សក់​ក្មេង​អាច​ប្រាប់​ពី​សុខភាព​របស់គេ​បាន

291
ចែករម្លែក

​ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​វិធី​មើល​សក់​កូន​ដើម្បី​ដឹងថា​កូន​មាន​សុខ​ភាពល្អ ឬទេ​។ តើ​មាន​អ្វី​ខ្លះទៅ​?

​កូន​ដែលមាន​សក់​តិច ហើយ​ស្តើង អាចមកពី​អ្នក​ម្តាយ​ពេល​មាន​ផ្ទៃពោះ​មិនបាន​ស្រូបយក​ប្រូតេអ៊ីន និង​វីតាមីន​គ្រប់គ្រាន់​។ ម្យ៉ាងទៀត ក៏​អាចមកពី​កត្តា​តណ​ពូជ​ដែរ ព្រោះ​បើ​អ្នក​ទាំងពីរ​មាន​សក់​តិច ហើយ​ស្តើង កូន​ក៏មាន​សក់​ដូចជា​អ្នក​ដែរ​។​

​កូន​ដែលមាន​សក់​មួយ​ចំហៀង​ក្រាស់ មួយ​ចំហៀង​ស្តើង អាចមកពី​កត្តា​ពីរ​។ កត្តា​ទី​១ អាចមកពី ការលូតលាស់​នៃ​សក់​របស់​កូន​មិន​ស្មើគ្នា​។ កត្តា​ទី​២ អាចមកពី​កូន​ចូលចិត្ត​គេង​មួយ​ចំហៀង​ខ្លួន ដោយ​ធ្វើ​ឲ្យ​សក់​លូតលាស់​មិន​ដូចគ្នា​ផងដែរ​។ ប៉ុន្តែ​កត្តា​ទាំងនេះ មិនមែនជា​បញ្ហា​ឡើយ ព្រោះ​នៅពេលដែល​កូន​បាន​មួយ​ខួប ឬ​ពីរ​ខួប នោះ​សក់​របស់គេ​នឹង​លូតលាស់​ល្អ​វិញ​៕ ដោយៈ health.com.kh