សកម្មភាព​អនុវត្តន៍​ច្បាប់​អំពី​ការ​រួមគ្នា​យាមល្បាត​តាម​ទន្លេមេគង្គ​លើក​ទី ៥៩ ដំណើរការ​អនុវត្តន៍​ជា​ផ្លូវការ​

1046
ចែករម្លែក

ក្នុង​ឳ​កាស​ទិវា​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ពិភពលោក ”២៦ មិថុនា​” សកម្មភាព​អនុវត្តន៍​ច្បាប់​អំពី​ការ រួមគ្នា​យាមល្បាត​តាម​ទន្លេមេគង្គ​លើក​ទី ៥៩ ដែលមាន​ការចូលរួម​ពី​ប្រទេស ចិន ឡាវ មី​យ៉ាន់​ម៉ា និង​ថៃ​នោះ បាន​ដំណើរការ​អនុវត្តន៍​ជា​ផ្លូវការ​នៅ​កំពង់ផែ​ក្វាន់​ឡី​នៃ​ស្រុក​ស៊ីសាំង​ប៉ាន​ណា ខេត្ត​យូ​ណាន ប្រទេស​ចិន នា​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៧ ។

​ប្រទេស​ទាំង ៤ បាន​ចាត់ចែង​កប៉ាល់​អនុវត្ត​ន៍​ច្បាប់​៨​គ្រឿង និង​អ្នក​អនុវត្តន៍​ច្បាប់ ២០៤ នាក់​ឲ្យ​ចូលរួម ក្នុង​សកម្មភាព​អនុវត្តន៍​ច្បាប់​នេះ ដើម្បី​បំពេញភារកិច្ច​នៃ​ការផ្សព្វផ្សាយ​ទិវា​បង្ក្រាប​បទល្មើស​គ្រឿងញៀន ពិភពលោក ”២៦ មិថុនា​” ព្រមទាំង​ការផ្លាស់ប្ដូរ​ផ្នែក​វប្បធម៌ និង​កីឡា​ជាដើម ។​

​គួរ​បញ្ជាក់ថា សកម្មភាព​អនុវត្តន៍​ច្បាប់​រួមគ្នា​នេះ​បាន​ជួយ​បង្ការ​ទប់ស្កាត់ និង​បង្ក្រាប​ដោយមាន​ប្រសិទ្ធភាព ខ្ពស់​នូវ​បទល្មើស​ជួញដូរ​គ្រឿងញៀន​តាម​ទន្លេមេគង្គ ៕​ ​ដោយ​: យ៉ាង ជិ​ង និង​វ៉ាង​ពីង​ហាវ​