សកល​វិទ្យាល័យ​ថៃ​មួយ​ផ្តល់​អាហារូបករណ៍​ដល់​សមា​ជិ​ក្រុមបាល់ទាត់​ទាំង​១៣​នាក់​ដែល​ទើប​ចេញពី​រូងភ្នំ​

3068
ចែករម្លែក

​សកលវិទ្យា​ល័យ​Naresuan University​បាន​ផ្ញើលិខិត​មួយ​ជូន​អភិបាលខេត្ត​ឈៀង​រ៉ៃ ដោយ​សុំ​ផ្តល់​អាហារូបករណ៍​ដល់​សមា​ជិ​ក​ទាំង​១៣​នាក់​នៃ​ក្រុមបាល់ទាត់ Wild Boars ដែល​ទើប​ត្រូវបាន​រំដោះ​ចេញពី​ល្អាង​ថាំ​លួង​នៅ​ភាគ​ខាងជើង​ប្រទេស​។​

​លិខិត​ដែល​ចុះហត្ថលេខា​ដោយ​ប្រធាន​សកលវិទ្យា​ល័យ​Naresuan University និង​ត្រូវបាន​ផ្ញើ​ទៅ​កាលពី​ថ្ងៃ​១០​កក្កដា​ក្រោយ​ការបញ្ចប់​បេសកកម្ម​ជួយសង្គ្រោះបាន​និយាយថា​” Naresuan University​រីករាយ​សុំ​ផ្តល់​អាហារូបករណ៍​ទាំងស្រុង​ដល់​អ្នក​បាល់ទាត់​Wild Boars Academy ១៣នាក់​បើ​ពួកគេ​មានបំណង​រៀន​យក​
​សញ្ញាបត្រ​បរិញ្ញាបត្រ អនុបណ្ឌិត​និង​ថ្នាក់បណ្ឌិត​នៅ​សកលវិទ្យា​ល័យ​Naresuan University​នៅក្នុង​ខេត្ត​ភិត​សា​នុ​លោក​។​

​ស៊ិ​រិ​ម៉ាស សេ​ណារ៉ាក នាយក​កិច្ចការ​ទូទៅ​នៃ​សកល​វិទ្យាល័យ បាន​និយាយថា​” ការសំរេចចិត្ត​នេះ​ធ្វើឡើង​ដោយ​នាយក​ជាន់ខ្ពស់ៗ​នៃ​សកល​វិទ្យាល័យ​របស់​យើង​”​។​

​ទោះជា​យ៉ាងណា ការសុំ​ផ្តល់​នេះ នាំមក​នូវ​ការ​សាទរ​ផង​និង​រិះគន់​ផង​ដោយ​ពលរដ្ឋ​ខ្លះ​និយាយថា អ្នកលេង​បាល់​ទាំង​១៣​នាក់​នេះ​ជា​អ្នក​នៅមាន​ជីវិត មិនមែនជា​វីរ​បុ​រ​​ស​ទេ​។​ពួកគេ​ថា ការផ្តល់​រង្វាន់​គួរ​ត្រូវ​ជូន​ដល់​អ្នកស្ម័គ្រចិត្ត​ដែល​បាន​ជួយ​ជន​ទាំង​១៣​នាក់ ខណៈ​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ខ្លះ​និយាយថា​សកលវិទ្យា​ល័យ​គួរ​យកចិត្តទុកដាក់​​និស្សិត​ក្រីក្រ​ក្នុង​សាលា​ខ្លួន​ប្រសើរ​ជាង​៕ដោយ៖វាសនា

រូបឯកសារបង្ហាញសមាជិកទាំង១៣នាក់ត្រូវបានរុំនាំចេញបន្ទាប់ពីដាក់ថ្នាំសណ្តំ

កំពុងសម្រាកនៅមន្ទីរពេទ្យ

#