សកម្មភាព​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅប្រទេស​ជប៉ុន​ថ្ងៃទី ៧ ខែតុលា​

824
ចែករម្លែក

ភ្នំពេញ​៖​ក្នុងការ​ស្នាក់នៅ​ប្រទេស​ជប៉ុន ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវការ និង អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​មេគង្គ​-​ជប៉ុនលើក​ទី១០ ពីថ្ងៃ​ទី​៦ ដល់​ថ្ងៃទី​១០​តុលា​។ នៅ​ព្រឹក​ថ្ងៃទី ៧ ខែតុលា ដែលជា​ថ្ងៃទី​២​នៅក្នុង​ប្រទេស​ជប៉ុន​ប្រមុខ ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​ទៅ​ទស្សនៈកិច្ច​នៅ​មជ្ឈមណ្ឌល​សំអាត​ទឹកលូ (Ariake Water Reclamation Center)​និង​ទស្សនា​កំពង់ផែ​ក្រុង​យូ​កូ​ហា​ម៉ា ព្រមទាំង​ទស្សនា​គម្រោង​អភិវឌ្ឍ ន​តំបន់ មីណា​តូ​មី​រ៉ា​យ និង នៅវេលា​ថ្ងៃត្រង់​លោកស្រី​ចៅហ្វាយក្រុង​យូ​កូ​ហា​ម៉ា​និង​រៀបចំ​អាហារ​ជូន​សម្តេច តេ​ជោ​ហ៊ុន សែ​នបន្ទាប់មក​នៅ​រសៀល​ថ្ងៃនេះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​អនុញ្ញាត​អនិកជន​ខ្មែរនិងនិស្សិត​កម្ពុជា​ដែល​កំពុង​សិក្សា​នៅ​ប្រ ទេស​ជប៉ុន​ប្រមាណ​ជាង ៣៥០ នាក់ ចូលជួប​សំណេះសំណាល​ផងដែរ ៕