សកម្មភាព​ឥន្ទ្រី និង​ពស់វែក​ប្រយុទ្ធ​គ្នា​ងាប់​រស់​

571
ចែករម្លែក

អ្នក​ថតរូប​ម្នា​ក់បាន​ថត​ផ្តិត​យក​ទិដ្ឋភាព​ដ៏​កម្រ​បានឃើញ ពេលដែល​សត្វ​ឥន្ទ្រី និង​ពស់វែក អ​សិរ​ពិស​ប្រយុទ្ធ​គ្នា​ងាប់​រស់​។ លទ្ធផល​ចុងក្រោយ ឥន្ទ្រី​ដែលជា​ស្ដេច​ពិឃាដ​លើ​អាកាស ចាប់​ពស់​បាន ហើយ​ហែក​ពស់​ដាច់​ជា​កំណាត់​យ៉ាង​សាហាវ​មុនពេល​លេប​វា​ចូលទៅក្នុង ពោះ​។
​ ​
លោក ហ្គោ​វ៉ា​ថា​ម៉ាន់ ហ្គា​ណេ​សាន (Gowathaman Ganesan) វ័យ ៤៨ ឆ្នាំ​ដែលជា​សហគ្រិន ថត​បាន​ទិដ្ឋភាព​ដ៏​គួរឱ្យ​ញាក់សាច់​នេះ​នៅ​បឹង​ថេ​ណេ​រី (Thenneri Lake) ស្ថិតក្នុង​ស្រុក​កាន ជី​ពូ​រ៉ា​ម (Kanchipuram) ប្រទេស​ឥណ្ឌា កាលពី​ខែសីហា​។

​អ្នក​ថតរូប​នេះ​និយាយថា គាត់​ពិតជា​មិនដែល​ឃើញ​ទិដ្ឋភាព​គួរឱ្យ​ព្រឺព្រួច​បែបនេះ​ទេ ពីមុនមក​។ ឥន្ទ្រី​បាន​ហោះ​សំកាំង​លើ​អាកាស​ក្នុង​កម្ពស់​ប្រមាណ ៣០០ ម៉ែត្រ​ប៉ុន្មាន​វិនាទី មុនពេល​បោះពួយ​ទម្លាក់ខ្លួន​ចុះមក​ក្រោម​ដើម្បី​ចាប់​ពស់​នេះ​។ ក្រោយ​ប្រយុទ្ធ​គ្នា​បាន​បន្តិច ឥន្ទ្រី​បាន​ចាប់​ពស់​ជាប់ ហើយ​ហែក​ដាច់​ខ្លួន​ជា​ពីរ រួច​លេប​វា​ចូលទៅក្នុង​ពោះ​គ្មាន​សល់​៕ ប្រែ​សម្រួលៈ​ខុម