សកម្មភាព​សម្តេចនាយក​រដ្ឋមន្ត្រី​នៅ​សិង្ហ​បុរី​ថ្ងៃទី​២៧​និង​២៨​មេសា​នេះ

848
ចែករម្លែក
សម្តេចតេជោនិងលោកនាយករដ្ឋមន្រ្តីសិង្ហបុរីកាលពីរាត្រីថ្ងៃទី២៧មេសា(រូបផេកសម្តេចតេជោ)

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេញៈ​កាលពី​រាត្រី​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០១៨ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​លៀង​សាយភោជន៍ ដែល​បានរៀបចំ​ដោយ លោកនាយក​រដ្ឋមន្ត្រី​សិង្ហបូរី​លី​សៀន​ឡុង​(LeeHsienLoong)​ដើម្បី​ស្វាគមន៍​និង​អបអរសាទរ​ក្នុង​កិច្ច​ប្រជុំ​​កំពូល​អាស៊ាន​លើក​ទី​៣២ នៅ​ប្រទេស​សិង្ហ​បុរី ។ នេះ​បើ​យោងតាម ហ្វេ​ស​បុក​ផ្ទាល់​របស់​សម្តេច​នា​ព្រឹក​ថ្ងៃទី​២៨​មេសា​។​

​ពិធី​លៀង​សាយភោជន៍​កាលពី​យប់មិញ​នេះ​គឺមាន​ការអញ្ជើញ​ចូលរួម​ពី​ប្រមុខ​ដឹកនាំ​នៃ​គណៈប្រតិភូ​អាស៊ាន​ទាំង​១០ ព្រមទាំង​មន្ត្រី​សំខាន់ៗ​ដែលជា​ដៃគូ​អាស៊ាន​ជាច្រើនរូប​ទៀតផង​។ ពិធី​ជួបជុំ​នេះ គឺ​បាន​រិត​ចំណង​មិត្តភាព និង​បង្កើន​នូវ​កិច្ច​សហប្រតិបត្តិ​កាន់តែ​ល្អ​រឹងមាំ​រវាង​ប្រទេស​សមាជិក​អាស៊ាន​ទាំងអស់​ស្របពេល​នៃ​សមាហរណកម្ម​អាស៊ាន​ទាំងមូល​។​

​ដោយឡែក​នៅ​ថ្ងៃ​ព្រឹក​ទី ២៨ មេសា​នេះ សម្តេច​តេ​ជោ នឹង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​ផ្លូវការ​អាស៊ាន​លើក​ទី ៣២ នៅ Island Ballroom, Shangri-LaHotel​និង​បន្ទាប់មក​សម្តេច​តេ​ជោ​ប្រមុខ​ដឹកនាំ​នឹង​អញ្ជើញ​ទស្សនា ពិព័រណ៍​ស្តីពី​ប្រជាជាតិ​វៃឆ្លាត​“SmartNation”​ដែល​បង្ហាញ​ពី​ទីក្រុង​គំរូ​សិង្ហបូរី​និង​គោលនយោបាយ​គ្រប់គ្រង​ទិន្នន័យ និង​កាបូប​លុយ​ប្រើ​តាម​ទូរ​ស័​ព្វ​ចល័ត​។

​តាម​គម្រោង​កម្មវិធី សម្តេច​តេ​ជោ នឹង​បន្ត​អញ្ជើញ​ចូលរួម​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី ៣២ ចង្អៀត នៅ​ម៉ោង ១១​ដល់​ម៉ោង​១២:៣០​រសៀល​។​បន្ទាប់មក​សម្តេច​តេ​ជោ​នឹង​ពិសា​របាយ​ថ្ងៃត្រង់​មុននឹង​អញ្ជើញ​ចាកចេញ​វិល​ត្រឡប់​មកកាន់​ប្រទេស​កម្ពុជា​វិញ​៕​មន​

#