សកម្មជន​សង្គ្រោះ​ជាតិ​ម្នាក់​បំផុសបំផុល​លើ​ហ្វេ​ស​ប៊ុ​កថា​មាន​យួន​មក​ចាប់​ក្មេង​វះ​ក្រលៀន​និង​ភ្នែក​បង្កចលាចល​

663

​(​កំពង់ធំ​)៖​សកម្មជន​គណ​ក្សស​ង្គ្រោះ​ជាតិ​(CNRP)​ម្នាក់​បានធ្វើការ​បំផុសបំផុល​លើ​សង្គម​ហ្វេ​ស​ប៊ុ​ក​(Facebook) ថា មាន​យួន​មក​ចាប់​ក្មេង​វះ​ក្រលៀន​និង​ភ្នែក​ដែល​បង្ក​ភាពចលាចល​ត្រូវ​សមត្ថកិច្ច​ហៅ​យកទៅ​សួរនាំ​។​ហេតុការណ៍​ឃាត់ខ្លួន​បានធ្វើ​ឡើង​នៅ​ស្រុក​បារាយណ៍​ខេត្តកំពង់ធំ​កាលពី នៅ​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០១៧​។​

​មន្ត្រីនគរបាល​ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា នៅពេលនេះ​(​រសៀល​ថ្ងៃទី​៣០​កក្កដា​)​មន្ត្រី​ជំនាញ​កំពុង​សួរនាំ នៅ​ស្នងការដ្ឋាន​នគរបាល ចំពោះ​សកម្មភាព​ដែល​សកម្មជន​គណ​ក្ស​សង្គ្រោះ​ជាតិ​ម្នាក់​គាត់​បាន​បង្ហោះ​ខ្លឹមសារ​បែបនេះ​។​គឺ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​នាំ​ឲ្យ​បង្កចលាចល​និង​មានការ​ភ័នច្រឡំ​ដល់​ប្រជាពលរដ្ឋ​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម​យ៉ាងខ្លាំង​។​យ៉ាងណាក៏ដោយ​បុគ្គល​រូបនេះ​គឺ​ស្ថិតក្រោម​ការសួរនាំ​សិន​ហើយ​បើ​រក​កំហុស អាច​នឹង​ឃាត់ខ្លួន ចាត់ការ​តាមច្បាប់​តែម្តង​។​

​គួរបញ្ជាក់​ថា​ករណី​ផ្អើល​ថា មាន​ជនជាតិ​យួន​ចាប់​ក្មេង​វះ​យក​គ្រឿងក្នុង ទាំង​កណ្ដាលថ្ងៃត្រង់​កាលពី​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៧ នៅ​ស្រុក​បារាយណ៍ ខេត្តកំពង់ធំ​នោះ នាពេលនេះ ត្រូវ​បានដឹង​ការពិត​ពី​ប្រភព​បំផុសបំផុល​បំពុលបរិយាកាស​សង្គម ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​នេះ គឺ​ចេញពី​គណនី Facebook មួយ​មាន​ឈ្មោះថា​”Nay Sineng”​ដែល​ត្រូវបាន​គេ​ស្គាល់​ជាទូទៅ​ថា ជា​សកម្មជន​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ​មួយរូប​។ ប៉ុន្តែ​ជាក់ស្ដែង ជនសង្ស័យ​មិនមែនជា​ជនជាតិ​យួន ដើរ​វះ​យក​គ្រឿងក្នុង​នោះទេ ពួកគេ​គឺជា​មុខសញ្ញា​លួច​ម៉ូតូ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍ អ៊ុក កុសល ស្នងការ​នគរបាល​ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា នៅលើ​គណនី Facbook របស់ខ្លួន ឈ្មោះ​”Nay Sineng”​បាន​សរសេរ​ពាក្យពេចន៍​យ៉ាង​ដូច្នេះ​ថា​”​ស្រុក​បារាយណ៍ រសៀល​ថ្ងៃទី​២៨.០៧.២០១៧. នៅ​រសៀល​នេះ មាន​ករណី​ជនជាតិ​យួន ៣​នាក់ ចាប់​កូនក្មេង​វះ​យក​ក្រលៀន និង​ភ្នែក ត្រូវ​ប្រជាជន​ចាប់បាន​ចំនួន ២​នាក់ និង​រត់​រួច​ម្នាក់​។

ករណីនេះ​កើតឡើង​នៅ​ភូមិ​អណ្ដូង​ពោ ឃុំ​គ្រើល​ស្រុក​បារាយណ៍​ខេត្តកំពង់ធំ​។​សូម​បងប្អូន​មានការ​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​ចំពោះ​កូន​របស់​ពួកយើង​ពីព្រោះ​ពួកនេះ​សាហាវ​ណាស់​”៕S/​ដោយ​៖​ហូ​សាន់​

​សកម្មជន​សង្គ្រោះ​ជាតិ​ម្នាក់​បំផុសបំផុល​លើ​ហ្វេ​ស​ប៊ុ​កថា​មាន​យួន​មក​ចាប់​ក្មេង​វះ​ក្រលៀន​និង​ភ្នែក​បង្កចលាចល​(រូប៖វ៉េបសាយ)