សកម្មភាព​រួមគ្នា​យាមល្បាត និង​អនុវត្តន៍​ច្បាប់​តាម​ទន្លេមេគង្គ ចិន​-​ឡាវ​-​មី​យ៉ាន់​ម៉ា​-​ថៃ លើក​ទី​៦០​សម្រេច​ដោយ​ជោគជ័យ​

944
ចែករម្លែក

​ប៉ុន្មាន​ថ្ងៃមុន នាវា​អនុវត្តន៍ ច្បាប់​៣​គ្រឿង​របស់​ប្រទេស​ចិន​បាន ត្រឡប់​មកដល់​កំពង់​ផែ​ក្វាន់​ឡី​របស់ ប្រទេស​ចិន​វិញ ។ នេះ​ជា​និមិត្តសញ្ញា ដែល​សកម្មភាព​រួមគ្នា​យាមល្បាត និង​អនុវត្តន៍​ច្បាប់ តាម​ទន្លេមេគង្គ​ចិន​-​ឡាវ​-​មី​យ៉ាន់​ម៉ា​-​ថៃ​លើក​ទី​៦០ បាន​ត្រូវ សម្រេច​ដោយ​ជោគជ័យ ។​

​សកម្មភាព​អនុវត្តន៍​ច្បាប់​នេះ មាន​រយៈពេល ៥​ថ្ងៃ ៤​យប់ ។ ប្រទេស ទាំង​៤ ចិន ឡាវ មី​យ៉ាន់​ម៉ា និង​ថៃ​បាន ចាត់​ប​ញ្ចូ​ន​នាវា​អនុវត្តន៍​ច្បាប់​៨​គ្រឿង និង​អ្នក​អនុវត្តន៍​ច្បាប់​២១៥​នាក់ ដោយបាន​ធ្វើ​នាវា ចរណ៍​អស់​រយៈពេល​៤១ ម៉ោង​និង​ធ្វើដំណើរ​បាន​៥៩៥​គីឡូម៉ែត្រ​។ ភាគី​នានា​បានរួម​គ្នា ពិនិត្យ​នាវា​១១​គ្រឿង នាវិក​៤៧​នាក់ និង​ទំនិញ ៣៦០​តោន ។​

​តាម​ការ​ឧទ្ទេសនាម​បានឱ្យ ដឹងថា ក្បួន​នាវា​អនុវត្តន៍​ច្បាប់​បាន​បំពេញការងារ​ច្រើន​ក្នុង​តំបន់ “​ត្រីកោណ មាស​” និង​តំបន់​សំខាន់​មួយចំនួនទៀត រួម​មានការ​រួមគ្នា​ពិនិត្យ​នាវា និង សង្គ្រោះបន្ទាន់​អ្នកជំងឺ​ជាដើម ដែល​បាន ជួយ​ពង្រឹងសមត្ថភាព​រួមគ្នា​ដោះស្រាយ បញ្ហា​ផ្សេងៗ​ក្នុង​តំបន់ ៕​ ដោយ យ៉ាង ជី​ង (​អត្ថបទ ពី​ទីភ្នាក់ងារ​ព័ត៌មាន​ស៊ីន​ហួ​ចិន​)

#