សកម្មភាព​របស់ សឺ​ជី​អូ រ៉ា​មូស នៅក្នុងពេល​ប្រកួត​ឆេ​ម​ពាន​លី​ក ធ្វើ​ឲ្យ​មាន​កំហឹង​នៅ បា​សេ​ឡូ​ណា ប៉ុន្តែ​អ្នកគាំទ្រ រៀល ម៉ា​ឌ្រី​ត​រឹតតែ​សរសើរ​

860
ចែករម្លែក

កំហឹង​របស់​អ្នកគាំទ្រ​ចំពោះ​ឥរិយាបទ​របស់ សឺ​ជី​អូ រ៉ា​ម៉ូ​ស (Sergio Ramos) នៅពេល​ប្រកួត​វគ្គ ផ្តាច់ព្រ័ត្រ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក បាន​រាលដាល​ដល់ទី​ក្រុង បា​សេ​ឡូ​ណា​(Barcelona)​គ្មាន​សញ្ញា បែបនេះ​កើតមាន​នៅ​ទីក្រុង រៀល​ម៉ា​ឌ្រី​ត​(Real Madrid ទេ​)​។​
​ ​
​កាសែត La Vanguardia បានចាត់ទុក​សកម្មភាព​ដែល រ៉ា​ម៉ូ​ស បង្ហាញ​នេះ​ថា ជា​អំពើរ​ហឹ​ង្សា ដែល​គ្នាន​អ្នកណា​ធ្លាប់ធ្វើ​។​
​ ​
​កាសែត​ដដែល​នេះ​បាន​សរសេ​ថា “​បញ្ហា​ត្រង់​ថា កីឡាករ​រូបនេះ​អត់​ទទួលបាន​កាត​ក្រហម ហើយ​កាត​លឿង​ក៏​គ្មាន​ដែរ​។ បញ្ហា​ត្រង់​អាជ្ញាកណ្តាល​អត់​ចេញ​កាត​ទេ​”​។​

​កាសែត​នេះ​បាន​ពិពណ៌នា​ការរារាំង​របស់ រ៉ា​ម៉ូ​ស ចំពោះ សាឡា ថា ធ្ងន់ធ្ងរ​មែនទែន ហើយ​បាន ប្រៀប​ធ្ស​កម្ម​ភាព​នោះ​ទៅនឹង​ហេតុការណ៍​ធ្លាប់​កើតមាន​កន្លងមក​ក្នុងការ​ប្រកួត​ផងដែរ​។​
​ ​
​អត្ថបទ​ដដែល​នេះ​ក៏បាន​និយាយ​ពី​របៀប​ដែល រ៉ា​ម៉ូ​ស ធ្លាប់ធ្វើ​រឿង​ស្រដៀង​គ្នា​នេះ​ដាក់​កីឡាករ ឌែ​នី អាល​វេស (Dani Alves) កាលពី​ឆ្នាំមុន​ក្នុងពេល​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ឆេ​ម​ពាន​លី​ក​ជាមួយ​ក្រុម Juventus ៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​កីឡាករ សឺ​ជី​អូ រ៉ា​ម៉ូ​ស (Sergio Ramos) និង សាឡា (Salah)