉ាន់ ដែល​ត្រូវបាន​ចាប់​ខ្លួ​នេះ ត្រូវបាន​នាំខ្លួន​ទៅកាន់​មូលដ្ឋាន​កងទ័ព​ក្រុង​បាងកក បន្ទាប់ពី​គាត់​បាន​ព្យាយាម​រំលឹក​ថ្ងៃ​បដិវត្តន៍​ប្រជាធិបតេយ្យ​នេះ​។ នេះ​បើ​យោងតាម​ស្នងការរង​ប៉ូលិស​ថៃ លោក ផា​នូ​រ៉ាត់ លូក​ប៊ុន ដែល​បាន​និយាយប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​បារាំង​ថា ឥឡូវនេះ គាត់​កំពុង​ត្រូវបាន​ឃុំខ្លួន​នៅ​ទីនោះ​៕

​ស្តេច​ថៃ មហា វិ​ជ្ជ​រ៉ា​ឡុងកន ដែល​បាន​ឡើង​សោយរាជ កាលពី​ចុង​ឆ្នាំមុន​