សកម្មភាព​គួរឱ្យ​ចាប់អារម្មណ៍ ដែល​ទារក​អាយុ​ពីរ​ខែ​ចូលចិត្ត​បំផុត​

1475
ចែករម្លែក

​តើ​អ្នកមាន​ឆ្ងល់​ទេ​ថា តើ​គួរ ចំណាយពេល វេលា​ជាមួយ​ទារក​អាយុ ទើបតែ​២​ខែ​ដូច​ម្តេចទៅ​? ឥឡូវនេះ​អ្នក សម្រាលកូន​រួចហើយ ហើយក៏​ត្រូវតែ ចំណាយពេល​វេលា​នៅ​ជាមួយ​ទារក ឱ្យបាន​ច្រើន​ផងដែរ ។ ពិតណាស់​មាន រឿង​ជាច្រើន​ដែល​អ្នក​អាច​ធ្វើបាន​ក្រៅពី ការប្តូរ​ខោ​ទឹកនោម​កូន និង​បំបៅកូន​។ តើ​រឿង​ផ្សេងទៀត​នោះ​មាន​អ្វី​ខ្លះទៅ​?
​ ​
​និយាយ​ជាមួយ​កូន​
​តើ​អ្នក​ធ្លាប់​ឆ្ងល់​ទេ​ថា គួរ និយាយ​អ្វី​ជាមួយ​ទារក​អាយុ​ទើបតែ​ពីរ ខែ​ទៅ​? វា​អាចជា​រឿង​មួយ​ខុសគ្នាខ្លាំង ។ ចូរ​និយាយ​ជាមួយ​គេ​តាមរយៈ ការប្រើ​ទឹកមុខ​ឱ្យបាន​ច្រើន ។ ពេល នោះ​ទារក​នឹង ចាប់ផ្តើម បង្កើតជា សំឡេង​ដើម្បី​ឆ្លើយតប​នឹង​អ្វីដែល​អ្នក និយាយ ។ នៅពេល​អ្នក​និយាយ​កាន់តែច្រើន​គេ​នឹង បង្កើត​ជំនាញ​នៃ​ការនិយាយ កាន់តែ​លឿន​។ នៅពេល​អ្នក​លើក​របស់​លេង​ពី​កន្លែង​មួយ​ទៅ​កន្លែង មួយ​ភ្នែក ទារក​នឹង​វិល​រក​តាម ។ រឿងនេះ ប្រហែលជា​ជំរុញ​ដល់​ភាព​មើលឃើញ របស់គេ​បាន​ផងដែរ ។​

​អាន​អក្សរ ឬ​ច្រៀង​ឱ្យគេ​ស្តាប់​
​អ្នក​ប្រហែលជា​មិនមែន​អ្នក ចម្រៀង​ដ៏​ពីរោះ​ទេ ប៉ុន្តែ​សំឡេង​អ្នក គឺ គ្រប់គ្រាន់​នឹង​ផ្តល់ឱ្យ​ទារក ស្តាប់​យ៉ាង អស្ចារ្យ​ហើយ ។ សំឡេង​អ្នកមាន ថាមពល​ធ្វើឱ្យ​ទារក​រំងាប់​អារម្មណ៍ បាន ។ ចូរ​កុំ​ភ្លេច​អាន​សៀវភៅ​ឱ្យគេ ស្តាប់​ផង ។ ចូរ​ដាក់​កូន​នៅលើ​ភ្លៅ ហើយ​បង្ហាញ​រូបភាព​ក្នុង​សៀវភៅ​ឱ្យគេ​មើល ។ ការដែល​អាន​សៀវភៅ​ឱ្យគេ ស្តាប់ និង​មើលឃើញ​រូបភាព​បែបនេះ នឹង​ជួយ​បង្កើន ភាព​ឆ្លាត​វ៉ៃ​របស់គេ​កាន់ តែ​ល្អ ។ ក្រៅពី​ជំរុញ​ដល់​សមត្ថភាព នៃការ​ស្តាប់កូន​ក៏​អាច​រៀន​ចេះ​នូវ​ភាសា ថ្មី​មួយ​សម្រាប់​គេ​ផងដែរ ។​

​នាំ​កូន​ទៅលេង​ខាងក្រៅ​ផ្ទះ​
​ចូរ​ចំណាយពេល​ដើរលេង​ជា មួយ​កូនតូចៗ​របស់​អ្នកផង​ទៅ ព្រោះ វា​នឹងធ្វើ​ឱ្យគេ​មើល ឃើញ​មនុស្ស​ថ្មីៗ​។ ចូរ​ឱ្យ​គេង​ទៅ​ចូលរួម​ក្នុងសង្គម​ដែល មាន​មនុស្ស​អាយុ​ប៉ុនៗ គ្នា​លេង​ជាមួយ គ្នា​ទៅ ។ យ៉ាងណាមិញ ចូរ​ប្រាកដថា កន្លែង​ដែល​អ្នក​ទៅនោះ​មាន​អនាម័យ ល្អ​សម្រាប់​ទារក អាយុ​ពីរ​ខែ ។ តាម រយៈ​ការ​មាន​ទំនាក់ទំនង​ជាមួយ​អ្នក ដៃ​ទ និង​ស្តាប់ឮ​សំឡេង​ថ្មីៗ ចូរ​ឱ្យ​កូន អាច​ប្រឈមមុខ​នឹង​ស្ថានភាព​ពិបាកៗ ផង​ទៅ ។ ដូច្នេះ ពេល​ក្រោយ នៅពេល​អ្នក​មើលឃើញ​អ្វីៗ ដែល​ថ្មី គេង​នឹង លែង​យំ​ទៀតហើយ​តែ​បែរជា​ញញឹម ដាក់​វិញ ។​

​ឱ្យ​គេង​លេង​នៅលើ​កម្រាលដី​
​ទារក​ទើបតែ​អាយុ​ពីរ​ខែ អ្នក ទំនងជា​ដឹងថា គួរ​ការពារ​គេ​ឱ្យបាន​ល្អ យ៉ាងម៉េច​ហើយ ។ ប៉ុន្តែ​បើសិនជា​អ្នក ចង់ឃើញ​កូន​ចេះ​វារ ក្រឡាប់ និង​ដើរ ចូរ​ឱ្យគេ​លេង​នៅលើ​កម្រាល​ដី​ក្នុង​ផ្ទៃ ទៅ ។ ការធ្វើ​បែបនេះ​នឹង​ផ្តល់​កន្លែង គ្រប់គ្រាន់​សម្រាប់​គេ​រៀនសូត្រ​សកម្ម ភាព​ទាំងនេះ ។ ចូរ​លើកទឹកចិត្ត​គេ​ឱ្យ ធ្វើ​វា​ទៅ ៕ ដោយៈ www.health.com.kh