សកម្មជន​ថៃ ដែល​ជាប់គុក​ពីបទ​ប្រមាថ​ព្រះ​ចេស្តា ត្រូវបាន​ដោះលែង​វិញ ក្នុងការ​លើកលែងទោស​ពី​ព្រះមហាក្សត្រ​

612
ចែករម្លែក

​សកម្មជន​ប្រឆាំងនឹង​របប​យោធា​ថៃ​ម្នាក់ ដែល​ជាប់គុក​ជាង​ពីរ​ឆ្នាំ​ពីបទ​ប្រមាថ​ព្រះ​ចេស្តា​របស់​ថៃ ដោយ​ការចែករំលែក​បទ​អត្ថាធិប្បាយ​មួយ​របស់​សារព័ត៌មាន BBC អំពី​ព្រះមហាក្សត្រ​ថៃ​នោះ បាន​ដើរ​ចេញពី​គុក​ដោយ​សេរី​នៅ​ថ្ងៃ​សុក្រ​ទី​១០​ឧសភា​នេះ ក្នុងការ​លើកលែងទោស​ពី​ព្រះមហាក្សត្រ​។​

​លោក​ចា​ទូ​ផាត់ ប៊ុន​ផា​តារា​រក្សា ហៅ ប៉ៃ​ដាវ​ឌិន អាយុ ២៧ ឆ្នាំ​ត្រូវបាន​ស្វាគមន៍​ដោយ​ក្រុមគ្រួសារ​និង​មិត្តភក្តិ​រាប់រយ​នាក់ បន្ទាប់ពី​ចាកចេញ​ពី​គុក​នៅ​ខេត្ត​ខុន​ខែ​ន​។​

​លោក​បាន​និយាយ​នៅក្នុង​ការផ្សាយ​ផ្ទាល់​វីដេអូ​តាម​ហ្វេ​ស​ប៊ុ​កថា “​ខ្ញុំ​មិន​ខឹង​នឹង​នរណាម្នាក់​ទេ ខ្ញុំ​គ្រាន់តែ​ស្រឡាញ់​លទ្ធិប្រជាធិបតេយ្យ​និង​សេរីភាព​ប៉ុណ្ណោះ​” ដោយ​បន្ថែមថា លោក​នឹង​បន្ត​ជាមួយនឹង​សកម្មភាព​របស់គាត់​ទៀត​។​

​ការលើកលែងទោស​នេះ​បាន​កើតឡើង​ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​ព្រះមហាក្សត្រ​មហា វិ​ជ្ជ​រ៉ា​ឡុងកន​បាន​គ្រងរាជ្យ​កាលពី​ចុង​សប្តាហ៍​នៅក្នុង​ពិធី​ឡើង​គ្រង​រាជសម្បត្តិ​លើកដំបូង​របស់​ប្រទេស​ថៃ​ក្នុង​រយៈពេល ៦៩ ឆ្នាំ​។​

​ប្រទេស​នេះ​មានច្បាប់​តឹងរ៉ឹង​បំផុត​លើ​ពិភពលោក​ស្តីពី​ការប្រមាថ​ព្រះ​ចេស្តា ហើយ​អ្នកទោស​នីមួយៗ​គឺមាន​ស្ថាន​ទម្ងន់ទោស​ជាប់ពន្ធនាគារ​អតិបរមា ១៥ ឆ្នាំ​៕ ដោយ៖ កញ្ញាដាលីស

លោក​ចា​ទូ​ផាត់ ប៊ុន​ផា​តារា​រក្សា ហៅ ប៉ៃ​ដាវ​ឌិន រួច​ពី​ពន្ធនាគារ​នៅ​ថ្ងៃ​សុក្រ​នេះ