សកម្ម​ខាង​លួច​ច្រើន​ករណី​គេចខ្លួន​អស់​ប្រាំ​មួយឆ្នាំ​ទីបំផុត​ត្រូវ​ប៉ូលិស​ចាប់បាន​

1103
ចែករម្លែក

ដោយ​: សុខុម / ស្ទឹងត្រែង​: ទណ្ឌិត​ម្នាក់ ជា​មេខ្លោង​ជាប់​ពាក់ព័ន្ធ​នឹង​មុខ​ស​ញ្ញ៉ា​លួច ដ៏​សកម្ម​ច្រើន​ករណី​បានគេច​ខ្លួន​អស់​រយៈពេល​ប្រាំ​មួយឆ្នាំ ត្រូវ​សមត្ថកិច្ច​នគរបាល​ស្រុក​សៀម​ប៉ាង​ចាប់ខ្លួនបាន​ហើយ កាលពី​ថ្ងៃទី​១២​ខែតុលា​ឆ្នាំ​២០១៨ តាម​ដីការ​តុលាការខេត្ត​ស្ទឹងត្រែង​។​

​ប្រភពព័ត៌មាន ពី​សមត្ថកិច្ច​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​បាន​ប្រាប់​ឱ្យដឹងថា​បុរស​ម្នាក់​បាន​រត់គេចខ្លួន​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ជាប់​ពាក់ព័ន្ធ​ករណី​លួច​ម៉ូតូ​ដ៏​សកម្ម ហើយ​ជា​មេខ្លោង​លួច​គោក្របី​អ្នកស្រុក ព្រលះ​យកសា​ច់លក់​នៅតាម​ផ្សារ​ម្នាក់​ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​សៀម​ប៉ាង តាម​ចាប់ខ្លួន​យោង​លើដី​ការ​ពី​តុលាការខេត្ត​ស្ទឹងត្រែង​មក​ប្រគល់ឱ្យ​នគរបាល​ខេត្ត​បន្ត​។​

​ជន​ធ្លាប់ជា​ទណ្ឌិត​ឈ្មោះ ឡៃ ខាំ​ទីប​ហៅ​ទីប អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ហាង​សាវ៉ាត​ឃុំ​សាម​ឃួ​យ​ស្រុក​សេសា​ន​ខេត្តស្ទឹងត្រែង​។ បន្ទាប់ពី​គេចខ្លួន​ចេញពី​ស្រុកកំណើត ស្រុក​សេសា​ន ហើយ​បាន​ទៅ​រស់នៅ​ស្រុក​សៀម​ប៉ាង​អស់​ច្រើន​ឆ្នាំកន្លងមក​។ ទោះបីជា​ខំ​រត់គេច​យ៉ាងណា​ក៏ត្រូវ​កម្លាំង នគរបាល​ស្រុក​សៀម​ប៉ាង បាន​ស្រាវជ្រាវ​ពី​ប្រវត្តិ និង​យក​ដី​ការចុះ​ចាប់ខ្លួន​តាម​អំណាចតុលាកា​រ មក​ផ្តន្ទាទោស​តាមច្បាប់​ទាល់តែ​បាន​៕ ល​

#