សក់​ជ្រុះ​ច្រើន​មែន​ទេ​? សាកល្បង​ជាមួយ​វិធី​ថ្មី​នេះ​ម្ដង​មើល៍​!

435

​ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​របៀប​ក្នុងការ​សិតសក់​មិន​ឲ្យ​ជ្រុះ​។ តើ​មាន​វិធី​បែបណា​ខ្លះទៅ​?
1. ក្រាស់​សិតសក់​របស់​អ្នក​គួរតែ​ជ្រើសរើស​ឲ្យ​បានល្អ​ដោយ​អ្នក​មិនគួរ​ប្រើ​ក្រាស់​ដែល មាន​ស្និទ្ធ​តូច ហើយ​ស្រួច​មក​សិតសក់​ទេ ព្រោះ​វា​អាចធ្វើ​ឲ្យ​សក់​អ្នក​ជ្រុះ​ច្រើន​។ ដូចនេះ អ្នក​គួរតែ​ទិញ​ក្រាស់​ដែលមាន​ស្និទ្ធ​ធំ​មក​សិត ហើយ​មាន​ប្រហោង​ទូលាយ មិន​ញឹក ទើប​សក់​អ្នក​មិន​ងាយ​ជ្រុះ​។​
2. អ្នក​គួរតែ​សិតសក់​ចំនួន​២​ដង​ក្នុង​មួយថ្ងៃ​(​ព្រឹក និង​យប់​) ព្រោះ​ការ​សិត​នេះ ដើម្បី​ការពារ មិន​ឲ្យ​សក់​អ្នក​ងាយ​ឡើង​អង្កែរ ឬ​ជ្រុះ​ជាដើម​។ ដូចនេះ អ្នក​គួរតែមាន​ទម្លាប់​សិតសក់​២​ដង ឬ​ច្រើនជាង​ពីរដង​ក្នុង​មួយថ្ងៃ ទើប​សក់​អ្នក​មិន​ជ្រុះ​ខ្លាំង​។​
3. ចុងក្រោយ អ្នក​គួរតែ​ផ្លាស់ប្តូរ​ទីកន្លែង​នៃ​ការ​សិតសក់​របស់​អ្នក​ដោយ​សិត​ឲ្យ​បាន​គ្រប់​ជ្រុង ជ្រោយ​លើ​ក្បាល​អ្នក ទើប​អាច​ការពារ​មិន​ឲ្យ​សរសៃសក់​អ្នក​ឆាប់​ជ្រុះ​ខ្លាំង​។ ដូចនេះ អ្នក​អាច​ប្រើ​វិធី​៣​ខាងលើនេះ ដើម្បី​សិតសក់ ទើប​អ្នក​មិន​ជ្រុះ​សក់​អស់ពី​ក្បាល​៕ ដោយ​: health.com.kh